ភ្នំពេញ៖ វាជារឿងមួយគួរឲ្យសោកស្តាយ ដែលតារាចម្រៀងប្រុស លោក សាន ផានិត ត្រូវចោរឆក់កាបូបកាលពីយប់មិញ ដែលធ្វើឲ្យបាត់បង់ថវិកា និងរបស់សំខាន់ៗជាច្រើន នៅក្នុងកាបូប។

តារាប្រុសរូបនេះ បាននិយាយប្រាប់ខ្មែរឡូតថា "កាលពីយប់មិញ ប្រហែលម៉ោង ១០ យប់ នៅកែងផ្លូវ៣៦០ ម្តុំសង្កាត់បឹងកេងកង ខ្ញុំបានចូលទៅញ៉ាំអី រួចក៏ដាក់កាបូបលុយ នៅលើតុ តែពេលនោះ មានជនសង្ស័យ បានធ្វើមកឈរទិញគុយទាវ ហើយពេលខ្ញុំភ្លេចខ្លួនមួយភ្លេត ស្រាប់តែជនសង្ស័យ បានឆក់កាបូបខ្ញុំ ទៅយ៉ាងលឿនជាទីបំផុត ដោយមានចោរស្រី ជាអ្នកបិទគូទពីក្រោយ។ អ្វីដែលធ្វើឲ្យខ្ញុំហូសចិត្តបំផុត ចោរទាំងនោះ បានគ្រវីកាបូប ដាក់មុខខ្ញុំទៀត ដែលចង់បញ្ឈឺដល់ខ្ញុំ ហើយពេលនោះ ខ្ញុំក៏ចាំបានថា ចោរដែលបានឆក់កាបូប ជិះម៉ូតូម៉ាក Nex ស៊េរីឆ្នាំ២០១០ រីឯម៉ូតូរបស់ចោរស្រីមួយទៀត ខ្ញុំមិនចាំម៉ាកម៉ូតូនោះទេ"។ 

ក្នុងនោះ លោក សាន ផានិត បានបន្តថា "នៅក្នុងកាបូបខ្ញុំ ដូចជាមានលុយ ២០ម៉ឺន រៀល និង អត្តសញ្ញាណប័ណ្ឌ និងCredit Card មួយចំនួនទៀត។ ដូច្នេះខ្ញុំ ក៏ចង់ក្រើនរំលឹក ទៅកាន់បងប្អូនខ្មែរ និងបរទេស ដែលចូលចិត្តទទួលទានអាហារនៅម្តុំនោះ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយក៏កុំសូវដាក់កាបូប នៅលើតុអាហារ ព្រោះវាអាចជាភាពងាយស្រួល សម្រាប់ចោរខ្លាំងណាស់"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត