ប្រិយមិត្តសុទ្ធតែបានដឹងហើយថា ក្រុមហ៊ុន Apple បានដាក់បង្ហាញនូវ iPhone 5 ដែលបានធ្វើអោយមានមនុស្សជាច្រើនជ្រួលជ្រើមយ៉ាងខ្លាំង ក្នុងពេលនេះផងដែរ ក៏មានអ្នកខ្លះមិនទាន់បានឃើញវា នៅឡើយតែបានត្រឹមតែលឺ។

កម្មវិធីរបស់លោក Jimmy Kimmel បានបង្ហាញនូវខ្សែវីដេអូដ៏គួរអោយហួសចិត្តនិង អស់សំណើចមួយអំពី មនុស្សមួយចំនួន ដោយក្នុងវីដេអូនោះ ក្រុមការងាររបស់លោក បានយក iPhone 4s ដែលត្រូវបានគេប្រើប្រាស់ស្ទើរតែគ្រប់គ្នានោះ មកបង្ហាញថាជា iPhone 5 រីឯអ្នកចូលរួមកម្មវិធីទាំងអស់ បែរជាជឿរងប់ថាជា iPhone 5 ហើយមានអ្នកខ្លះថា អេក្រង់ធំជាងមុន ស្រាលជាងមុន លឿនជាងមុន ល្អជាងមុន តែតាមការពិតទូរស័ព្ទនោះគឺជាទូរស័ព្ទ iPhone 4s ដែលពួកគេប្រើប្រាស់រាល់ថ្ងៃសោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]