(ភ្នំពេញ)៖ បន្ទាប់ពីលេចឮ​នូវដំណឹងដ៏រសើប មកថា តារាសម្ដែង បង្ហាញម៉ូដ និងចម្រៀង លោក អេឡិច ចាន់ត្រា ដែលត្រូវបានគេស្គាល់ថា ជាដៃគូដ៏ជិតស្និទ្ធ របស់លោក យ៉ែម សំអូន តារាសម្ដែង និងជាតារាបង្ហាញម៉ូដដូចគ្នា កំពុងតែបើកក្រុមហ៊ុនរកស៊ីប្រជែង ក្រុមហ៊ុនរបស់លោក យ៉ែម សំអូន នោះ បានធ្វើឲ្យលោក យ៉ែម សំអូន ដេកមិនលក់បក់មិនល្ហើយ ចេញមុខបញ្ជាក់​ចំពោះដំណឹងនេះភ្លាមៗ ថា រវាងរូបលោក និងតារាសម្ដែង អេឡិច ចាន់ត្រា ពុំដែលមានបញ្ហាល្អក់កក ឬកាច់កុងគ្នា ក្នុងមុខជំនួញរកស៊ីអ្វីឡើយ ពោលប្រសិនបើ លោក អេឡិច ចាន់ត្រា រកស៊ីរបរដូចរូបលោក ទទួលបានជោគជ័យនោះ គឺលោកមានតែជួយត្រេកអរ បន្ថែមទៀត។

រឿងរ៉ាវនេះ ត្រូវបានមហាជន កត់សម្គាល់ឃើញថា ថ្មីៗនេះ​​​តារាសម្ដែង​លោក អេឡិច ចាន់ត្រា ​បានរងនូវការនិយាយតៗគ្នាថា លោកកំពុងធ្វើសង្គ្រាមត្រជាក់​​ជាមួយលោក យ៉ែម សំអូន ព្រោះនៅសុខៗ លោក អេឡិច ចាន់ត្រា ក៏បើកជា​មុខ​របរ​ដូច​គ្នា​​​ទៅ​នឹង​​លោក យ៉ែម សំអូន​ ហើយ​តា​រាដូចៗគ្នា មកសម្ដែងនៅក្រុមលោក ចាន់ត្រា ហើយការរៀបចំ​ក៏​ស្រដៀងៗគ្នា ទាំងអស់។ បើ​មើល​មួយ​ភ្លែត​ ស្ទើរ​តែ​ចែក​មិន​ដាច់​ថា មួយ​ណា​ជា​ក្រុម​​របស់ យ៉ែម សំអូន មួយ​ណាជាក្រុមរបស់ អេឡិច ចាន់ត្រា។ ​ក្រឡេកទៅមើលលោក យ៉ែម សំអូន ឯណោះវិញ ក្រោយពីលោក អេ​ឡិច ចាន់ត្រា បានបើកជាក្រុមផ្ទាល់ខ្លួន លោកក៏បាន​ដករូបលោក អេឡិច ចេញពីក្នុងក្រុមភ្លាមៗ ដោយមិនទុកក្នុងគណនេយ្យលោកទៀតឡើយ ព្រោះលោកមិនអាចហៅ អេឡិច ចាន់ត្រា មកច្រៀងដូចមុនទៀត​បានទេ។

ប្រភពព័ត៌មាន បានបន្តថា ថ្វីត្បិតតែមុខរបររកស៊ី ជារឿងសេរី តែលោក អេឡិច ហាក់​បានកាត់មុខកាត់មាត់ យ៉ែម សំអូន យ៉ាងខ្លាំង ដែលហាក់ដូចជាចេតនាមួយ មិនឲ្យ យ៉ែម សំអូន ងើបមុខរួច។ អ្វីដែលសំខាន់​ក្រុម អេឡិច ចាន់ត្រា កាន់តែលេចធ្លោពេល យ៉ែម សំអូន ធ្លាក់កូដ ក្រោយពេលផ្ទុះ​រឿង​អាស្រូវ​​​ ប្រើ​អំពើ​ហិង្សា​ជាមួយភរិយា។ អ្វី​ដែល​កត់​សំគាល់​​ចុង​ក្រោយ​នេះ​ គឺ លោក អេឡិច ចាន់ត្រា ងាក​​ទៅ​​ស្និទ្ធ​ស្នាលជាមួយ អតីតភរិយា លោក យ៉ែម សំអូន ទៀត ដែលកាន់​តែ​បង្ហាញ​ឲ្យ​ច្បាស់​ក្រឡែត​ថា សង្រ្គាម​ត្រជាក់​រវាង​អ្នក​ទាំង​ពីរ​ បាន​កើត​ឡើង​ហើយ​។

ជុំវិញដំណឹងដ៏គួរឲ្យរសើបខាងលើនេះ ត្រូវបានលោក យ៉ែម សំអូន ច្រានចោលទាំងស្រុង ហើយបានបញ្ជាក់យ៉ាងច្បាស់ៗថា រវាងលោក និងតារាចម្រៀង អេឡិច ចាន់ត្រា ពុំដែលមានគំនុំគំគួន ឬកាច់កុងគ្នាក្នុង​របររកស៊ីអ្វីឡើយ​។ សព្វថ្ងៃនេះ​លោក កំពុងតែរវល់នឹងការងារសិល្បៈ ស្ទើរតែរកពេលសំរាកគ្មាន ហើយប្រសិនបើមានរឿងបែបនេះ កើតឡើងមែន គឺមានតែក្រុមមនុស្ស​ដែលមានចរឹត ច្រណែនឈ្នានីសគេទេ ដែលអាចនិយាយចេញទៅរួច លោកពុំដែលមានចិត្តច្រណែន នឹង អេឡិច ចាន់ត្រា ពេលដែលឃើញរកស៊ីមានបាន​នោះទេ។

លោក យ៉ែម សំអូន បានប្រតិកម្មខ្លាំងៗថា «រាល់ថ្ងៃនេះ..! ខ្ញុំអត់មានពេលទៅទម្លាក់​នរណា លើកនរណា ឬនិយាយពីនរណា គឺអត់ទេ! ហើយខ្ញុំចង់និយាយរឿងធំមួយទៀត​នោះ គឺគាត់អាចនិយាយចឹងបាន ឬមានអ្នកនិយាយចឹងមែន តែប្រសិនបើអាចជឿបាន គឺមានតែពួកអ្នក​ ដែលមានសណ្ដាន និងចរឹតដូចគាត់នោះទេ ដែលអាចជឿនូវព័ត៌មាននេះ​​បាន។ អ៉ីចឹងខ្ញុំសូមបដិសេធ នូវព័ត៌មាននេះ ហើយខ្ញុំចង់និយាយប្រាប់ថា រវាងខ្ញុំ និងប្អូនប្រុស អេឡិច ចាន់ត្រា គឺអត់មានរឿងអី ដែលត្រូវបានទំនាក់ទំនង​ ជម្លោះឈ្លោះទាស់ទែងគ្នាអីទេ..!។ ការរកស៊ីធ្វើការរបស់គាត់ បើទទួលបានជោគជ័យ នោះគឺជាការខិតខំប្រឹងប្រែង​របស់គាត់ ខ្ញុំអត់មានអីត្រូវច្រណែនគាត់​ នោះទេ..!»។

យ៉ាងណាមិញ លោក យ៉ែម សំអូន ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើមានមនុស្សដែលលោកធ្លាប់ រាប់អានគ្នាជិតស្និទ្ធ ទៅចាប់ដៃគ្នាជាមួយអតីតភរិយា​របស់លោក គឺអ្នកនាង យ៉ាន លីដា ដើម្បីបើកជំនួញរកស៊ីអ្វីមួយនោះ លោកក៏ពុំដែលមានការខ្វល់ចិត្ត ច្រណែន ឬអន់ចិត្តអ្វីឡើយ ព្រោះលោកគ្មានពេលវេលាណាមួយ ដែលត្រូវទៅគិតរឿងអស់ទាំងនេះទេ។ ម្យ៉ាងទៀតការរកស៊ី គឺជាសិទ្ធិសេរីភាព របស់គេម្នាក់ៗ យើងមិនអាចទៅហាមឃាត់នរណា មិនឲ្យរកស៊ីជាមួយនរណា​ បានឡើយ។

​ការលើកឡើងបែបនេះ គឺចង់សំដៅ ស្របពេល​ជាមួយនឹងតារាសម្ដែងប្រុស ដ៏ស្រស់សង្ហា លោក អេឡិច ចាន់ត្រា ដែលមាននាមដើម លឹម ប៉ោស៊្រុន កំពុង​តែ​ស្នាក់​​នៅ​ប្រទេស​អូស្ត្រា​លី ក្នុង​នាម​ជា​អ្នក​ទេសចរណ៍​១រូប និង​ជា​ពាណិជ្ជករផងដែរ ព្រោះលោកកំពុងតែសំឡឹងមើលថា លោក​អាច​ប្រកប​របរ​អ្វី​​បាន​​​នៅ​លើ​ទឹក​ដី​នេះ។ ជាពិសេសលោក អេឡិច ចាន់ត្រា មាន​ជំនួប​មួយ​ជា​មួយ​អ្នក​នាង យ៉ាន លីនដា ដែលជាអតីតភរិយា​លោក យ៉ែម សំអូន ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នឹង​ដំណឹងថា លោគ្រោងបើកអាជីវកម្មរួមគ្នា ជាមួយនឹងអ្នកមេម៉ាយ ដ៏ស្រស់សោភារូបនេះ ទៀតផង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា អេឡិច ចាន់ត្រា ធ្វើ​សង្រ្គាម​ត្រជាក់​ជា​មួយ យ៉ែម សំអូន។ គួររំលឹកផងដែរថា តារាសម្ដែងប្រុសដ៏ស្រស់សង្ហា លោក អេឡិច ចាន់ត្រា ដែលមាននាមដើម លឹម ប៉ោស្រុន កំពុងតែស្នាក់នៅប្រទេសអូស្ត្រាលី ក្នុងនាមជាអ្នកទេសចរ១រូប នឹងជាពាណិជ្ជករផងដែរ ព្រោះលោកកំពុងតែសំលឹងមើលថា លោកអាចប្រកបរបរអ្វីបាននៅលើទឹកដីនេះ។ លោក អេឡិច ចាន់ត្រា មានជំនួបមួយជាមួយអ្នកនាង យ៉ាន លីនដា ធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើលនឹង ដំណឹងថា លោគ្រោងបើកអាជីវកម្មរួមគ្នានឹងអ្នកមេម៉ាយ ដ៏ស្រស់សោភារូបនេះ។

លោក អេឡិច ចាន់ត្រា បានធ្វើអោយមហាជនជាច្រើន ស្ងប់ស្ងែងនឹងភាពប៉ិនប្រសប់រកស៊ីរបស់លោក ព្រោះលោកមានវ័យក្មេងតែពូកែរកស៊ី ដែលថ្មីៗនេះទើបតែបើកសម្ពោធក្រុមហ៊ុនថ្មីលើទឹកដី បុរីប៉េងហួត បឹងស្នោ ដែលជាក្រុមហ៊ុនដូចគ្នាទៅហ្នឹង លោក យ៉ែម សំអូន ហើយលោកថែមទាំងឆ្លៀតឱកាសរកស៊ីនៅក្រៅប្រទេសទៀត។ 

តែប្រភពពីអ្នកសិល្បៈបាននិយាយថា អេឡិច ចាន់ត្រាកំពុងតែលេងសង្គ្រាមត្រជាក់ជាមួយ យ៉ែម សំអូន ព្រោះនៅសុខៗ លោកក៏បើកជាមុខរបរដូចគ្នាទៅនឹងលោក យ៉ែម សំអូនហើយតារាដូចៗគ្នាមកសម្ដែងនៅក្រុមលោក ហើយការរៀបចំក៏ស្រដៀងៗ បើមើលមួយភ្លែតស្ទើរតែចែកមិនដាច់ថា មួយណាជាក្រុមរបស់ យ៉ែម សំអូន មួយណាជាក្រុមរបស់ អេឡិចចាន់ត្រា ។ ក្រលេកទៅមើលលោក យ៉ែម សំអូនឯណោះវិញ ក្រោយពីលោកអេ ឡិចចាន់ត្រា បានបើកជាក្រុមផ្ទាល់ខ្លួន លោកក៏បានផ្លាស់ប្ដូររូបលោកអេឡិចចេញភ្លាមៗ ដោយមិនទុកក្នុងគណនេយ្យលោកទៀតឡើយ ព្រោះលោកមិនអាចហៅអេឡិចមកច្រៀងដូចមុនទៀតទេ។

ថ្វីត្បិតតែមុខរបររកស៊ីជារឿងសេរី តែលោកអេឡិចហាក់បានកាត់មុខកាត់មាត់ យ៉ែម សំអូនយ៉ាងខ្លាំង ដែលហាក់ដូចជាចេតនាមួយ មិនអោយយ៉ែម សំអូនងើបមុខរួច អ្វីដែលសំខាន់ ក្រុមអេឡិច កាន់តែលេចធ្លោពេល យ៉ែម សំអូនធ្លាក់កូដ ក្រោយពេលផ្ទុះរឿងអាស្រូវប្រើអំពើហិង្សា។ អ្វីដែលកត់សំគាល់ចុងក្រោយនេះគឺ លោក អេឡិច ចាន់ត្រា ងាកទៅស្និទស្នាលជាមួយ អតីតភរិយា លោក យ៉ែម សំអូនទៀត កាន់តែបង្ហាញឲ្យច្បាស់ក្រលែតថា សង្រ្គាមត្រជាក់រវាងអ្នកទាំងពីរបានកើតឡើងហើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា