ភ្នំពេញ៖ មង្គលការរបស់ អតីតតារាចម្រៀងប្រុស គង់ សង្វារដានី កាលពីយប់មិញ បានប្រកបទៅដោយភាពរលូន នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ អាគារE។

តារាសិល្បៈជាច្រើន បាននាំគ្នាចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពិធីទាំងមូល កាន់តែអធិកអធមយ៉ាងខ្លាំង។ ក្នុងនោះ គេសង្កេតឃើញ មានតារាប្រុស ស្រីល្បីៗ ដូចជា កញ្ញា អាវីហ្សា កញ្ញា ឌួង ហ្សូរីដា អ្នកនាង ទូច ស្រីល័ក្ខ លោក ប៉ែន ចំរ៉ុង លោក អែនឌី លោក អេឡិច ចិត្រា និងតារាជាច្រើនដួងទៀត។

មិនតែប៉ុណ្ណោះ អ្នកនាង គង់សុជាតិ និង លោក ជា វិបុល ក៏បានធ្វើជាពិធីករ និងពិធីការនី ក្នុងថ្ងៃមង្គលការប្អួនប្រុសថែមទៀតផង៕

តោះមើល ទិដ្ឋភាពទាំងមូល ក្នុងពិធីរៀបការរបស់ ម្ចាស់បទចម្រៀង«មិនបានត្រៀមចិត្ត» ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោក គង់ សង្វារដានី ដែលត្រូវជាប្អូន ប្រុសរបស់ពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បានភ្ជាប់ពាក្យហើយ នេះបើតាមគណនីអ៊ិនស្ដាក្រាម របស់អ្នកនាង គង់សុជាតិ បានបង្ហោះឡើង។តាមប្រភព ដដែលបាន បង្ហាញថា លោក ដានី បានភ្ជាប់ពាក្យ នឹងកូនស្រីឈ្មោះ នង សម្ផស្ស ហៅម៉ី ដែលកាល បរិច្ឆេទរៀបអាពាហ៍ពិពាហ៍ មិនទាន់បាន លាតត្រដាង នៅឡើយទេ។ នៅក្នុងពិធី ចែចូវនោះ ត្រូវបានប្រព្រឹត្ត ឡើងតាមលក្ខណៈ ប្រពៃណីខ្មែរ ដែលធ្វើឡើង រវាងគ្រួសារ កូនប្រុស និងកូនស្រី ទាំងសងខាង និងជាពិសេស គេឃើញមានវត្តមាន អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ត្រូវជាបង ស្រីបង្កើត និងបងប្រុសថ្លៃ ចូលរួមផងដែរ។ អ្នកនាងគង់ សុជាតិ ហាក់បង្ហាញ អារម្មណ៍រីករាយ និងអបអរសាទរ ប្អូនប្រុសជាខ្លាំង ដោយសារអ្នកនាង បានបង្ហោះរូបភាព និងសារជូនពរ ទៅប្អូនថា៖ "អបអរសាទរ ពិធីភ្ជាប់ពាក្យ ប្អូនប្រុស ដានី និងប្អូនស្រីម៉ី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥"។

គួររំលឹក ផងដែរថា លោក គង់ សង្វារដានី ធ្លាប់ជាតារា ចម្រៀង និងសម្តែងល្បី ឈ្មោះមួយរូប នៅក្នុងផលិតកម្ម SSB កាលពីមុន ហើយទស្សនិក ជនភាគច្រើន នៅតែចងចាំ លោកក្នុងបទ "មិនបានត្រៀមចិត្ត" បន្ទាប់មកលោក ក៏បញ្ចប់ អាជីពចម្រៀង ហើយចាប់ផ្តើម អាជីពជាអ្នកថតរូបនៅក្នុង ហាងថតរូប ដ៏ធំមួយផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សង្វារដានី