(ភ្នំពេញ)៖ បច្ចុប្បន្ននេះ វិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ហាក់កំពុងតែរីកចំរើន កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯតម្លៃខ្លួនរបស់អ្នកសិល្បៈក៏ឡើង ទៅតាមប្រជាប្រិយភាព របស់ពួកគេរៀងៗខ្លួនផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ ទស្សនិកជនជាច្រើន ភ្ញាក់ផ្អើលនឹងតម្លៃខ្លួន សិល្បការិនីល្បីមួយដួង គឺកញ្ញា ឱក សុគន្ធកញ្ញា ខណៈដែលនាងច្រៀង ក្នុងមួយយប់ មានតម្លៃដល់ទៅ ជិត៣០០០ដុល្លាឯណោះ។

ក្រៅពីតារាចម្រៀងល្បី ពិធីការីនី ដែលមានវោហាស័ព្ទល្បីល្បាញ មួយចំនួន ក៏មានតម្លៃខ្លួនមិនធម្មតាដែរ ជាក់ស្ដែងគ្រាន់តែ ក្នុងកម្មវិធីរៀបមង្គលការ ដែលឈរនិយាយប្រមាណជា ១៥នាទី ពិធីការិនីខ្លះ ស៊ីថ្លៃជិតមួយពាន់ដុល្លារឯណោះ ពិតជាមិនធម្មតាមែន។

ពិធីការិនី ដែលត្រូវបានគេបង្ហើបពីតម្លៃខ្លួន ឲ្យដឹងនៅពេលនេះ មានដូចជា៖

ទី១, អ្នកនាង គង់ សុជាតិ ៖ ជាពីធីការិនីជាច្រើនឆ្នាំ ក្នុងវិស័យសិល្បៈ ប៉ុន្តែពេលនេះ នាងកំពុងតែពពោះ ថែមទាំងជិតគ្រប់ខែទៀតផង ទើបអ្នកនាងសម្រាក ពីកាងារសិល្បៈខ្លះៗ។ អ្នកនាង គង់ សុជាតិ ជាតារាសិល្បៈមានកេរ្តិ៍ឈ្មោះល្បី ហើយការស្លៀកពាក់ ស្អាត និងនិយាយស្ដីបានល្អ ទើបនាងមានទីផ្សារច្រើន ខណៈតម្លៃខ្លួនក្នុងមួយកម្មវិធី អ្នកនាងយកថ្លៃ ៧៥០ ទៅ ១០០០ដុល្លារ តាមកម្មិវិធីតូចឬធំ ជិត ឬឆ្ងាយ។ 

ទី២, អ្នកនាង ខៀវ សានសាណា៖ ពិធីការីនីរូបនេះ ល្បីល្បាញក្នុងការនិយាយស្ដី ជាភាសាបរទេសបានយ៉ាងល្អ។ ចំណុចពិសេសនាង មានស្វាមីសុទ្ធតែជនជាតិបរទេស ហើយតម្លៃខ្លួនរបស់នាងវិញ ក៏មិនធម្មតាដែរ ពោលគឺប្រមាណ៦០០ទៅ ២០០០ ដុល្លារ អាស្រ័យលើកម្មវិធី។

ទី៣, អ្នកនាង ចាន់ កែវនិមល៖ ពិធីការិនីមានសំនួន វោហារស័ព្ទល្អ ថែមទាំងកាន់កម្មវិធីបរទេសពេញក្នុងដៃ ខណៈដែលនៅក្នុងប្រទេសកម្ពុជា គ្មានពិធីការីនីណា មានកម្មវិធីល្អៗ ដូចអ្នកនាងឡើយ។ ក្រៅពីនេះនាង មានការស្លៀកពាក់យ៉ាងថ្លៃថ្នូរបំផុត សក្តិសមជាមួយកម្មវិធី បែបហាយក្លាស តែនាងមិនស៊ីថ្លៃហួសមាឌទេ ពោលស៊ីត្រឹម៥០០ដុល្លារឡើង សម្រាប់មួយកម្មវីធី ហើយនាងមិនខ្វះការងារធ្វើ នោះទេ។

ទី៤, អ្នកនាង យុគ ចិន្តា៖ ពីធីការិនីចាស់វស្សា និងជាសេដ្ឋីនី វ័យកណ្ដាល ក៏មានតម្លៃខ្លួនមិនធម្មតាដែរ ព្រោះនាងប្រឡូកក្នុងវិស័យ ជិត២ទស្សវត្សន៍ទៅហើយ តម្លៃខ្លួនរបស់នាង ក៏ចាប់៥០០ដុល្លារ ទៅដល់១៥០០ដុល្លារដែរ ។

ទី៥, កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន៖ ជាពីធីការិនីល្បី ប្រចាំទូរទស្សន៍បាយ័ន ហើយក៏ជាស្រីស្អាត និយាយបានពីរោះគួរឲ្យស្ដាប់ និងជាតារាសម្ដែងម្នាក់ ដែលពិសេសនាងស៊ីថ្លៃខ្ពស់ សម្រាប់ការថតស្ពតពាណិជ្ជកម្មនានា ។ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏មានតម្លៃខ្លួន ចាប់ពី ៥០០ដុល្លារ ក្នុងមួយកម្មវិធីដូចគ្នា ហើយអាចខ្ពស់ជាងនេះ សម្រាប់កម្មវិធីធំៗ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ