ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 13, 14 និង 15 ខែវិច្ឆិកា ឆ្នាំ2016 ខាងមុខនេះ ក្រុមហ៊ុនសាមសុង មានកម្មវិធីផ្តល់ជូនពិសេសអស្ចារ្យ សម្រាប់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រនូវ ផលិតផលរបស់សាមសុង ដែលប្រកបដោយភាពទាន់សម័យ និងមានគុណភាពខ្ពស់។ 

រាល់ការជាវទូរទស្សន៍សាមសុងប្រភេទណាមួយ ដែលបានកំណត់ នៅតាមហាងលក់គ្រឿងអេឡិចត្រូនិកនានា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2016 លោកអ្នកនឹងទទួលបាននូវការបន្ថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនសាមសុង ដែលរួមមាន Galaxy S7 edge, Galaxy A7 ឬ Galaxy A3 ស៊េរីឆ្នាំ 2016 ដ៏ថ្មីស្រឡាងមួយគ្រឿង និងសាច់ប្រាក់រហូតដល់ 80ដុល្លារ (Super Cash Back) វិញភ្លាមៗ។

គួររំលឹកផងដែរថា សាមសុងបានក្លាយជាក្រុមហ៊ុនលេខ 1 នៅក្នុងទីផ្សារទូរទស្សន៍ពិភពលោករយៈពេល 10 ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ 2006 ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជាផងដែរ។ ឆ្លងកាត់មួយទសវត្សវ៍ចុងក្រោយនេះ សាមសុងមិន ដែលបង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នៃប្រឌិតឡើយ។ សូមរួសរាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ព្រោះការផ្តល់ជូនពិសេសនេះមាន រយៈពេលកំណត់ត្រឹមថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2016 តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ 023 99 32 32 ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]