ភ្នំពេញ៖ គ្រាន់តែរូបភាព ដែលត្រូវបានគេលួចថតជាប់មួយសន្លឹក របស់ក្មេងប្រុសម្នាក់ ធ្វើឱ្យមនុស្សជាច្រើនមានភាពរំជើបរំជួល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសម្រស់ស្រស់សង្ហារបស់គេ។ ជាពិសេសគឺអ្នកលេងហ្វេសប៊ុកនារីៗ សរសើរមិនដាច់ពីមាត់ថា ជាក្មេងប្រុសរូបស្អាតដាច់គេ ថែមទាំងមានអ្នកខ្លះនិយាយលេងថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ហើយពួកគេក៏នាំគ្នា ចុច Like Comment និង Share យ៉ាងច្រើនសន្ធឹកសន្ធាប់ ពេញបណ្តាញសង្គម។

ជាក់ស្តែងពេលនេះរូបថតមួយសន្លឹក របស់ក្មេងប្រុសដែលមានមុខមាត់ដូចតារារូបនេះ បានល្បីកក្រើកទៅដល់ទំព័រហ្វេសប៊ុកថៃមួយ មានឈ្មោះថា Thailand Cute Boy។ ភ្លាមៗនោះ គ្រាន់តែរូបថតក្មេងប្រុសរូបសង្ហាបានបង្ហោះចូលភ្លាម មានអ្នកលេងហ្វេសប៊ុកថៃ ជាច្រើននាក់បាននាំគ្នាចូលមក Like Comment និង Share យ៉ាងច្រើន មិនដែលធ្លាប់មានពីមុនមក នៅក្នុងផេកមួយនេះ។

ភាគច្រើនពួកគេបាននិយាយថា ក្មេងប្រុសរូបនោះ នៅក្មេងសោះតែស្រស់សង្ហាខ្លាំងណាស់ ចុះទម្រាំតែធំពេញកម្លោះ មិនដឹងជាសង្ហាយ៉ាងណាទេ។ រីឯ អ្នកខ្លះថានិយាយលេងថា នឹងសុំដូរសាលាមករៀន ជាមួយក្មេងប្រុសម្នាក់នេះដែរហើយ បើស្អាតតាំងពីតូចបែបនេះ ញ៉ាំអ្វីហេតុអ្វីបានគួរឱ្យស្រឡាញ់ថ្នាក់ហ្នឹង។ ចំណែកឯអ្នកខ្លះទៀតថា ធំឱ្យលឿនៗមក សុំស្រឡាញ់ផង...៕

គួរបញ្ជាក់ឱ្យដឹងផងដែរថា សិស្សប្រុសម្នាក់នេះត្រូវបានគេស្គាល់យ៉ាងច្បាស់ថា បច្ចុប្បន្នគេកំពុងរៀននៅក្នុងសាលាឯកជន អន្តរទ្វីបអាមេរិកកាំង (American Intercorn School ) ឬដែលហៅកាត់ថា AIS។ រូបថតរបស់គេ ត្រូវអ្នកប្រមាញ់រូបថតម្នាក់ ថតជាប់ពេលដែលគេកំពុងតែអង្គុយនៅក្នុងកម្មវិធីមួយ ដែលបានរៀបចំឡើងដោយ សាលារៀន AIS ផ្ទាល់តែម្តង សី្តពីវិន័យ និងសីលធម៌ ជូនទៅដល់សិស្សានុសិស្សថ្នាក់ទី៥ និងថ្នាក់ទី៦។

ម្យ៉ាងទៀតគួរឱ្យកត់សម្គាល់ដែរថា នេះដូចជាលើកទី១ហើយដែលក្មេងប្រុសមានមុខមាត់ស្អាតសង្ហា នៅក្នុងប្រទេសយើងល្បីទៅដល់ស្រុកថៃ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកថៃមួយចំនួនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអ្នកខ្លះមិនចង់ជឿផងថា ក្មេងប្រុសរូបសង្ហានេះគឺរស់នៅក្នុងប្រទេសកម្ពុជាយើង៕

ចុះប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាខ្លះដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]