(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់យុវជន២នាក់ វាយខ្នោះរួចដឹកទៅកាន់ប៉ុស្តិ៍បឹងកេងកងទី១ ដេីម្បីសួរនាំខណៈអ្នកទាំងពីរវាយកម្ទេចកញ្ចក់រថយន្តតាក់ស៊ី បែកកញ្ចក់ ផ្នែកខាងមុខដោយមិនដឹងថា​ រវាងភាគីទាំងពីរមានទំនាស់អ្វីឡេីយ។

ហេតុការណ៍នេះកេីតឡេីងវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លេីបណ្តោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមនរាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូធំ ពាក់ស្លាកលេខភ្នំពេញះ1CQ-2980 រីឯរថយន្តតាក់ស៊ីបានបែកកញ្ចក់ខាងស្តាំ ពាក់ស្លាកលេខភ្នំពេញ2Q-3384។

យុវជនពីរនាក់ខាងលេីនេះ ម្នាក់រងរបួសក្បាល និងម្នាក់ទៀតដៃជាប់ខ្នោះហេីយ ឆ្លេីយនៅចំពោះមុខសមត្ថកិច្ចថាខ្លួនវាយច្រឡំទេ ហើយក៏គេមិនដឹងថារវាងយុវជនដៃដល់ នឹងម្ចាស់រថយន្តមានទំនាស់អ្វីខ្លះ និងគ្នានោះទេ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បើកឆាកប្រយុទ្ធ យ៉ាងសាហាវ ពីក្រុមក្មេងស្ទាវ មានគ្នា៥នាក់ វាយស្ទើរខ្ទេចក្បាល របួសធ្ងន់ពីរនាក់ ។ គួររំលឹកផងដែរថា យុវជន២នាក់ ត្រូវជនមិន ស្គាល់មុខ៥នាក់ ប្រើដំបង៤ជ្រុងវាយ ក្នុងចេតនាសម្លាប់ បណ្តាលអោយរង របួសធ្ងន់ដេកសន្លប់នៅក្នុងថ្លុកឈាម កាលពីម៉ោង​១០​យប់ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​មុខ​ហាង ​រាត្រី​ជួប​ស្នេហ៍​ ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថាជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ ​របួសធ្ងន់​២​នាក់ រត់​រួចខ្លួន​ម្នាក់ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ អុល វារៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ ចំណែក​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ជន​ដៃដល់​មាន​គ្នា​៥​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

បើតាមសាក្សី​​ថា មុន​ពេល​កើតហេតុ​ ​ជន​រង​គ្រោះ​៣​នាក់បាន​រត់​ចេញពី​ក្នុង​ហាង​ផឹកស៊ី​យីហោ​រាត្រី​ជួប​ស្នេហ៍​ ដោយ​មាន​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​៥-៦​នាក់ ​បាន​រត់​ដេញ​តាម​ពីក្រោយ ប្រដាប់​ដោយ​ដំបង និង​ដុំ​ថ្ម បាន​ស្រែ​កថា វាយ​វា​ឲ្យ​ងាប់ ខណៈ​​រត់​ចេញ​បាន​ប្រមាណ​១០​ម៉ែត្រ ក៏​ត្រូវ​ក្រុម​ជន​ដៃដល់​តាម​ទាន់ និង​វាយ​សំពង​ដោយ​ដំបង​បែកក្បាល​សន្លប់​២​នាក់ រីឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​ដៃដល់​បន្ទាប់​ពី​វាយ​ជន​រង​គ្រោះ​ដេក​ដួល​សន្លប់​២​នាក់​ហើយ​បាន​នាំ​គ្នា​រត់ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]