ថៃ៖ ក្លាយទៅជាឃ្លីបវីដេអូ ដ៏ល្បីល្បាញមួយនៅក្នុងអនឡាញ បន្ទាប់ពីមានតារាសម្តែង និងជាពិធីករ មុខមាត់ស្អាតបាតមួយរូប នៅក្នុងប្រទេសថៃដែលមានឈ្មោះថា Nott Akaranat បានធ្វើសកម្មភាពវាយដំ ទៅលើបុរសវ័យកណ្តាលម្នាក់ បណ្តាលឱ្យជាំមុខជាំមាត់។

ហេតុការណ៍នេះបានកើតឡើងនៅទីសារធាណៈ លើដងវិថីមួយកន្លែង ដោយគេឃើញលោក Nott Akaranat  បានចាប់អូសបុរសរងគ្រោះ ពីផ្លូវម្ខាងទៀត ដើម្បីឱ្យមកក្រាបសំពះសុំទោសរថយន្តម៉ាក Mini Cooper របស់ខ្លួន ព្រោះបុរសម្នាក់នោះ បានធ្វើឱ្យបែកស្តុបឡាន នៅផ្នែកខាងក្រោយ។ មិនតែប៉ុណ្ណោះ លោកNott Akaranat ក៏បានវាយមុខបុរសរូបនោះ ទាំងកំហឹង ដោយគ្មានញញើត មុខមហាជនទូទៅ ដែលកំពុងតែនាំគ្នាឈរមើលព្រោងព្រាតបន្តិចសោះ។

ក្រោយមានឃ្លីបវីដេអូរឿងនេះ បង្ហោះបានប៉ុន្មានម៉ោង ក៏មានអ្នកលេងអនឡាញ ជាច្រើនបញ្ចេញមតិផ្សេងៗគ្នាមិនតិចទេ ដែលបាននិយាយថា លោក Nott Akaranat ជាមនុស្សគ្មានសតិ មិនចេះយោគយល់អធ្យាស្រ័យគ្នា និងប្រើអំពើហិង្សាទៅលើរាងកាយអ្នកដទៃ។ ចំណែកឯគ្រោះថ្នាក់ ដែលកើតមាន​គួរតែបញ្ជូនទៅកាន់ឱ្យប៉ូលីស ជាអ្នកដោះស្រាយវិញទើបល្អប្រសើរ។ ប៉ុន្តែក្រោយមក កម្លោះ Nott Akaranat ក៏បានសារភាពនូវកំហុសរបស់ខ្លួន ដែលបានបង្កឡើង និងបានចូលខ្លួនទៅដោះស្រាយ នៅប៉ុស្តិ៍ប៉ូលីស។

គួរឱ្យដឹងផងដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី៤ វិច្ឆិកា កន្លងទៅ ហើយ តារាសម្តែង និងជាពិធីករទូរទស្សន៍ GMM TV រូបនេះ នឹងចេញមុខមកបកស្រាយ នៅថ្ងៃច័ន្ទនេះ វេលាម៉ោង២ រសៀល៕

តោះទៅទស្សនាវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ