ភ្នំពេញ៖ ចាប់តាំងពីបានរៀបការ ជាមួយគ្នាជាប្តីប្រពន្ធ កាលពីដើមខែមីនា ឆ្នាំ២០១៦ នេះរួចមក អ្នកគាំទ្រតែងតែបានសង្កេតឃើញថា អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក គឹម សីហា ផ្អែមល្ហែមដាក់គ្នាយ៉ាងស្អិតរមួត ជាងទឹកឃ្មុំខែប្រាំងទៅទៀត។ លោក គឹម សីហា ត្រូវបានគេស្គាល់យ៉ាងច្បាស់ និងដឹងឮតៗគ្នាមកថា បុរសសង្ហារូបនេះ គឺជាស្វាមីដ៏ល្អម្នាក់ ដែលតែងបានមើលថែទាំភរិយារបស់ខ្លួន គ្រប់ពេលវេលា យ៉ាងល្អឥតខ្ចោះ ស្ទើរតែគ្មានស្រមោចមួយក្បាលអាចវារលើ បានផង។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញភរិយារូបស្រស់ អ្នកនាង គង់ ចាន់ ស្រីមុំ បានទៅប្តូរថ្នាំលាបពណ៌សក់ នៅក្នុងហាងសាឡនមួយកន្លែង ចំណែកឯលោក គឹម សីហា វិញគេឃើញតាមភរិយាខ្លួនស្អិតដូចតុកកែមិនឃ្លាតទៅណាសោះ។ មិនតែប៉ុណ្ណោះលោកថែមទាំងបានធ្វើតួនាទីជាប្តីដ៏ល្អ នៅចាំយាមប្រពន្ធតាំងពីម៉ោង១ដល់ម៉ោង១០យប់ ព្រោះតែចង់ឱ្យប្រពន្ធស្អាត។ លើសពីនេះទៅទៀត លោក គឹម សីហា បានធ្វើជាអ្នកនៅចាំទិញបាយ ទិញទឹកឱ្យភរិយាទទួលទាន គ្មានខ្វះចន្លោះ និយាយរួមគឺ នៅចាំមើលថែរក្សាប្រពន្ធមួយកំប្លេតែម្តង។

ដោយនៅក្នុងហ្វេសប៊ុករបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេររៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ « អតិថិជនចុងក្រោយ បានសម្រេច ៨០% ទៅនិងអ្វីដែលចង់បាន តាំងពីម្សិលមិញដល់ថ្ងៃនេះតាំងពីម៉ោង ១ រហូតដល់ម៉ោង ១០ យប់ ទើបត្រូវចិត្តបាន៨០% ។ ទោះយ៉ាងណាអរគុណដល់ជាងដែលបានជួយធ្វើអោយដល់យប់ អ្វីដែលពិសេសទៀតនោះគឺអរគុណលោកប្តីធំៗ នៅអង្គុយចាំមើលនិងបញ្ជាជាងទៀត គ្រាន់តែគេកាត់សក់ប្រពន្ធមិនស្មើតិចសោះក៏មិនបានដែរ តាំងពីថ្ងៃដល់យប់មិនខ្ចីទៅណា មានសេវាទឹកនិងម្ហូបទៀត អោយតែអូនស្អាត ធ្វើអីធ្វើទៅ នៅអោយស្ងៀមចាំបងជាអ្នកចាត់ចែង ស្រលាញ់ពេញបេះដូងម៉ងហារកណាបានលោកអើយ។»

អ្នកនាង គង់ ចាន់ស្រីមុំ ពិតជាសំណាងមែន ដែលរកបានប្តីល្អម្នាក់នេះ មិនងាយទេស្វាមីដែលចេះផ្គាប់ចិត្តភរិយា បានទាំងព្រមដូចលោក គឹម សីហា៕

ចុះប្រិយមិត្តវិញគិតយ៉ាងណាដែរ ពេលឃើញសកម្មភាពយកចិត្តទុកដាក់របស់លោក គឹម សីហាទៅលើភរិយា? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា