បុរសម្នាក់ត្រូវបានប៉ូលីសនៅក្នុងតំបន់ ចាប់ខ្លួនបន្ទាប់ពីបុរសនេះ បានព្យាយាមបំពានផ្លូវភេទ នារីម្នាក់ក្នុងចំនោម២នាក់ នៅពេលដែលអ្នកទាំងពីរ កំពុងតែគេងលក់នៅក្នុង ហាងអ៊ិនធើណេតកាហ្វេមួយ នៅក្នុងទីក្រុង Jinjiang ភាពខាងកើតប្រទេសចិន នៃខេត្ដ Fujian យោងទៅតាមការដកស្រង់ពី ឆាយណាប៊ិស។

កាលពីថ្ងៃទី ៤ ក្នុងខែនេះ មាននារី២នាក់ នៅក្នុងហាងកាហ្វេ ដែលមានផ្ដល់សេវាអ៊ិនធើណេត រហូតដល់យប់េជ្រៅ និងគេងនៅទីនោះតែម្ដង។ ពួកគេបានគេងនៅលើ សាឡុងរបស់ពួកគេ បន្ទាប់ពីអស់កំលាំង។ នៅពេលព្រឹកព្រលឹម ជុំវិញម៉ោង ៨នៅក្នុងហាងនេះ គឺមិនទាន់មានមនុស្សមកលេងទេ ក្រៅពីនារី២នាក់ដែលបាន គេងតាំងពីពេលយប់មក នៅក្នុងពេលនោះ បុរសដែលជាប់ចោទនេះ បានដើរទៅវិញទៅមក ជុំវិញនារីទាំង២នាក់នេះ។ មិនទាន់បានប៉ុន្មានផង  បុរសនេះក៏បានយកទូរស័ព្ទដៃរបស់ នារីដែលស្លៀកសំពត់ពណ៌ស ដែលបានទុកនៅលើតុកំព្យូទ័រ  បន្ទាប់ពីនោះបុរសនេះ ក៏ដើរសំដៅទៅរកនារីម្នាក់ផ្សេងទៀត និងបានប្រើដៃរបស់ខ្លួន ស្ទាបដើមទ្រូង និង ស្ទាបផ្នែកខាងក្រោមរបស់នារីនេះ យ៉ាងហោចណាស់ ១០នាទី។ ម្យ៉ាងវិញទៀត បុរសដ៏អាក្រក់នេះ បានយកប្រាក់របស់នារីទាំង២នាក់ អស់ ១០០ដុល្លារ ដែលពួកគេបានទុកនៅក្នុងអាវ ទ្រនាប់របស់ពួកគេ។

យ៉ាងណាមិញ នៅក្នុងហាងកាហ្វេនេះមាន កាមេរ៉ាសុវត្ថិភាពដើម្បី ថតរាល់សកម្មភាព ដែលបានកើតឡើងនៅក្នុងទីនេះ ដូចនេះ សកម្មភាពទាំងប៉ុន្មាន ត្រូវបានគេចាប់បានទាំងអស់។ អ្នកគ្រប់គ្រងហាងកាហ្វេបាន ប្ដឹងទៅប៉ូលីសនៅក្នុងតំបន់ ហើយប៉ូលីសបានចាប់ខ្លួន បន្ទាប់បុរសនេះ បានមកហាងនេះម្ដងទៀតនៅថ្ងៃស្អែក។

សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]