ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាពិធីការនី និងជាតារាសម្ដែងជាជើងចាស់ ដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយដួង ប្រចាំអំឡុងចុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ ត្រូវបានប្អូនស្រីម្នាក់ ធ្វើ់ការកោតសរសើរពីទឹកចិត្ដ និងអរគុណជាខ្លាំង ដែលយល់ព្រមសំណើរមួយ។

នៅក្នុងនោះបានឲ្យដឹងថា ពិធីបុណ្យសពមួយត្រូវបានរៀបចំ និងប្រារព្ធឡើងនៅតាមដងផ្លូវកម្ពុជាក្រោម ដែលជាមួយគ្នានោះ ម្ចាស់បុណ្យបានសុំម្ចាស់ផ្ទះនៅក្បែរខ្លួន ដើម្បីធ្វើរោងបុណ្យ ដែលនេះជាទម្លាប់ទូទៅមួយ​ ដែលម្ចាស់បុណ្យឬពិធី តែងតែស្នើសុំឡើងពីអ្នកជិតខាង នៅពេលដែលត្រូវប្រារព្ធធ្វើពិធីបុណ្យអ្វីមួយ។

តែអ្វីជាក្ដីអស់សង្ឃឹម និងមិននឹកស្មានដល់ គឺម្ចាស់ផ្ទះដែលនៅក្បែររោងបុណ្យនោះ មិនយល់ព្រមឲ្យម្ចាស់បុណ្យ សង់រោងនៅពីមុខផ្ទះរបស់ខ្លួន ខណៈដែលខ្លួនប្រកបអាជីវកម្មបើកហាងរកស៊ី។ នេះបើតាមសារបន្ថែម និងរូបភាពពីបណ្ដាញសង្គមហ្វេសប៊ុកក៏បានឲ្យដឹងទៀតថា <<អត់យល់ថាម្ចាស់ហាង នឹងគាត់គិតឃើញមិចទេ ម្សិលមិញសុំមុខផ្ទះធ្វើបុណ្យគាត់យាយថាខ្លាចអាប់រាសី ដល់ថ្ងៃនេះរោងបុណ្យនៅសងខាង(ម្ខាងបុណ្យម្ខាងចុងភៅ) មេក្រូបុណ្យគេបើកក្តែងៗ ហើយគាត់នៅបើកលក់ទៀត មនុស្សពួកគាត់អីក៏ស្រេកឃ្លានប្រាក់ម្ល៉េះ ដល់អ្នកចូលហូបវិញគាត់ចេះ តែចូលដែលគាត់អត់មានគិតរអៀសចិត្តអីសោះម៉ងហេ មនុស្សមានខួរក្បាលមួយគីឡូពីរខាំដូចគ្នាគួរណាស់តែចេះគិតកុំមានតែខួរតែគ្មានគំនិត អោយចេះយល់យោគញាតិ ជិតខាងត្រូវចាំថាម្តងគេម្តងយើងទេញុំផុសនេះ មិនមែនចង់បង្ខូចឈ្មោះ ហាងគេទេតែញុំហួសចិត្ត​>> ។

គួរបញ្ជាក់ថា ពិធីបុណ្យសពនេះ បានប្រារព្ធឡើងនៅក្បែរហាងធ្វើសក់ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាចុងក្រោយ អ្នកនាង បានអនុញ្ញាតឲ្យម្ចាស់បុណ្យ ធ្វើរោងបុណ្យនៅចំពីមុខហាងរបស់អ្នកនាងតែម្ដង ដែលនៅក្នុងនោះម្ចាស់បុណ្យ ដែលមានប្អូនស្រីប្រើគណនីហ្វេសប៊ុកម្នាក់ បានបញ្ចេញសារអរគុណដល់អ្នកនាង ចន ច័ន្ទលក្ខិណាថា <<ក្នុងនាមខ្ញុំជាគ្រួសារនៃសព ខ្ញុំសូមអរគុណបងស្រី ជាពន់ពេកដែលបងស្រីមានចិត្តករុណាឲ្យបានយើងសាងសង់ រោងបុណ្យនៅខាងមុខផ្ទះបងស្រី សូមឲ្យបងស្រីមានសំណាងល្អ>> ៕

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកនៅក្នុងបណ្ដាញសង្គម បានផ្ទុះសំឡេងរិះគន់ ដោយសារតែ​​នាងបានធ្វើជាគ្រូបង្វឹក ក្នុងកម្មវិធី «ខ្មែរស៊ូភើម៉ូឌែល» ជាមួយនឹង តារាសម្ដែង មាន សូនីតា និង​បរវកញ្ញា​ហ្គេ្រន កញ្ញា ស្រីនាថ ខណៈកម្មវិធីនេះ មានផលិតករ ជាជនជាតិថៃ ហើយត្រូវបានគេរិះគន់ថា បានចម្លងស្ទីល មកពីប្រទេសថៃទាំងស្រុង។

សំឡេងរិះគន់ទៅលើ អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះឡើងចេញពី ម្ចាស់គ​ណនីហ្វេសប៊ុក របស់ឈ្មោះ «Eang» ដែល​បាននិយាយថា ​«អត់ចង់ផុស​(បង្ហោះ)ទេ តែចំឡងគេពេកហើយ ១០០ភាគរយ សំខាន់មិនមែន The Face Cambodia ខ្ញុំមានមោទនភាព លើអ្នកផលិតកម្មវិធីនេះ ណាស់!»។

ពាក្យសម្ដីនេះ ជាពាក្យបញ្ចើចបញ្ចើ ទៅលើផលិតករ ដែលធ្វើកម្មវិធីនេះឡើង ក្នុងរូបភាពចំឡង ពីកម្មវិធី «The Face» ផលិតចេញពីប្រទេសអាមេរិក មាននាង ណាអូមី ខែមបល ជាអ្នកផលិតកម្មវិធីនេះ ដោយផ្ទាល់ នឹងលក់សិទ្ធចែកចាយ មកបណ្ដាប្រទេសផ្សេងៗ ក្នុងនោះគេឃើញប្រទេសថៃ ធ្វើបានល្អខ្លាំង ហើយលើសម្ចាស់ដើមទៀត​។

លក្ខខណ្ឌក្នុងការទិញសិទ្ធកម្មវិធីនេះ មានតម្លៃរាប់ម៉ឺនដុល្លារ​ឯណោះ ព្រមទាំងមានកុងត្រាជាច្រើន ​មានការពិបាកក្នុងការធ្វើ ក្នុងព្រះរាជាណាចក្រកម្ពុជា ទើបមិនទាន់មានទូរទស្សន៍ណា ទិញសិទ្ធ ដើម្បីផលិត ​ក្រៅពីប្រទេសថៃ ក៏មានប្រទេសវៀតណាម ដែលសុំសិទ្ធមកផលិតកម្មវិធីនេះដែរ។ កម្មវិធី «Khmer Super Model» បានផលិតជាច្រើន ជំនាន់រួចមកហើយ តែ​ចុងក្រោយនេះ បែរជាមានភាពខុសប្លែកខ្លាំង ព្រោះទំរង់ត្រូវចំឡងទាំងស្រុងពី «The Face Thailand» ហើយកាន់តែ គួរឲ្យអស់សំណើច ជាងនេះ ទៅទៀត សូម្បីតែការនិយាយស្ដី ការបង្ហាត់បង្ហាញ ក៏ដូចគ្នាទាំងស្រុង។

ជាក់ស្ដែង ក្នុងវគ្គមួយ ដែលតម្រូវឲ្យអ្នកនាង ចន ច័ន្ទ លក្ខិណា បង្ហាត់សិស្សពីមនោ​វិជ្ជា ពីការស្រមៃ ត្រូវបានចំឡងចេញពីវគ្គដូចគ្នា ទៅនឹង​អ្នកនាង លូកេត មេធានីកីងផាយម សម្ដែងកូនសិស្ស ពីមនោវិជ្ជាដូចគ្នា​។

មហាជនជាច្រើនពាន់នាក់ បានវាយប្រហាយ៉ាងខ្លាំង ទៅលើផលិតករ រួមទាំង អ្នកនាង ចន ច័ន្ទលក្ខិណា រហូតប្រិយមិត្តខ្លះ​បាននិយាយថា «ពេលងើបពីសង្គ្រាមថា ស្រុកយើងវាក្រ យើងចំឡងគេ ឥលូវស្រុករីកចំរើនហើយ នៅតែចំឡងគេទៀត ហេតុអ្វីមិនមានគំនិតអ្វី ដែលជារបស់ខ្លួនឯង»។ ប្រិយមិត្តខ្លះក៏បាននិយាយថា «គាត់ខំណាស់ ខំបកប្រែ ខំទន្ទេញ ល្មមបានប៉ុណ្ណឹង អស់អីនិយាយហ្មង!»។

បេក្ខនារីម្នាក់ បានចូលរួមក្នុងកម្មវិធី បាននិយាយថា «កម្មវិធីហ្នឹង ថៃអ្នករៀបចំ ហើយថៃ​ជាអ្នកចំឡងពីថៃគ្នាឯង កុំចេះតែថា ខ្មែរជាអ្នកខុស ពួកខ្ញុំជាបេក្ខនារី ធ្វើតាមតែវិញ្ញាសារ តែប៉ុណ្ណោះ!»។

ថ្វីត្បិតតែសំឡេង​រិះគន់ផ្ទុះឡើង ពេញហ្វេសប៊ុក តែគេមិនទាន់ឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា មានប្រតិកម្មយ៉ាងណាទេ ប៉ុន្តែជាធម្មតា​អ្នកនាងមិនដែលនៅស្ងៀមឡើយ នៅពេល​ត្រូវបានមហាជនរិះគន់ ខុសទំនង​មកលើនាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា