Tim Cook មកដល់ហើយ 
វេលាដ៍អស្ចារ្យរបស់ Apple 
និយាយដល់ហាង Apple Store ដែលបើកលក់ជុំវិញពិភពលោក ធ្វើអោយលោកអ្នកទទួលនូវផលិតផលងាយជាងមុន 
មិនថានៅអាស៊ី អឺរ៉ុប អាមេរិខាងជើង រឺត្បូងក៍បានទទួលការស្វាគមន៍យ៉ាងល្អ 
បណ្តាអ្នកចូលរួមទាំងឡាយ 
Tim Cook និយាយដល់តួលេខដ៍គួរអោយចាប់អារម្មណ៍របស់ the new iPad សរុបការលក់ខែមេសា មកដល់ខែ មិថុនា លក់បាន 17 លានគ្រឿងហើយ ហើយសរុបត្រកូល iPad ទាំងអស់លក់បាន 84 លានគ្រឿង ប្រើពេលវេលា 2 ឆ្នាំកន្លះ 
Phil Schiller បង្ហាញខ្លួននៅមុខវេទី កំពុងត្រៀមបង្ហាញ iPhone 5 
iPhone 5 ស្តើងជាងមុន 18% ធ្វើពីកញ្ចក់ហើយនិងអាលុយមីញូម 
Phone 5 ទំហំអេក្រង់ 4 អ៊ីង កំរិតរូបភាព 1136×640 អាត្រាចំណែក 16:9 ដូជពាក្យចចាមអារាម 
គ្រឿង iPhone មានកំរាស់ស្តើង 7.6 មីលីម៉ែត្រ ទំងន់ 112 ក្រាម 
អេក្រង់មានពណ៍ស្រស់ថ្លាជាងមុនដល់ទៅ 44% ប្រើបច្ចេកវិទ្យា In-Cell touch 
គាំទ្រ 3G ល្បឿន 21Mbps / 4G ល្បឿន 100 Mbps 
Wi-Fi បែបសេវាគូរទាំង 2.4-5 GHz ដូចជាមួយ Amazon Kindle Fire HD 
iPhone 5 ប្រើអង្គគណនា Apple A6 CPU ល្បឿនលឿនជាងមុន 2 ដង Graphic លឿនជាងមុន 2 ដងនៅក្នុងខណះដែលតូចជាងមុន 22% 
ដើម្បីសំដែងកំលាំងរបស់គ្រឿង Apple អញ្ជើញ EA មកសាកល្បងលេងហ្គេម Real Racing 3 ដែលធ្វើមកគាំទ្រជាមួយ iPhone ថ្មីបែបល្អ ស្អាតខ្លាំងណាស់ !!!!!!!!!!!!!!!!!!! 
ថ្មទុកចោលបានរយះពេល 225 ម៉ោង ប្រើបានទាំងនៅលើបណ្តាញ 3G / 4G បាន 8 ម៉ោង ប្រើ WiFi បាន 10 ម៉ោង 
កាមឺរ៉ា ប្រើឈ្មោះថា iSight នៅក្នុងមុខងារប្រហាក់ប្រហែល iPhone 4S តែចំនុចដែលផ្សេងពីមុននោះគឺតូចជាងមុន 25% ចាប់រូបភាពលឿនជាងមុន 40% ថតបាននៅក្នុងកន្លែងមិនមានពន្លឺបានល្អជាងមុន 
ប្រើ Image Signal Processor ប្រភេទថ្មីបញ្ចុះ noise នៅក្នុងរូបភាព ហើយនឹង smart filter ឡែន Sapphire Crystal មានម៉ូត Panorama នៅក្នុងគ្រឿង កំរិតរូបភាពមានទាំងអស់មាន 28 លានពេលយកមកផ្គុំជាមួយគ្នា 
កាមឺរ៉ាវីដេអូ រូបភាពកំរិតច្បាស់ 1080 HD / Face detection / ថតរូបខណះថតវេដេអូបាន / កាមឺរ៉ាមុខបែប 720p HD ហើយគាំទ្រការប្រើនៅកន្លែងដែលមានពន្លឺតិចបានល្អជាងមុន 
ឌុយសាកប្រភេទថ្មីឈ្មោះថាlighting (ភ្ជាប់មកជាមួយជើង 8) តូចជាងមុន 80% ប្រើល្អជាងមុន មានឧបករណ៍បំលែងម៉ូឌែលចាស់ 
ចំពោះ iOS 6 លោក Scott Forstall ប្រធានក្រុម iOS បង្ហាញវិធីប្រើ GPS មិនថាការស្វែងរកស្ថានទី ការនាំផ្លូវរបស់ Flyover ដូចគ្នានៅក្នុងពិធី WWDC 2012 កន្លងមក 
iCloud tabs ប្រើការងាររួមរវាង Safari / Chrome ហើយនិង Firefox បាន 
ពេលនេះគោលៗ គឺការនាំមកបង្ហាញ ដូចគ្នានៅក្នុងពិធី WWDC 2012 មិនថាជារឿងរបស់ Siri / Photo Stream / Passbook / Facebook 
មកដល់ការណែនាំវីដេអូ iPhone 5 ហើយ 
iPhone 5 មានទំហំ 16 / 32 / 64 GB តម្លៃដើម $199/$299/$399 ជាប់កុងត្រា 2 ឆ្នាំដូចមុន ហើយចំណែក iPhone 4 8GB ជារបស់ចែក Free ជំនួស 3GS 
Apple ប្រាប់ថា 21 កញ្ញាចាប់ផ្តើមលក់ក្នុងក្រុមប្រទេសដំបូង បន្ទាប់មកទៀតថ្ងៃទី 28 កញ្ញា នៅក្នុងក្រុមប្រទេសទី 2 ហើយនៅខែធ្នូ និងលក់អោយគ្រប់ 100 ប្រទេស 240 បណ្តាញទូរស័ព្ទ 
iOS 6 មកនៅថ្ងៃទី 19 កញ្ញាខាងមុខនេះ អោយអ្នករាល់គ្នា Update :D 
Apple បង្ហាញខ្លួន iPod nano ជំនាន់ទី 7 អេក្រង់ធំនោះគឺ 2.5 អ៊ីង កម្រាស់ស្តើងជាងមុន 38% ប្រើ Dock Connector បែបថ្មី ប្រព័ន្ធ Bluetooth តជាមួយនិងកាសបាន ស្តាប់ចម្រៀងបាន ដល់ទៅ 30 ម៉ោង មានសម្រាប់បញ្ជាជិតគ្រឿង អាចកែប្រែសំលេងបាន បញ្ជាលេងបាន និងឈប់បាន មានពណ៍អោយជ្រើសរើស 7 ពណ៍ គឺ ប្រផេះ ខ្មៅ ស្វាយ ប៉ៃតង ខៀវ លឿង ក្រហម ។ 
មកដល់ហើយ iPod Touch ថ្មី ទំហំអេក្រង់ 4 អ៊ីង ធ្វើពីអាលុយមីញូម ប្រើ CPU A5 កម្រាស់ 6.1 មីលីម៉ែត្រ ទំងន់ត្រឹមតែ 88 ក្រាម ហើយប្រើ lighting ដូចគ្នានិង iPhone 
កាមឺរ៉ារបស់ iPod Touch ថ្មីមាន 5 Megapixel សម្ថភាពប្រហាក់ប្រហែល The New iPad ចំណែកក្នុងវីដេអូដូចគ្នានិង iPhone 5 ទាំងកាមឺរ៉ាមុខនិងក្រោយ 
ចំណែក iPod Shuffle ផ្លាស់ត្រឹមតែពណ៍ប៉ុណ្ណោះ 
កាសត្រចៀក Apple ផ្លាស់ថ្មីដែលប្រើឈ្មោះថា EarPods ដែលមានគុណភាពសំលេងល្អជាងមុន 
តម្លៃ iPod ថ្មី Shuffle ទំហំ 2GB តម្លៃ $49 / Nano ទំហំ 16GB តម្លៃ $149 / iPod Touch 16 ហើយនិង 32 GB បែបជំនាន់ចាស់ Gen 4 លក់ក្នុងតម្លៃ $199 ,$249 / iPod Touch ថ្មីទំហំ 32 ហើយនិង 64GB លក់ក្នុងតម្លៃ $299 ,$399 
iPod ទាំងអស់ដាក់លក់ អំឡុងខែខាងមុខនេះ ហើយបិទពីធីជាមួយការលេងតន្រីពី Dave Grohl ^^ 
អ្វីដែលគួរអោយស្តាយនោះគឺមិនបានឃើញក្នុងពិធីនេះគឺ new iMac, iPad mini, macbook pro 13 inc retina ប្រហែលជាលើកក្រោយហើយ 
រឿងដែលគួរអោយត្រៀកអរនោះគឺថ្ងៃទី 21 កញ្ញាខាងមុខនេះ នៅ Singapore ចាប់ផ្តើមលក់ iphone 5 ហើយ :D 
ប្រទេសកម្ពុជាយើងអាចនិងមានលក់ iPhone 5 នៅចុងខែ កញ្ញានេះផងដែរ 
ប្រសិនបើលោកអ្នកចង់ដឹងព័ត៍មានទូរស័ព្ទថ្មីៗ,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទក្នុង Facebook នៅទីនេះ

ដកស្រង់ពី www.sovann2.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]