​ភ្នំ​ពេ​ញៈ​ ​ក​ញ្ញា​ ​ពេ​ជ្រ​ ​អា​វី​ហ្សា​ ​​ដែ​ល​ជា​ស្រី​​​ស្រ​ស់​តែ​ង​តែ​​​ប​ង្ហា​ញ​​​ស​ម្រ​ស់​​​ដើ​ម​ទ្រូ​ង​​​ដ៏​​​​មូលក្បំ​សាច់​សខ្ចី​ល្ហក់​ធ្វើ​ឲ្យ​បុរសៗ​លួច​ខ្នាញ់​បានសារភាពថា ហ៊ា ហេង ជា​សង្សារ​ថ្មី​ដែលស្រឡាញ់​ក៏​ខ្លាំង ហើយ​រឿងប្រចណ្ឌ​ក៏ខ្លាំង​ណាស់​ដែរ ដែលលាស់ពន្លក ត្រួយជាងមួយខែ ប៉ុន្តែស្គាល់រាបអានប្រមាណ៥ឆ្នាំមកហើយ ។

តារាសម្តែង​ដែល​ដើម​ទ្រូង​មូល​ក្បំ​ ពេជ្រ អាវីហ្សា ក៏​បាន​សារភាព​ថា ចំណង​ស្នេហ៍​ជា​មួយ​បុរស​សម្បុរស្រអែមមាឌ​ធំឈ្មោះ ហ៊ា ហេង ជា​អ្នក​ជំនួញ​ក្នុង​ស្រុក​ ទើប​នឹង​លាស់ត្រួយ​នៅ​គ្រាដ៏​ខ្លី​ចុង​ក្រោយ​នេះ និង​កំពុង​ទទួល​បាន​អារម្មណ៍​ដ៏​កក់ក្តៅ​នឹង​ចំណង​ស្នេហ៍​ថ្មី​នេះណាស់​។

កញ្ញា អាវីហ្សា និយាយថា​ "បើ​និយាយ​ពី​មិត្តភាព​ពួក​យើង​រាប់​អាន​គ្នា​នោះ​គឺ​មាន​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ស្នេហា​ខ្ញុំ​ទើប​នឹង​កើត​ឡើង​រយៈ​ពេល​មួយ​ខែនេះទេ ។ បង ហេង គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់​រាល់​ថ្ងៃ តែ​ជាមួយ​ការ​ស្រឡាញ់​នេះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ដែរ​ហ្នឹង ព្រោះ​គាត់​ក៏​ប្រចណ្ឌ​ខ្ញុំ​ខ្លាំង​ណាស់​ដែរ។ ប៉ុន្តែ​គាត់​មិន​ដែល​និយាយ​ឲ្យ​ខ្ញុំ​ឈប់​ពី​សិល្បៈ​ទេ ។

ទោះយ៉ាងណាស្នេហា​មួយនេះ​ទើបនឹងលាស់ត្រួយក៏ ដោយ ក៏មិន​មាន​រនាំង​គ្រួសារ​ខាង​ណា​រារាំង​នោះ​ទេ" ។ សូមរំលឹកថា កញ្ញា ពេជ្រ​ អាវីហ្សា ធ្លាប់​ប្រកាសនាពេលកន្លងមកថា ​ស៊ូ​នឹងការ​ប្រចណ្ឌ​ពីសំណាក់​សង្សារ​ឈ្មោះ​ ហ៊ា ហេង មិនបាន​ទេ​ ហើយ​ក៏មិនបន្ត​ដំណើរ​ជីវិតស្នេហា​នេះ​ឲ្យទៅ​មុខបាន​ទាំងមាន​សម្ពាធ​ផ្លូវ​ចិត្តបែប​នោះ​បាន​ដែរ។

ប៉ុន្តែថ្មីៗនេះ បែរជា​គេប្រទះឃើញ​នៅ​ក្នុង​អ៊ីន​ស្តាក្រាម​របស់​នាង​មាន​បង្ហោះ​រូបថតបណ្តើរគ្នា​រួម​មាន​ទាំងការ​ចូលរួម​ពិធីខួបកំណើត​កូនប្រុស​លោក​ ទ្រី ភាព និង​រូបថត​ក្រុម​គ្រួសារជុំ​គ្នា ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]