ខេត្តកំពត​ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​​កើតឡើង​ កាល​ពី​វេលា​ម៉ោង០​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​​វិ​ច្ឆិ​កា ​​២០១៦ ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុ​រសម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ដោយត្រូវ​ឃាតករ​សម្លាប់​រុំ​សព​ជា​ច្រើន​ជាន់​ ហើយ​ដឹក​មក​ទំលាក់​ចោល​នៅ​ក្បែរ​ស្ពាន​មួយ​ឈ្មោះ «ស្ពាន​អូ​ក្រសារ» ស្ថិតលើ​ផ្លូវជាតិ​លេខ​៣ ​ក្នុងភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹក​ឈូ ខេត្តកំពត​ ។

សមត្ថកិច្ច​​​បានឱ្យ​​ដឹងថា សាកសព​មាន​ភិនភាគ​ដូច​ខាងក្រោម​ គឺភេទ​ប្រុស មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ សម្បុរ​សណ្តែកបាយ ស្លៀកខោ​លី​អូ​ ពណ៌​ឈាម​ជ្រូក ពាក់​អាវយឺត​បង្កង់ ពណ៌​ខ្មៅ​លាយ​ក្រហម ​ដែល​ស្លាប់​រយៈពេល​៤ ទៅ​៥​ថ្ងៃ​ហើយ​ ។

បច្ចុប្បន្ន ​សមត្ថកិច្ចកំពុងធ្វើ​កោសល្យ​វិច័យនិងស៊ើបអង្កេត​យ៉ាងក្តៅគគុក ​ដើម្បីរកពី​អត្តសញ្ញាណ​​ជនរងគ្រោះ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ឡែកករណីមួយវិញទៀត ឃុំខ្លួនយុវជន៦នាក់ ពាក់ព័ន្ធករណី ចាប់រំលោភសេពសន្ថវៈ បូកស្ត្រីម្នាក់ រួចសម្លាប់យក សពរុំក្នុងអង្រឹង ទៅបោះចោលនៅ ក្នុងដីឡូត៍ មួយកន្លែង ក្បែរវត្តអង្គតាមិញ។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី ៣ ខែ សីហា ឆ្នាំ ២០១៥ កន្លងទៅ បានចេញដីកាឃុំខ្លួន យុវជន ជាប់ចោទជន ៦នាក់ ពីបទ « ឃាតកម្មដោយមាន ទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ» តាម មាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ជាប់ពាក់ព័ន្ធនឹង ករណីចាប់រំលភសេព សន្ថវៈបូកស្ត្រីម្នាក់ បានសម្រេចម្នាក់ម្តងៗ រួចសម្លាប់ នាងចោល យកសពរុំ ក្នុងអង្រឹង ទៅបោះចោលនៅ ក្នុងដីឡូត៍មួយកន្លែង ក្បែរវត្តអង្គតាមិញ ស្ថិតនៅក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលសប្តាហ៍មុន។

មន្ត្រីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនត្រូវចោទទាំង ៦នាក់នេះ មានឈ្មោះ ទី១ ឈ្មោះ ជិន ណាវី អាយុ២៩ឆ្នាំ មុខរបរកម្មករ សំណង់ , ទី២ ឈ្មោះ អៀម ឡុច អាយុ២០ឆ្នាំ, ទី ៣ ឈ្មោះ ខាត់ សួរ អាយុ១៧ឆ្នាំ, ទី៤ ឈ្មោះ ណាង ណាវី អាយុ១៩ឆ្នាំ, ទី៥ ឈ្មោះ មឿន ខី អាយុ២០ឆ្នាំ និង ទី ៦ ឈ្មោះ ម៉ម វណ្ណាន អាយុ២០ឆ្នាំ។ ជនសង្ស័យ ទាំង ៦នាក់នេះ គឺ ជាកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋាន សំណង់ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើ អាចប្រឈមនឹងការជាប់ពន្ធនាគារ អស់មួយជីវិត ប្រសិន បើតុលាការ រកឃើញ ពីពិរុទ្ធភាព របស់ពួកគេ ដូចការ ចោទប្រកាន់នោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]