ប៉ូលីសកំពុងធ្វើការតាមចាប់ខ្លួន បុរសម្នាក់ដែលបានចាក់អតិថិជនម្នាក់ដែលចូលទៅកាន់ហាង Deliមួយ ពីខាងក្រោយ ដោយមិនដឹងមូលហេតុ។

កាំមេរ៉ាសុវត្ថិភាពមួយបានធ្វើការចាប់យករូបភាព ជនល្មើសម្នាក់នេះ ដើរចូលទៅក្នុងហាង Queens Deli ក្នុងទីក្រុង New York និងបាន ប្រើកាំបិតចាក់ទៅលើគូថជនរងគ្រោះ ជាច្រើនកាំបិត មុនពេលរត់ចេញមកវិញ។

ប៉ូលីសជឿថា ជនរងគ្រោះនិងជនល្មើសម្នាក់នេះ មិនធ្លាប់ដែលស្គាល់គ្នាពីមុនមកទេ។ ប៉ូលីសបានបន្ថែមថា គ្មានហេតុផលណាច្បាស់លាស់អាចបញ្ជាក់ថា ហេតុអ្វីបានជាបុរសម្នាក់នេះធ្វើបែបនេះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ។ បច្ចុប្បន្ន ជនរងគ្រោះមានសភាពធូរស្រាលវិញហើយ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]