ហាង iOne ទើបតែប្រកាសនូវការមកដល់ និង ចាប់ផ្តើមលក់ជាផ្លូវការទូរស័ព្ទ iPhone ជំនាន់ថ្មីដែលលោកអ្នកកំពុង តែទន្ទឹងរង់ចាំជាយូរមកហើយ នៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ។

ហាង iOne ដែលទទួលបានសិទ្ធិលក់ធំជាងគេ ក៏ដូចជា កំពុងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា បានរំពឹងថានឹងទទួលបានការគាំទ្រច្រើនទៅលើ ទូរស័ព្ទដៃ iPhone ជំនាន់ថ្មីនេះ ពីព្រោះតែទូរស័ព្ទ iPhone ថ្មីនេះបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា ថ្មីៗជាច្រើន។ ភាពជោគជ័យដ៏ធំធេងរបស់ ពណ៌ខ្មៅរលោង Jet Black ដ៏ថ្មីស្រឡាង បូករួមជាមួយនិង បច្ចេកវិទ្យាថ្មី A10 Fusion Chip ដែលមានល្បឿនលឿនទ្វេដងលើសទូរស័ព្ទដៃ iPhone 6 ជំនាន់មុន ព្រមទាំងថ្មកាន់បានយូរ ដែលអាចអោយអ្នក ប្រើប្រាស់សំរេចចិត្តក្នុងការ ផ្លាស់ប្តូរទៅទូរស័ព្ទដៃថ្មីនេះ។

បន្ថែមពីនេះទៅទៀត ជាមួយរបកគំហើញដ៏អស្ចារ្យ កាមេរ៉ា wide angle lens, x2 telephoto lens និង super x10 optical zoom អាចធ្វើអោយអ្នកប្រើប្រាស់ ក្លាយជាអ្នកថតរូបអាជីពបាន។ ទូរស័ព្ទដៃ iPhone 7 ថ្មីនេះគឺបានភ្ជាប់ មកជាមួយនូវ stereo speakers ដែលមានកំរិតសំលេងលឺជាងមុនទ្វេរដង ព្រមទាំង បច្ចេកវិទ្យាការពារការជ្រាបទឹក បាននិងកំពុងធ្វើអោយអតិថិជន គ្រប់ស្រទាប់ វណ្ណៈអន្ទះសារក្នុងការសាកល្បងប្រើប្រាស់ ទូរស័ព្ទដៃជំនាន់ថ្មីនេះ។ តំណាងរបស់ហាង iOne ក៏បានបង្ហើបប្រាប់ផងដែរថាទាំងនេះ គឺជាជោគជ័យមួយរបស់ទូរស័ព្ទដៃ iPhone ជំនាន់ថ្មីនេះ ជាមួយនិងតំលៃដ៏សមរម្យ ព្រមទាំងមានការធានាយ៉ាង ត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់ផងដែរ។

តាមការបញ្ជាក់បានអោយដឹងថា ទូរស័ព្ទដៃ iPhone 7 និង សម្ភោធដាក់លក់ជាផ្លូវការក្នុង តំលៃចាប់ពី ៧៦៩ ដុល្លា ឡើងទៅ និង iPhone 7 Plus តំលៃចាប់ពី ៨៩៩ ដុល្លា ឡើងទៅ។ អតិថិជនទាំងអស់អាចរកជាវទូរស័ព្ទដៃ iPhone ផ្លូវការបាននៅហាង iOne ជាមួយនឹងការធានាយ៉ាងត្រឹមត្រូវ រយៈពេលពេញមួយឆ្នាំ។ តំណាងរបស់ហាង iOne សំនូមពរអោយអតិថិជនរួសរាន់ មកកាន់គ្រប់សាខាហាង iOne ដើម្បីទទួលបានការផ្តល់ជូនជាពិសេស ក៏ដូចជាជ្រើសរើសនូវពណ៌ ដែល លោកអ្នកពេញចិត្ត។

នៅរាជធានីភ្នំពេញ លោកអ្នកអាចរកជាវ បាននៅហាង iOne អគារវិមានកាណាឌីយ៉ា ហាង iOne ផ្សារទំនើបសុវណ្ណា ហាង iOne ផ្សារទំនើបរតនាផ្លាស្សា និង នៅខេត្តសៀមរាបហាង iOne ផ្សារទំនើបឡាក់គីម៉ល៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]