វាជាហេតុការណ៍មួយដែលគួរអោយភ្ញាក់ផ្អើលនៅពេលដែល ប៉ូលីសចរាចរម្នាក់ត្រូវបានបុរសម្នាក់ ធាក់ក្បាលមួយជើងនៅពេល ដែលគាត់រៀបនឹងអោយសំបុត្រផាកពិន័យចតឡានខុស ទៅបុរសម្នាក់នោះ។

វីដេអូមួយនេះបង្ហាញអំពី ការដែលប៉ូលីសចរាចរត្រូវបានវាយប្រហារ នៅពេលដែលគាត់កំពុងតែកត់ត្រាលេខឡានរបស់បុរស ៣នាក់។ ប៉ូលីសចរាចរម្នាក់នេះបានដួលទៅលើដី និង ត្រូវដឹកទៅកាន់មន្ទីរពេទ្យ។

បុរស៣នាក់បានដើរទៅកាន់ប៉ូលីសចរាចរ នៅពេលដែលគាត់កំពុងតែកត់ត្រាព័ត៍មានលំអិតរបស់ឡានមួយ ដែលបានចតទៅលើគំនូសលឿង នៅឯតំបន់ Leicester។ បុរសម្នាក់បានស្តោះទឹកមាត់ទៅលើសៀវភៅរបស់ ប៉ូលីសនៅពេលដែលគេដើរកាត់។ ប៉ូលីសម្នាក់នេះក៏ត្រូវបានគេ គប់ប៊ិចដាក់មុខផងដែរ។ មួយសន្ទុះក្រោយមក បុរសម្នាក់បានដើរចេញពី ប៉ូលីសម្នាក់នេះ និងបានឈានជើងធាក់គាត់ចំក្បាលមួយទំហឹងបណ្តាលអោយគាត់ ដួលទៅលើចញ្ចើមថ្នល់ ហើយមួករបស់គាត់បានហើរឡើង។
បុរសទាំង៣នាក់នេះ បន្ទាប់មកបានរត់គេចខ្លួនពីកន្លែងកើតហេតុ ទៅកាន់ផ្សារទំនើបមួយកន្លែង នៅពេលដែល អ្នកដំណើរផ្សេងទៀតបាននាំគ្នា មកជួយប៉ូលីសម្នាក់នេះ។

ប៉ូលីសដែលរងគ្រោះ ស្ថិតក្នុងវ័យ ៣០ឆ្នាំ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យដោយសារ តែមានរបួសធ្ងន់ធ្ងរនៅត្រង់ក្បាល និង មុខ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]