ភ្នំពេញ៖ តារាសម្តែងស្រី សម្បុរស្រអែមស្រស់ នី មុនី្ននាថ បន្តពន្យារ ពេលរៀបការជាមួយគូដណ្តឹង អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ​ព្រោះកំពុងតែកើបលុយ ពីម្ចាស់ផលិតកម្ម និងថតរឿងមួយចំនួន បញ្ចប់កុងត្រាផង។

នី មុនី្ននាថ បានលើកឡើងថា គូស្នេហ៍ នាងមានចិត្តទូលាយ និងបានបន្តទំនាក់ទំនង កាន់តែមានទំនុកចិត្ត នៅតាមបណ្ដាញសង្គម​ ជារៀងរាលថ្ងៃ។ ទោះជាយ៉ាងណា នាងក៏មិនពន្យារពេលយូរនោះទេ ដើម្បីចូលរោងការ ព្រោះតែមិនចង់ចំណាយមាត់ញាតិ នោះ ប៉ុន្តែនាងនៅតែមិនទាន់កំណត់ពេល ជាក់លាក់នៅឡើយ ​ប៉ុន្តែមិនលើសពីក្នុង អំឡុងឆ្នាំ២០១៧ នោះទេ។

តារាសម្តែងនី មុន្នីនាថ បានឲ្យដឹងថា កាលពីពេលកន្លងទៅ មានការលើកឡើងថា ចំណងស្នេហារបស់កញ្ញា និងលោក អ៊ុង សូឡាំង ​អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក បានឈានដល់ផ្លូវទាល់ស្នេហា រវាងកញ្ញានឹងគូដណ្ដឹង គឺមិនជាប់គាំងឬប្រេះស្រាំនោះទេ គឺកាន់ តែល្អលើសដើមទៀតផង។

នី មុន្នីនាថ និយាយថា អ្នកធ្លាប់ពោលថា រវាងកញ្ញានឹង គូដណ្ដឹងទំនងជាបានផ្ដាច់ពាក្យ ឬណាយចិត្តចេញពីគ្នា គឺសុទ្ធតែគ្មានមូលដ្ឋាន ទាំងអស់។ នាងថាគូស្នេហ៍របស់នាង បានសុំរៀបមង្គលការ នៅអំឡុងឆ្នាំក្រោយ នេះផង ទើបកញ្ញារំពឹងថា ទំនងជាមិនអាចគេចផុត ពីពិធីមង្គលការបានទេ។ នាងលើកឡើងថា មុន និងក្រោយគង់តែ ចូលរោងការទេ ប៉ុន្តែនាងនៅតែមិនទាន់ ដាច់អាល័យខ្លាំង បើទោះបីជាអនាគត ស្វាមីនាងបើកសិទ្ធិ ឱ្យប្រឡូកសិល្បៈធម្មតា ក្រោយពេលរៀបការរួចក្តី។

ទោះជាយ៉ាងណាតារាស្រីរូបនេះ លើកឡើងថា គូដណ្តឹងរបស់នាង នៅតែទទូច ចង់រៀបការឆាប់ៗ គ្រាដែលនាងចង់ពន្យារ ពេលព្រោះ តែមិនទាន់បញ្ចប់កុងត្រាថតខ្សែ ភាពយន្តជាបន្តបន្ទាប់។ នាងថាសម្រាប់ ឆ្នាំ២០១៦ នេះនាងទទួលបានការថត ខ្សែភាពយន្តច្រើន ទាំងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំ ខណៈដែលអ្នក ផលិតកម្មវិធីនៅក្រៅស្រុក ក៏ស្នើឲ្យនាង ចេញទៅច្រៀងរាំ នៅតាមបណ្តោយប្រទេស ដែលមានប្រជាជនខ្មែររស់នៅ ផងដែរ។

នាងបញ្ជាក់ថាក្នុងឆ្នាំ២០១៦នេះ ការងារ បានរត់ចូលច្រើន ដោយរឿងមួយទើបនឹង បញ្ចប់នៅប៉ុស្ដិ៍លេខ៥ ក៏មានរឿងថ្មីចាក់ ផ្សាយនៅ CTN ខណៈដែលរឿងថតរួចមិន ទាន់ផ្សាយក៏មានច្រើនទៀត។ ជាក់ស្ដែង នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ខ្សែរឿង «បណ្ដឹងស្រីទាំង៥» ដែលកញ្ញាថតចប់ នឹងត្រូវដាក់បញ្ចាំងស្របគ្នានឹងរឿង «នាង នាថបាត់ដំបង» ដែលជារឿងភាគរបស់ ផលិករថៃនៅប៉ុស្ដិ៍លេខ៥ នឹងចេញថត ផ្លូវការចាប់ពីថ្ងៃទី២២ ខែវិច្ឆិការដូចគ្នា។

តារាស្រីរូប នេះចង់ប្រើប្រាស់ជីវិត ដូចតារាសម្តែងរួម ជំនាន់អ្នកនាង សារ៉ាយ សក្កណា និងវ៉េត រតនា ជាដើម គឺពួកគេមានឱកាសប្រឡូក សិល្បៈពេលទំនេរ និងទុកពេលវេលាច្រើន មើលការខុសត្រូវការងារផ្ទះ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ