ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ កញ្ញា ម៉ាក់ សូនីតា ហៅតូតា បានបញ្ចេញសម្រស់របស់ខ្លួន ជាមួយនឹងការថតហ្វេសស៊ិន សាកសមជាមួយនឹងការតុបតែងខ្លួន ក្នុងសម្លៀកបំពាក់បុរាណ បានធ្វើឱ្យសម្រស់របស់នារីក្មេងខ្មីមួយរូបនេះ កាន់តែស្រស់ស្អាតលេចធ្លោឡើងទ្វេរដង ប្រៀបដូចជាសេដ្ឋីនីដ៏ស្រស់ស្អាតនៅក្នុងស្រុកយើង។

ការប្រាកដខ្លួននៅក្នុងផ្ទះ ដែលមានបំពាក់គ្រឿងសង្ហារឹមយ៉ាងទំនើប និងប្រណិតបែបនេះ បានធ្វើឱ្យនាងក្រមុំរូបស្រស់ មើលទៅដូចជាសេដ្ឋីនីវ័យក្មេងណាស់ គ្មានទាស់ទេ ពិសេសគឺថ្លៃថ្នូរ សមជានារីខ្មែរជំនាន់ថ្មី ដែលជាទីប៉ងប្រាថ្នារបស់ហ្វូងកន្លង់ទាំងឡាយទូទាំងស្រុក។

ក្រៅពីនេះចាប់តាំង ពីបានឈានជើងចូលមកក្នុងវីស័យសិល្បៈមក បច្ចុប្បន្នយើងសង្កេតឃើញថា តារាស្រីម្នាក់នេះ កំពុងមានភាពកាក់កបយ៉ាងខ្លាំងនៅក្នុងអាជីពការងាររបស់ជាអ្នកសិល្បៈ ទាំងការថតបង្ហាញម៉ូតផ្សាយពាណិជ្ជកម្មផ្សេងៗ ក៏ដូចជាការដើរតួសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើនទៀតផងដែរ។

ជាក់ស្តែងសព្វថ្ងៃតារាស្រីរូបស្រស់ កញ្ញា ម៉ាក់ សែន សូនីតា កំពុងក្រសោបបានដំណែងជាតួឯកស្រីនៅក្នុងរឿង « ម្ទេសហិរប៉ះអំបិលប្រៃ» គូជាមួយនឹងកម្លោះសង្ហាលោក អែតវីន ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ PNN។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបានការទាក់ទាញ យ៉ាងច្រើនកុះករដែរ ក្នុងការថតសម្តែងខ្សែភាពយន្ត ឱ្យតាមបណ្តាផលិតកម្មល្បីៗក្នុងស្រុកមួយចំនួនធំទៀតផង។ 

កញ្ញាដ៏ស្រស់ស្អាត និងមានសមត្ថភាពបែបនេះ កំពុងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនជាច្រើន។ មិនធម្មតាឯណា ម៉ាក់ សែនសូនីតា មានវ័យក្មេង ប៉ុន្តែមានទេពកោសល្យពូកែ ហើយថែមទាំងស្រស់ស្អាតទៀត កម្លោះៗឯណាមិនប្រាថ្នា៕ 

តោះទៅមើលរូបភាព កញ្ញា ម៉ាក់ សែនសូនីតា ហៅក្រៅតូតា បន្តិចមើលស្រស់ស្អាតដូចសេដ្ឋីនីកម្រិតណាដែរប្រិយមិត្ត?

កញ្ញា ម៉ាក់ សែនសូនីតា និង លោក អែតវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា