ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈពេលដែលមាន ម៉ូតូមួយគ្រឿងបើកបរដោយនារីម្នាក់ បានជ្រុលទៅបុកនឹង រថយន្តមួយគ្រឿងទៀត ហើយបានបណ្តាលអោយក្បាលរបស់នាងបោកផ្ទប់នឹង ទ្វាររថយន្តគួរអោយរន្ធត់។

ដោយយោងទៅតាមគេហៈទំព័រ BeijingCream ចុះផ្សាយនេះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១២ បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅឯ ខេត្ត Jiangxi ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះត្រូវបានថតជាប់ ដោយកាមេរ៉ាសន្តិសុខផងដែរ។ បើយើងមើលទៅតាមវីដេអូយើងនឹងបាន ឃើញថា មានបុរស ២ នាក់បានជួយនាងភ្លាមៗ ក្រោយពេលកើតហេតុ ដែលបានធ្វើអោយអ្នកលេងអិនធើណិត ជាច្រើនសម្តែងការសសើរ ទៅដល់ពួកគេ ទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]