ភ្នំពេញ៖ នៅថ្ងៃនេះ ក្រោយពេលដែលរូបថតមួយសន្លឹក របស់តារាចម្រៀងស្រីដ៏ល្បីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកភ្ជាប់ជាមួយសារយ៉ាងខ្លីថា៖ «ចាស់ហើយធ្វើខ្លួនចឹងឡើងខ្មាស់គេ ហ៊ុយ ហ៊ុយ ណាស់ខ្ញុំ តែនេះជាការងាររបស់ស្រីចាស់ នឹកស្នេហ៏ណាស់» កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យអ្នកគាំទ្រ។

ឆ្លើយតបជាមួយនឹងរូបថតដ៏ស្រស់ស្អាតប្លែកភ្នែក របស់អ្នកនាង ពេជ្រ សោភា មួយសន្លឹកនេះ ក៏មានអ្នកគាំទ្ររបស់នាងជាច្រើនបានចូលមក Like មក Comment សរសើរថា អ្នកនាងពេជ្រ សោភា ពេលតែងខ្លួនដូចកូនក្មេងបែបនេះទៅ គឺពិតជាស្រស់ស្អាតណាស់ ថែមទាំងមានមុខ Cute គួរឱ្យស្រលាញ់ ថែមទៀតផង ជាពិសេសគឺមើលទៅដូចកូនសិស្សសាលាមែនទែន ដោយពាក់អាវស សំពត់ខ្លីពណ៌ក្រហមយ៉ាងស្រស់ស្អាត ហើយមុខក៏មើលទៅមិនចាស់សោះ។

ទន្ទឹមនឹងនេះដែរ ការតម្រូវឱ្យនាងតែងខ្លួនគួរឱ្យខ្នាញ់ដូចកូនក្មេងតូចដូច្នេះ គឺដើម្បីថតបទចម្រៀងថ្មី ក្រោមចំណងជើងថា «ហ៊ុយ ហ៊ុយ» ដែលទើបតែចេញមិនទាន់បានប៉ុន្មានផង ប៉ុន្តែល្បីកប់នៅក្នុងស្រទាប់យុវវវ័យសម័យថ្មី។ ជាមួយនឹងបទភ្លេងញាក់កន្ត្រាក់អារម្មណ៍ អមនឹងក្បាច់រាំថ្មីប្លែកយ៉ាងទាក់ទាញមួយបទនេះ ព្រមជាមួយកាយវិការសម្តែង លាយឡំនឹងភាពក្រមិចក្រមើម កំប្លុកកំប្លែងទប់សំណើចមិនបាន រឹតតែបានធ្វើឱ្យអ្នកនាងពេជ្រ សោភា បានក្លាយទៅជាតារាសំណព្វចិត្តរបស់អ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ 

គួរឱ្យដឹងផងដែរថា ឆ្នាំនេះ អ្នកនាង ពេជ្រ សោភា មានអាយុ៣៦ឆ្នាំហើយ ប៉ុន្តែសម្រស់នៅតែខ្ញង់ដដែល និងរឹតតែល្បីខ្លាំង ជាងមុនទៅទៀតជាមួយនឹងការផលិតស្នាដៃនិពន្ធបទថ្មីពិរោះៗ ច្រៀងដោយខ្លួនឯងជាច្រើនបទ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា