ភ្នំពេញ៖ ពិធីការិនីដ៏ស្រស់ស្អាតរូបនេះ នាងបានប្រតិកម្មផងដែរថា ចំពោះរឿងចោទប្រកាន់ និង ពាក្យចាមអារាម ដែលនាងបុរសអាណិកជនអាមេរិក តាមស្រលាញ់ ជាយូរមកហើយ ដោយមានការលាក់បាំង ហើយក៏នាងបញ្ជាក់ថា នាងគិតតែចង់ បុរសជាអាស៊ីគ្នាឯងប៉ុណ្ណោះ។

អ្នកនាង សូដានីតា បង្ហើបផងដែរថា សម្រាប់នាងក្នុងការជ្រើសរើស យកបុរសប្រភេទណា ឬ ជនជាតិអ្វីនោះ នាងគិតតែចង់ បុរសជាអាស៊ីគ្នាឯងប៉ុណ្ណោះ។ នាងមិនដែលមានចិត្តស្រលាញ់ ជនជាតិអ៊ឺរ៉ុប ឬ បរទេសឡើយ។ នាងមើលឃើញបុរស ដែលជាខ្មែរគ្នាឯងប៉ុណ្ណោះ ដែលពេលខ្លះ ក៏ពិបាកសម្រាប់នាងរើស យកដែរ។ ទោះបីយ៉ាងណាក៏ដោយ រឿងស្នេហានេះ នាងនៅតែគិតនិងបោះបង់ទេ ប៉ុន្តែនាងមិនមានពេលវេលា គ្រប់គ្រាន់ សម្រាប់បើកចិត្តទូលាយ យកមកគិតគូរឡើយ។ 

តារាសិចស៊ីរូបនេះបានបង្ហើបថា សម្រាប់វ័យអាយុរបស់នាងនេះ ដល់ប៉ុណ្ណេះ គឺ នរណាក៏មានស្នេហា ក៏មានគេស្រលាញ់ ហើយក៏មានមនុស្សស្រលាញ់ដែរ ប៉ុន្តែនាងគិតថា សម្រាប់នាងមិនទាន់ដល់ពេល ត្រូវបើកពេលវេលា មកវែកញែកថា នរណាជាសង្សាររបស់នាង ឬ នរណាជាមនុស្សរបស់នាងឡើយ ពីព្រោះខណៈពេលនេះ នាងចង់គិតតែការងារ និង មុខរបបរកស៊ី ៕

ប្រភព៖ lookingtoday

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា សូដានីតា បានបង្ហាញអារម្មណ៍ទប់ទឹកភ្នែកមិនជាប់ ពេលពេលដែលកុមារកំព្រា សុំឱបនិងចង់ បានភាពកក់ក្តៅពីនាង។

គេសង្កេតឃើញថា មានវត្តមានសិល្បករ-សិល្បការិនី ជាច្រើន បានងាកមកធ្វើការងារ មនុស្សធម៌ ដើរចែកអំណោយ ផ្តល់ក្តី ស្រលាញ់ ដល់ក្មេងៗកំព្រា និងចាស់ជរា។ ជាក់ស្តែង តារាសម្តែងនាង សូ ដានីតា រួមជាមួយមិត្តរួមការងារ បានចុះទៅមណ្ឌល កុមារកំព្រា ចែករំលែក ក្តីស្រលាញ់ និងសម្ភារៈមួយ ចំនួនដល់កុមារកំព្រា នៅស្ទឹងមានជ័យ នៅក្នុងនោះនាងបានបង្ហាញ អារម្មណ៍រំភើបទប់ទឹកភ្នែក មិនជាប់ ពេលដែលកុមារកំព្រា សុំឱបនិងចង់ បានភាពកក់ក្តៅពីនាង ។

នៅក្នុង Facebook របស់នាង ដែលបានបង្ហោះ បានបង្ហាញឲ្យឃើញ ពីអារម្មណ៍ ក្តុកក្តួល ស្ទើរស្រក់ទឹកភ្នែកថា « ពួកគេសួរខ្ញុំថា បងស្រី តើខ្ញុំសុំអោបបងបានទេ ? ព្រោះខ្ញុំស្រលាញ់បង ហើយខ្ញុំអត់មានបងប្អូនទេ? ខ្ញុំលឺហើយទឹកភ្នែក ស្ទើរតែហូរស្រក់មក អាណិតណាស់ ! ក្រៅពីទំនេរពីរ កាងារសិល្បៈ នាងខ្ញុំនឹងមិត្តសិល្បករ ១ចំនួន បានចែករំលែក នូវពេលវេលា សម្ភារៈសិក្សា និងថវិកាខ្លះ ដល់ប្អូនៗកុមារកំព្រា នៅស្ទឹងមានជ័យ ទោះមិនមានច្រើន តែយើង ខ្ញុំសប្បាយក្នុងការចែករំលែក ជាពិសេសគឺការចែករំលែក ក្តីស្រលាញ់ដល់ពួកគាត់ ចង់ប្រាប់ពួកគាត់ថា ទោះឪពុកបោះបង់ចោល រឺ មិនមានឪពុកម្តាយក៏ដោយ តែពួកគាត់នៅយើងខ្ញុំ នៅចាំចែករំលែកភាពទុក្ខសោក និង ផ្តល់ក្តីស្រលាញ់ទៅអ្នកទាំងអស់គ្នា ស៊ូៗណាប្អូនៗដើម្បីអនាគតរៀងៗខ្លួន » ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា