រាជ​ធានីភ្នំ​ពេញ ៖​​ ម៉ូ​តូ​សង់​កូរ៉េ​១គ្រឿង​​បុក​ម៉ូ​តូ​​​គុប​មូល​​៥០ នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ ​បណ្តាល​​ឱ្យ​​​​ខ្លួនឯងរង​របួស​​​ធ្ងន់​ តាម​ដង​​មហា​វិថី​ព្រះនរោត្ដម​កែង​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ថ្ងៃ​ទី​២៧ កុម្ភៈ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ម៉ូតូ​គុប​មូល​៥០ ជិះ​គ្នា​២​នាក់ តាម​មហាវិ​ថី​ព្រះ​នរោត្ដម ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​សង់​កូរ៉េ ជិះ​តាម​មហាវិថី​ព្រះ​មុនី​វង្សពី​លិចទៅ​កើត ។ ខណៈ​ទៅ​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ​ម៉ូតូ​សង់​កូរ៉េ​បើក​ជ្រុល​ទៅ​បុក​ ម៉ូតូ​គុប បណ្ដាល​ឱ្យ​ដួល​គង​លើ​គ្នា ចំណែក​ជន​រង​គ្រោះខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​រង​របួស និង​ម៉ូតូ​ខូចខាត​តិចតួច​ ។

ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​គុប​មូល​៥០ ឈ្មោះអ៊ុយ ផុ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​អ្នក​ជិះ​ពីក្រោយឈ្មោះសុធា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​ពីរ​នាក់​ជា​និស្សិត​ឆ្នាំ​ទី​១ផ្នែក​សេដ្ឋកិច្ច ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន សុខ រង​របួសស្រាល ។ ចំណែក​អ្នក​​ជិះ​ម៉ូតូ​សង់​កូរ៉េ​រង​របួសធ្ងន់​ត្រូវ​រថយន្ដ​​ដឹក​យក​ទៅ​ស​ ង្ក្រោះ​នៅគ្លី​និក​​ឯកជន ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​វាស់វែង​ ហើយ​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌចំការមន​ ដើម្បី​ដោះស្រាយ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]