ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយពី កញ្ញាបេប៊ីថា ម្តាយកំពុងព្រួយចិត្ត ព្រោះមានលោកឧកញ៉ាៗជាច្រើននាក់តាមសុំស្នេហ៍នោះ ប៉ុន្តែតារាស្រីវ័យក្មេងរូបនេះ បែរជាឆ្លើយបដិសេធថាមិនបានដឹងរឿងទេ។ 

មួយរយៈកន្លងមកនេះ អ្នកទស្សនាពិតជាបានស្គាល់នាង កាន់តែច្បាស់ជាងមុនជាក់ជាមិនខាន ព្រោះថានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់នេះ នៅក្នុងអាជីពជាអ្នកសិល្បៈសម័យបច្ចុប្បន្ន កំពុងតែបានទទួលការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំង និងនាងបានក្តោបក្តាប់អាជីពធំៗ៣ម្នាក់ឯងផង ដែលរួមមានដូចជា តារាសម្តែង តារាចម្រៀង ព្រមទាំងធ្វើជាពិធីការិនី នៅក្នុងស្ថានីយ៍ទូរទស្សន៍ដ៏ល្បី ពោរពេញទៅដោយភាពក្រមិចក្រមើម គួរឱ្យស្រឡាញ់ម្នាក់ផងដែរ។

នៅក្នុងនោះ សព្វថ្ងៃកញ្ញា បេប៊ី ក៏ហាក់មានភាពល្បីល្បាញនៅក្នុងសង្គមសិល្បៈកាន់តែខ្លាំងឡើងៗ ដែលជាហេតុធ្វើឱ្យនាងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់អ្នកមានមុខមានមាត់មិនតិចនាក់ទេ រហូតម្តាយតារាស្រីវ័យទើបតែមានអាយុ២០ឆ្នាំរូបនេះ ក៏ធ្លាប់បានទម្លាយប្រាប់ឱ្យដឹងដែរថា កន្លងមកមានឧកញ៉ាៗមិនខ្វះតាមស្រឡាញ់នាង។

មិនតែប៉ុណ្ណោះថែមទាំងមានធ្លាប់លេចឮដំណឹងខ្លះៗថា មានគេចូលស្តីនាងតាមប្រពៃណីជាច្រើននាក់ទៀតផង តែបេប៊ីប្រកែកនៅមិនទាន់ចង់បាន ព្រោះនាងយល់ថា ពេលនេះកំពុងតែមានការងារជាប់រវល់ និងរីកចម្រើនខ្លាំងដែរ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យសិល្បៈដែលខ្លួនស្រឡាញ់ ហើយណាមួយម្យ៉ាងវិញទៀត បេប៊ីក៏ចង់បន្តការសិក្សារបស់ខ្លួនបន្ថែម ដើម្បីឱ្យបានខ្ពស់ជាងនេះបន្តិចទៀត ទាន់ខ្លួននៅក្មេងមានប្រាជ្ញាល្មមគ្រប់គ្រាន់ ទើបនៅមិនទាន់ចង់គិតខ្វាយខ្វល់ពីរឿងស្នេហា ជាពិសេសគឺការជ្រើសរើសគូអនាគតនៅឡើយ៕ 

កញ្ញា បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]