(ភ្នំពេញ)៖ ដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូក ជាអតីតរោងចក្រ៥ជាន់ មួយផ្ទាំងធំ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានបណ្តោយរហូតទៅដល់៤០ម៉ែត និងទទឹងជាង១០ម៉ែត្រ ដោយសារតែភ្លៀងខ្យល់ខ្លាំង នៅយប់មិញ បានបើិុងទៅលើផ្ទះប្រជាពលរដ្ឋ និងផ្ទះមេភូមិទួលរការ បណ្តាលឲ្យរងការខូចខាត ខ្ទង់មឺិនដុល្លារ។ នេះបើយោងតាម ចៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ លោក ជា សុផៃ បានប្រាប់អង្គភាពFresh News នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកចៅសង្កាត់បានបញ្ជាក់ថា នៅយប់មិញ ម៉ោងជាង ៨ នៅពេលមានភ្លៀងខ្យល់ធ្លាក់ខ្លាំង ស្រាប់តែដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូក បានដាច់ហើយបើុងទៅប៉ះផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង ក្នុងនោះ មានទាំងផ្ទះមេភូមិទួលរការទៀត ដែលគ្រាន់តែផ្ទះមេភូមិខូចខាត មិនក្រោម១មឺិនដុល្លារនោះទេ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់ដំណោះស្រាយណាមួយពីសំណាក់ ម្ចាស់រោងសិប្បកម្មនៅឡើុយទេ។

បើតាមលោកចៅសង្កាត់ចាក់អង្រែក្រោម គ្រោះថ្នាក់នេះ មិនបានបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់ ប៉ះពាល់ដល់អាយុជីវិតនោះទេ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ខ្យល់កន្ត្រាក់បាក់រលំផ្ទះ ប្រជាពលរដ្ឋ៨គ្រួសារ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ គួររំលឹកផងដែរថា សេចក្តីរាយការណ៍ពីកម្លាំងអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា មានករណីបាតុភូតខ្យល់កន្ត្រាក់ បានកើតឡើងកាលពីវេលាម៉ោង១២៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចភូមិតាព្រ​ហ្ម ឃុំបឹងខ្យាង ស្រុកកណ្តា​លស្ទឹង ខេត្តកណ្តាល​ បណ្តាលឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន៩ខ្នង។

បើតាម​ លោក ជុន វណ្ណី មេបញ្ជាការអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលខូចខាតរួមមាន៖

១-ឈ្មោះ ម៉ែន មុំ រលំផ្ទះមួយចំហៀង ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឈើប្រកសង្ក័សី។

២-ឈ្មោះ លាន ឃឿន រលំផ្ទះទាំងស្រុង ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឈើប្រកសង្ក័សី។

៣-ឈ្មោះ មឿន ស៊ីមន ប៉ើងដំបូលទាំងស្រុង ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីថ្មប្រកសង្ក័សី និងរោងដាក់សំភារៈ២ខ្នង សង់ពីដែកប្រកសង្ក័សី (ខូចទាំងស្រុង) និងសំភារៈប្រើប្រាស់មួយចំនួនធំ។

៤-ឈ្មោះ ផូ រៀម របើកដំបូលខូចអាគារសាលារៀន ទំហំ ១០ម៉ែត្រ គុណ១០ម៉ែត្រ ថ្មក្រោមដែកសង្ក័សីលើ។

៥-ឈ្មោះ ហេង ម៉ឹង រលំទាំងស្រុងទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ ឈើដំបូលសង្ក័សី។

៦-ឈ្មោះ ផូ ប៊ន ប៉ើងដំបូលមួយចំហៀង ទំហំ៧ម៉ែត្រ គុណ៩ម៉ែត្រ ឈើក្រោមប្រកសង្ក័សី។

៧-ឈ្មោះ វ៉ង់ វុទ្ធី ខូចខាត២ខ្នង ដោយរលំទាំងស្រុងរោងទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ឈើដំបូលសង្ក័សី និងប៉ើងដំបូលរោងមួយចំហៀងទំហំ១០ម៉ែត្រ​ គុណ៧ម៉ែត្រ ធ្វើពីឈើដំបូលសង្ក័សី។

៨-ឈ្មោះ រ៉េត សារីរ​ លំខូចរោងពពែ១ខ្នង ធ្វើឈើប្រកសង្ក័សី។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]