(ភ្នំពេញ)៖ សំឡេង​នៃ​បទ​ស្មូត បាន​បន្លឺ​ឡើង​យ៉ាង​រន្ធត់​ចិត្ត ធ្វើឲ្យ​តារាចម្រៀងប្រុស​ ធ្លាប់​តែ​​មានស្នាមញញឹម ​​មិន​ចេះ​រីងស្ងួត ​លោក ឈឿន ឧត្តម រួម​នឹង​ក្រុម​គ្រួសារ ហូរ​ទឹកភ្នែក​​ឥតឈប់ ខណៈ​​​ដែល​ម្តាយជាទីស្រឡាញ់​របស់​លោក ​បាន​ទទួល​មរណភាព​ នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ​​២០១៦នេះ ​ដោយ​រោគាពាធ។

បើតាមប្រភពពីមិត្តភក្តិ អ្នកសិល្បៈរួមអាជីព បានបង្ហោះភ្ជាប់ជាមួយសាររំលែកទុក្ខថា «សូមចូលរួមរំលែកទុក្ខម្តាយ លោក ឈឿន ​ឧត្តម ដែលបានមរណភាព នៅថ្ងៃនេះ(០១ ខែវិច្ឆិកា ឆ្នាំ២០១៦) »។ ប៉ុន្តែយ៉ាងណាមិញ មិនត្រូវបានប្រភពខាងលើនេះ បញ្ជាក់ឲ្យដឹងច្បាស់ទេថា ម្តាយតារាច​ម្រៀ​ង លោក ឈឿន ឧត្តម ស្លាប់ដោយមូលហេតុជំងឺ​អ្វី និងមានអាយុប៉ុន្មាន​​នោះទេ។

លោក ឈឿន ឧត្តម គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មិន​ទាន់​​អាចទំនាក់ទំនង​ដើ​ម្បីសួរ​នាំបាននៅ​ឡើយទេ ខណៈមានមហាជនជាច្រើន​បានផ្ញើសា​រសួ​រ​នាំ និងចូលរួមរំលែកទុក្ខនូវ​មហាទុក្ខ ដ៏ក្រៀមក្រំនេះផងដែរ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

អ្នកនាង ចន ច័ន្ទលក្ខិណា តារាភាពយន្តដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយដួង ប្រចាំអំឡុងចុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ ពេលនេះកំពុងមានទុក្ខសោក ជាទម្ងន់មិនអាចកាត់ថ្លៃបាន ព្រោះបានបាត់បង់សាច់ញាតិខាងឪពុករបស់នាងម្នាក់ ដែលទើបតែបានទទួលអនិច្ចកម្មទៅ។ លោកយាយ ដែលបានលាចាកលោករូបនេះ ត្រូវបានគេស្គាល់ជាក់ថា គឺជាម្តាយរបស់ប៉ាអ្នកនាងចន ច័ន្ទលក្ខិណា ផ្ទាល់តែម្តង។

នៅក្នុងនោះបានឲ្យដឹងថា លោកយាយ បានលាចាកលោកដោយរោគាពាធ ហើយសពក៏ត្រូវបានដង្ហែរ ដោយរថយន្ដដឹកសពរបស់ វត្តចង្វាបុប្ផារាមអូរាំងឪ។ ក្នុងពិធីបុណ្យសពទាំងមូល គេសង្កេតឃើញ មានវត្តមានពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករទាំងក្មេងទាំងចាស់ ដើម្បីចូលរួម រំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ។ លើសពីនេះក៏មានអ្នកជិតខាងទូទៅមួយចំនួនធំ ក៏បាននាំគ្នា មកចូលរួមក្នុងក្បួនដង្ហែរសព យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ចំណែកនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកវិញ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេររៀបរាប់ពីអារម្មណ៍ក្តុលក្តួល និងបង្ហាញពីភាពសោកស្តាយយ៉ាង ក្រៃលែងណាស់ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ ដោយគ្មានថ្ងៃអាចវិល ត្រឡប់មកជួបគ្នាវិញបាន របស់ខ្លួនយ៉ាងដូច្នេះថា៖ «កូនចៅ ចៅទួតទាំងអស់ សូមបួងសួងអោយវិញ្ញាណក្ខ័ន លោកយាយទៅកាន់ សុគតិភពដែលជា ទីឋានដ៏ស្ងប់សុខ»។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈឿន ឧត្តម