ហ្វេនមួយចំនួនធំជាពិសេស គឺហ្វេនរបស់ផលិតកម្ម Marvel ផ្ទាល់តែម្តង ពិតជាមិនអាចរំលងនូវឱកាស ចូលរួមនូវព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅក្នុងប្រទេសកម្ពុជាបានឡើយ។ ការចាក់បញ្ចាំងពិសេសមុនថ្ងៃកំណត់នេះ បានធ្វើឡើងនៅឯរោងភាពយន្ត Major Cineplex by Cellcard កាលពីថ្ងៃទី២៩ តុលាកន្លងទៅនេះដែលមានការសហការពីហាងនំបុ័ង Bread Talk និង Coca-Cola ផងដែរ។
ព្រឹត្តការណ៍ដ៏អស្ចារ្យមួយនេះចាប់ផ្តើមតាំងពីម៉ោង 5:30 ល្ងាចរហូតដល់ម៉ោង 6:30ល្ងាច ទស្សនិកជនដែលមានសំបុត្រ អញ្ជើញទាំងអស់អាច ចូលទស្សនារឿង Doctor Strange នៅម៉ោង 6:45។ អំឡុងពេលកម្មវិធីនោះក៏មានការសំដែងក្បាច់រាំរបស់ក្រុម Qas3 ការបកស្រាយបទចំរៀងរបស់ កញ្ញា ឆដា កញ្ញា Sofia និងលោក Ting Tong មិនត្រឹមតែប៉ុណ្ណោះក៏មានការសួរសំណួរទៅ កាន់ហ្វេនដែលនៅទីនោះផងដែរ ចំពោះអ្នកដែលឆ្លើយសំណួរងាយៗ បានត្រឹមត្រូវនឹង ទទួលបានវត្ថុអនុស្សាវរីយ៍ផ្ទាល់ពីផលិតកម្ម Marvel ដែលមានដូចជា មួក កន្លាស់ ប្រដាប់ទ្រាប់ mouse ជាដើម។
បន្ទាប់ពីទស្សនារឿង Doctor Strange នេះរួចមានហ្វេនជាច្រើន បានឲ្យពិន្ទុទៅកាន់រឿងនេះរហូតដល់៩ មានអ្នកខ្លះ បានឲ្យទៅដល់១០ថែមទៀតផង។ មូលហេតុដែលពួកគាត់ហ៊ានឲ្យពិន្ទុខ្ពស់ដូចនេះ ព្រោះ Doctor Strange ជារឿងបែបវីរៈបុរស Marvel ប៉ុន្តែបែរជាមានភាពដាច់ ស្រលះពីវីរៈបុរសផ្សេងៗទៀត Doctor Strange មានលក្ខខណ្ឌខុសពីគេ ហើយនេះក៏បានធ្វើឲ្យវាក្លាយទៅជា ចំនុចពិសេសមួយដ៏អស្ចារ្យរបស់គាត់។
ទស្សនា trailer ខាងក្រោម៖
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់ អាទិត្យ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]