ថៃ៖ មនុស្សស្រីម្នាក់ៗ តែងមានសម្រស់ និងភាពទាក់ទាញរបស់ខ្លួនផ្សេងៗពីគ្នា បើទោះបីជាសម្រស់របស់ពួកនាងមួយចំនួន បានមកដោយសារតែការវះកាត់កែសម្ផស្សពិតមែនខ្លះក៏ដោយ។

អ្នកខ្លះធ្វើបុណ្យដល់បានទទួលសម្រស់ដ៏ស្រស់ស្អាតស្រាប់ មកពីធម្មជាតិដោយមិនចាំបាច់ទៅកែច្នៃច្រើន ឬគ្រាន់តែតុបតែងបន្ថែមពីលើតែបន្តិចបន្តួចប៉ុណ្ណោះ ក៏មើលទៅស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ ជាទីចូលចិត្តពីសំណាក់មនុស្សនៅជុំវិញខ្លួន ហើយថែមទាំងទទួលបានភាពទាក់ទាញ នៅក្នុងក្រសែភ្នែក ពីមនុស្សដែលមានភេទផ្ទុយគ្នាជាច្រើននាក់ ដោយមិនដឹងខ្លួនទៀតផង។

ជាពិសេសបើសិនជានារីៗ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈផងនោះ សម្រស់របស់ពួកគេ រឹតតែមានភាពស្រស់ស្អាតឡើង ដោយការតុបតែងក្រែមម្សៅបន្ថែមជាប់ជានិច្ច ប៉ុន្តែតារាស្រីណាដែលស្អាតៗខ្លាំង គ្រាន់តែលាបក្រែមម្សៅពីលើបន្តិចទៀត ធ្វើឲ្យមើលទៅកាន់តែស្អាតអស់ទាស់។ 

ពេលនេះមានតារាស្រីថៃលំដាប់ជួរមុខជាច្រើនរូប បានចេញមកនាំគ្នាប្រកួតបង្អួតសម្រស់ ក្នុងទម្រង់មុខពេលបែរមុខចំហៀង។ មិនតែប៉ុណ្ណោះនៅក្នុងចំណោមតារាស្រីថៃល្បីៗជាច្រើនដួងទាំងអស់នេះ ជឿជាក់ថាពិតជាមានមួយដួងដែលជា អាលដល (Idol) សំណព្វចិត្តជាងគេនៅក្នុងបេះដូងរបស់ប្រិយមិត្តជាក់ជាមិនខាន៕  

តោះនៅចាំអីទៀត! យើងទៅរកមើលមុខតារាស្រីជាទីស្រឡាញ់របស់ខ្លួនឯង តាមរយៈរូបភាពបង្ហាញពីទម្រង់មុខនៅពេលដែលពួកនាងបែរចំហៀងម្តងទៅមើលថា តើពួកនាងមានភាពស្រស់ស្អាតខ្លាំងយ៉ាងណាខ្លះ? ហើយតើនរណាម្នាក់ដែលអ្នកគិតថា ស្អាតសាកសមជាងគេ ពេលបែរមុខចំហៀងបែបនេះ? 

១. នាង Aum patchrapa

២. នាង Ploy Chermarn

៣. នាង YaYa Urassayas

៤. នាង Davika

៥. នាង Mint chalida

៦. នាង Bella Campen

៧. នាង Kwan 

៨. នាង Pancake

៩. នាង Ann Thongprasom

១០. នាង Kimmy kimberley

១១. នាង Chompoo Araya

១២. នាង Sririta

១៣. នាង Taewaew natapohn

១៤. នាង Min Pechaya

១៥. នាង Janie

១៦. នាង Noey Chotika

១៧. នាង Mew Nittha

១៨. នាង Esther

១៩. នាង Min

២០. នាង Jannine Weigel ហៅ  Ploychompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]