ភ្នំពេញ៖ ភាគច្រើន គេតែងនិយាយថា មុខមាត់ស្រស់ស្អាត ទោះបីជាថតបែបណាក៏នៅតែស្អាត។ តួយ៉ាង ដូចតារាស្រីខ្មែរមួយចំនួន ថ្វីបើពួកគេថតមុខចំហៀង ឃើញតែឆ្អឹងថ្គាម ក៏នៅតែមើលឃើញស្រស់ និងទាក់ទាញដដែល។

ថ្ងៃនេះខ្មែរឡូត បង្វែរអារម្មណ៍ប្រិយមិត្តមកគយគន់ ទម្រង់មុខតារាស្រីខ្មែរល្បីៗ ថតមុខចំហៀង ថាស្រស់ស្អាត និងគួរឲ្យស្រលាញ់កម្រិតណា។ ក្នុងនោះ តារាស្រីល្បីៗ ដែលចូលចិត្តថតមុខចំហៀងភាគច្រើន មានដូចជា កញ្ញា មាន សូនីតា កញ្ញា គឹម ចាន់បូរមី កញ្ញា តេង លក្ខិណា កញ្ញា បេនី យ៉ាំង កញ្ញា គង់ វង្សយ៉ាទី កញ្ញា វ៉ាង ស្រីណូ កញ្ញា ម៉ារី កញ្ញា សុគន្ធ និសា និងអ្នកនាង សុខ សោម៉ាវត្តី ជាដើម៕

ចុះចំណែកប្រិយមិត្ត យល់ថា តើទម្រង់មុខតារាស្រីមួយណា ថតមុខបែបចំហៀងបែបនេះ ស្រស់ស្អាតជាងគេ? 

កញ្ញា មាន សូនីតា
កញ្ញា តេង លក្ខិណា
កញ្ញា ម៉ារី
កញ្ញា គង់ វង្សយ៉ាទី
កញ្ញា វ៉ាង ស្រីណូ
អ្នកនាង សុខ សោម៉ាវត្តី
កញ្ញា សុគន្ធ និសា
កញ្ញា គឹម ចាន់បូរមី
កញ្ញា បេនីយ៉ាំង

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងទម្រង់មុខនេះដែរ ក៏មានតារាស្រីថៃមួយចំនួន មានទម្រង់មុខស្អាតមិនធម្មតា ជារាងអក្សរVតែម្តង។

បច្ចុប្បន្នការឆ្ពោះទៅរកទម្រង់មុខ តូចស្ដើងជារាងអក្សរ V ត្រូវបានក្លាយជាទី ពេញនិយមដ៏គួរឱ្យចាប់អារម្មណ៍បំផុត របស់ក្រុមតារាស្រីៗ ដោយក្នុងនោះមានវិធីជាច្រើន ដើម្បីធ្វើឱ្យទម្រង់មុខពួកគេ ប្រែក្លាយជាស្អាតដូចទម្រង់អក្សរ V បែបនេះ ដែលមានដូចជា៖ ការចាក់ថ្នាំ Botox ចាក់បំពេញធ្វើអោយស្បែកទាញតាមទម្រង់ ការវះកាត់សាច់នៅត្រង់ចង្ការ ការវះកាត់ដាក់បន្ថែមគ្រាប់ស៊ីលីកូន កាត់ទាញស្បែកសាច់ដែលយារធ្លាក់ ការផ្លាស់ប្តូរឆ្អឹងថ្គាម និងការវះកាត់បន្ថយជាតិខ្លាញ់ដែលមាននៅលើថ្ពាល់ ជាដើម។

ទាំងនេះវាហាក់ដូចជាការបន្ថយទម្ងន់ នៅលើមុខខ្លួនឯងដូច្នោះដែរ។ ប៉ុន្តែសព្វថ្ងៃនេះ វាពិតជាទទួលបាននូវការពេញនិយមមែនទែន រហូតធ្វើឱ្យមានអ្នកអ្នកមនុស្ស មួយចំនួនធំលួចច្រណែន នឹងមិត្តភក្តិរបស់ពួកគេផងក៏មានថា ហេតុអី្វខ្លួនកើតមកមិនស្អាតដូចជាពួកគេទាំងអស់នោះសោះអ៊ីចឹង?

ជាការពិត ជាក់ស្តែងដូចជាតារាស្រីថៃ ទាំង១០រូបនេះ ពេលបានឃើញ ទម្រង់មុខជារាងអក្សរ V ដ៏ស្រស់ស្អាតក្នុងភាពវ័យក្មេងរបស់ពួកនាងហើយ នារីៗជាច្រើនរូបណាស់ច្បាស់ជា អត់ទ្រាំមិនសរសើរមិនបានទេ។

ចំណែកឯបុរសៗដែលបានជួបជាមួយ កញ្ញាមានទម្រង់មុខជាប្រភេទ V Shape ទាំងនេះវិញ មុខជាអត់ទ្រាំមិនងាកមើលមិនបាន ហើយថែមទាំងលាន់មាត់ សរសើរគ្រប់ៗគ្នាផងថា ស្អាតអីក៏ស្អាតយ៉ាងនេះ...! តោះមកមើលពួកនាងជាមួយគ្នាមើល៍៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តេង លក្ខិណា