រាជធានីភ្នំពេញ ៖ តារា​​សម្តែង​​ឆាយ ស្រី​ពេជ្រ ​កំពុង​តែ​បង្កើត​ចំណង​បញ្ហា​ស្នេហា​ត្រីកោណ​ ធ្វើ​ឱ្យ​ផ្អើល​សង្គម​សិល្បៈ​ ព្រោះតែ​ចំណោទ​​ស្នេហ៍ដែល​នាង​មាន​នេះ ​ត្រូវ​បាន​គេ​ទម្លាយ​ថា ​ជា​ស្នេហា​មួយ​មិន​សមប្រកប ​ព្រោះ​មាន​មនុស្ស​បី​នាក់​ ។

​បុរស​​ដែល​ស្រី​ពេជ្រ ​កៀកកើយ​រាល់ថ្ងៃ​នោះ គឺ​បុរស​​មាន​ប្រ​ព​ន្ធ-​កូន ​ហើយ​រូបភាព​នេះ​ បាន​ធ្វើ​ឱ្យ​​នារី​ម្នាក់​​ចុកចាប់​រហូត​ស្រក់​ទឹក​ភ្នែក​ជា​ប្រចាំ​ ។

មានការ​លើក​ឡើង​ថា ​ចាប់តាំងពី​ឆាយ ស្រី​ពេជ្រ​ តារា​សម្តែង​សាច់​ស​ស្អាត​នេះ ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​សំបូរ​ប្រាក់​ដុល្លារ​​មក​នាង​ហាក់​ថមថយ​ការងារ​សិល្បៈ​ ដោយ​មិនសូវ​ជា​ប្រឡូក​ច្បាម​​យក​លុយកាក់​ល្អិត​ពី​វិ​ថី​​ត្រូវ​កំ​ដៅ​ថ្ងៃ​ដូច​មុន​ឡើយ​ ។ ​មានការ​និយាយ​​ថា ​ស្រី​ពេជ្រ​​ត្រូវ​បាន​គូស្នេហ៍​​ដែល​គេ​ល្បី​ថា​ ជា​មន្ត្រីគយ​​នោះ​ ចេញ​បម្រាម​មិន​ឲ្យ​ថត​សម្តែង ​ព្រមទាំង​ចង់​ឲ្យ​រស់នៅ​ស្រួល​ចិត្ត​ ព្រមទាំង​រិះរក​មុខរបរ​សមគួរ​ណាមួយ​ឲ្យ​នាង​រកស៊ី​ប្រចាំ​ថ្ងៃ​បន្ត​ទៀត ​។

​អ្វី​ដែល​ត្រូវ​បាន​គេ​អះអាង​ឡើង​ទៀត​នោះ​ បុរស​ជា​គូស្នេហ៍​អ្នកមាន​លុយ​នោះ ​ក្រៅពី​​ជាមន្ត្រីគយហើយ គឺ​មិនមែន​ជា​កំលោះ​​ឡើយ​ មាន​វ័យ​៤០​ឆ្នាំ​ ​​​មាន​ប្រ​ព​ន្ធ និង​កូន​៣​នាក់​ ។

​ស្នេហា​រវាង​នាង​និង​បុរស​ផ្អែមល្ហែម​នោះ​ បាន​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រ​ព​ន្ធដើម​ ហាក់​ព្រួយចិត្ត​រហូត​មាន​ពេល​ខ្លះ​ទួញ​យំ​ សម្លឹង​មើល​ប្តី​ជាទី​ស្រឡាញ់​កៀក​កិត​ជាមួយ​ស្ត្រី​ថ្មី​យ៉ាង​រំភើយ​ភ្លេច​ឆ្នាំង​ចាស់​ ។

​លើស​ពី​នេះ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​ករប​ស់បុរស​ម្នាក់ ​ឈ្មោះ​Rith Pich ក៏​បាន​បង្ហោះ​រូប​ផ្អែមល្ហែម​​ទៅ​កម្សាន្ត​នៅ​តំបន់​មួយ​ចំនួន​​ មាន​អម​រូប​ជាមួយ​ឆាយ ស្រី​ពេជ្រ​ ដែល​មើលទៅ​ជា​រូប​បែប​គូស្នេហ៍ ​ឬ​ប្តី​-ប្រ​ព​ន្ធ​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​កញ្ញា​ឆាយ ស្រី​ពេជ្រ​ មិន​ចង់​បកស្រាយ​ច្រើន​ ដោយ​នាង​អះអាង​ថា​ កំពុង​នៅ​ជិត​ប្តី​ ។​ពេល​នេះ​នាង​​ឈប់​ពី​សិល្បៈ​ ហើយដោយ​ប្តី​របស់​នាង​ចង់​ឲ្យ​សម្រាក​ប្តី​ចង់​ឲ្យ​ឈប់​ ។ ​តារា​ដែល​ក្លាហាន​និយាយ​បាន​ពាក្យ​ប្តី​ៗ​ ទាំង​មិន​បាន​រៀប​ការ​នេះ​ បាន​លើក​ឡើង​ថា ​ប្តី​ខ្ញុំ​គាត់​ជា​អ្នក​រកស៊ី​ថែម​ទាំង​ចង់​ឲ្យ​នាង​យក​កូន​ជា​ចំណងដៃ​ទៀត​ ដែល​នាង​អត់​ទាន់​រក​ពេល​រៀប​ការ​បាន​ឡើយ ​។

​នៅ​ពេល​សួរនាំ​រឿង​ ដែល​គេ​និយាយ​ថា ​ប្តី​ដែល​នាង​ក្តាប់​ពេញដៃ ​និង​ពេញមាត់​នោះ​ មិនមែន​ជា​បុរស​ខ្លួន​មួយ​ទេ ​ជា​បុរស​ធ្លាប់​មាន​ប្រ​ព​ន្ធ កូន​រួច​ហើយ​ ប៉ុន្តែ​ត្រូវ​បាន​ឆាយ ស្រី​ពេជ្រ​ ប្រកែក​ថា​ បុរស​នោះ​ជា​ប្តី​របស់​នាង​ អត់​មាន​អ្នក​ណា​ទេ​ មាន​តែ​ខ្ញុំ​មួយ​គត់​។​ពី​មុន​គាត់​មាន​អ្នក​ណា​អ្នក​ណី​មែន​ តែ​ពេល​នេះ​គាត់​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​។

តាម​រយៈ​ការ​ផ្តល់​អំណះ​អំណាង​របស់​ស្រី​ស្អាត​​ ឆាយ ស្រី​ពេជ្រ ​មិន​បាន​ពាក់​ព័​ន្ធរបស់​អ្នក​ណា​នោះ​ នៅ​មិន​ទាន់​ដឹង​ថា ​នេះ​ជា​ការណ៍​ពិត ​ឬ​យ៉ាងណា​ឡើយ​ ស្រប​ពេល​ដែល​មានការ​អះអាង​ថា​ នាង​ពាក់​ព័ន្ថ​​បុរស​មាន​ប្រ​ព​ន្ធ ហើយ​ប្រ​ព​ន្ធ​​គេ​នោះ​ ស្រងាកចិត្ត​ស្រក់​ទឹកភ្នែក​។

តារា​សម្តែង​ឆាយ ​ស្រី​ពេជ្រ​ មាន​វ័យ​២៣​ឆ្នាំ​ ធ្លាប់​ថត​រឿង ​«​ទឹកចិត្ត​ប្រ​ព​ន្ធ​» ឱ្យ​ផលិតកម្ម​មហាហង្ស​រឿង​ «​ម៉ឺ​នុយ​ធ្នាក់​អន្ទាក់

ស្នេហ៍​» ​រឿង ​«​គំនុំ​អតីតជាតិ​» ​រឿង​«​ទឹកចិត្ត​ប្រ​ព​ន្ឋ​»​ ជាដើម​ ។​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]