ជប៉ុន៖ គួរឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ បទចម្រៀងដែលកំពុងតែល្បីល្បាញបំផុត ពាសពេញពិភពលោក ដែលមានចំណងជើងថា «PPAP »របស់តារាកំប្លែងជប៉ុនដ៏ល្បីលោក Pikotaro ត្រូវបានគេចុះក្នុងកំណត់ត្រាពិភពលោក Guinness World Records ជាបទដែលខ្លីជាងគេ តែទទួលបានជោគជ័យខ្លាំង ដោយបទនេះមានរយៈពេលត្រឹមតែ ៤៥វិនាទីតែប៉ុណ្ណោះ ប៉ុន្តែអាចទាក់យកការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីសំណាក់មហាជនបាន។

ទន្ទឹមនឹងនេះផងដែរ ម្ចាស់បទPPAP រូបនេះ ក៏បានបង្ហាញនូវបទPPAP Version ថ្មីមួយទៀត ដែលក្នុងនោះ យើងសង្កេតឃើញថាមានបូកបញ្ចូលបន្ថែមនូវក្បាច់រាំមួយចំនួន និង សាច់ភ្លេងញាក់កន្រ្តាក់អារម្មណ៍ ចាប់ពីពាក់កណ្តាលបទទៅ ដែលមានភាពទាក់ទាញ មិនចាញ់បទ PPAP Version ចាស់ឡើយ។ ជាពិសេស បទPPAP ថ្មីនេះ មានរយៈពេលវែងជាងបទចាស់ ជាង២នាទីឯណោះ៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀង Justin Bieber បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម Facebook និង Twitter របស់ខ្លួនដោយភ្ជាប់ជាមួយនឹងវីដេអូមួយ ដោយសរសេរថា “វីដេអូសំណព្វរបស់ខ្ញុំនៅលើអ៊ីនធឺណិត” ហើយវីដេអូនោះត្រូវបានគេដឹងថា ជាបទ Pen Pineapple Apple Pen ឬ PPAP ដែលកំពុងពេញនិយម។

វីដេអូ Pen Pineapple Apple Pen (PPAP) ដែលមានរយៈពេលជាង១នាទីនោះ បាន​នឹងកំពុងទទួលការចាប់អារម្មណ៍ខ្លាំង សម្រាប់ស្រទាប់យុវវ័យក្នុងបណ្តាញសង្គម ដែលវាគឺជាវីដេអូបែបកំប្លែងមួយប្រភេទ បង្កើតឡើងដោយតារាកំប្លែង និងជា DJ របស់ប្រទេសជប៉ុន លោក Piko-Taro ដោយបានទាក់ទាញអ្នកចូលទស្សនារាប់លានដង នៅក្នុងគេហទំព័រ Youtube។

គួរបញ្ជាក់ថា បទចម្រៀង PPAP នេះបានចេញលើបណ្ដាញ Youtube តាំងពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៦ មកម្ល៉េះ តែមិនសូវល្បី។ ទើបតែមួយរយៈចុងក្រោយនេះមានទំព័រ​ហ្វេសប៊ុក កម្សាន្តធំៗមួយចំនួន បានយកបទនេះមកបង្ហោះសាជាថ្មី ទើបធ្វើឲ្យមនុស្សជាច្រើននាក់ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើបទនេះជាខ្លាំង និងមានអ្នកខ្លះថតវីដេអូធ្វើត្រាប់តាមទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]