មានអ្នកគាំទ្រតារាចម្រៀង Chris Brown ក៏ដូចជា Rihanha ជាច្រើនសុទ្ធតែបានដឹងរួចមកហើយថា កាលពីឆ្នាំ ២០០៩ លោក Chris Brown បានប្រើប្រាស់អំពើរហិង្សារទៅលើ Rihanha ដែលបានបណ្តាលអោយរូបនាង បែកមុខបែកមាត់ ទៀតផង។

ហើយឥឡូវនេះ មានមតិមួយចំនួនបាននិយាយថា ស្នាមសាក់នៅលើកញ្ចឹងក របស់លោក Chris Brown គឺជារូប Rihanha កាលពីពេលត្រូវរបួស។ មតិមួយនេះត្រូវបានលោក Chris Brown ច្រានចោលទាំងស្រុងដោយបាននិយាយថា នេះមិនមែនជាការពិតនោះទេ ដោយសារតែរូបនេះគឺជា រូបតំណាងអោយពិធី បុណ្យមួយរបស់ប្រទេស Mexico ដែលមានឈ្មោះថា "Day of the Dead"។ ទោះជាយ៉ាងណាក៏ដោយក៏មានមតិជាច្រើន បាននិយាយថា រូបសាក់នោះគឺពិតជាដូច រូបរបស់ Rihanha ពិតមែន។

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]