ភ្នំពេញ៖​​ ពិធីការិនីសម្បូរវោហារ និងរក្សាបានប្រជាប្រិយភាពល្បីល្បាញ់ អស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង គង់ សុជាតិ ក្រោយពីក្តីស្រមៃបានក្លាយជាការពិត ដោយអ្នកនាងនិងស្វាមី គឺលោក ជា វិបុល បានមានកូនដែលជាដំណក់ឈាម ជាមួយគ្នាមកពេលនេះ កូនក្នុងផ្ទៃរបស់អ្នកនាង គឺមានវ័យ៧ខែហើយ ដោយអ្នកនាងនិងស្វាមីគឺមានការទន្ទឹង រង់ចាំមើលមុខកូនយ៉ាងអន្ទះសារ ។

តារាស្រីដែលមានសម្រស់ ស្អាតក្មេងជាងវ័យ អ្នកនាង គង់ សុជាតិ បានរំលេចសារបង្ហាញពីអារម្មណ៍ពិតរបស់អ្នកម្តាយស្ទើរតែគ្រប់រូប ដែលមានចំពោះកូន ដោយរួមទាំងអ្នកនាងផងនោះ បានសរសេរថា «ខែទី៧ ម៉ែចាប់ផ្តើមឈឺចុករោយកាន់តែខ្លាំង អង្គុយក៏ពិបាក គេងក៏ពិបាក ដើរក៏ពិបាក ប៉ុន្តែម៉ែនៅតែសប្បាយចិត្ត និងរង់ចាំកូនកើតមក»។

អ្នកនាង គង់ សុជាតិ ធ្លាប់ប្រាប់ឲ្យដឹងថា កូនរបស់អ្នកនាងគ្រោង នឹងសម្រាលនៅដើម ឆ្នាំ២០១៧ខាងមុខនេះ ហើយសម្រាប់ការសម្រាល កូនស្រីរបស់អ្នកនាង គឺអ្នកនាងនិងគ្រួសារ មានគម្រោងសម្រាល នៅក្នុងស្រុកយើងមិនចេញ ទៅក្រៅប្រទេសទេ ដោយសារតែអ្នកនាងឃើញថា វេជ្ជបណ្ឌិតយើងក៏ពូកែ មានជំនាញអាចទុកចិត្ត បានមិនចាញ់បរទេសទេ ។

ជាការពិតរយៈពេល៩ខែ១០ថ្ងៃ សម្រាប់ស្ត្រីដែលពពោះកូន គឺពិតជាលំបាកនិងអត់ទ្រាំខ្លាំងណាស់ ម្តាយគ្រប់រូបសុខចិត្តធ្វើគ្រប់យ៉ាង បើទោះជារូបសម្រស់ទៅបាត់បង់ ក៏សុខចិត្តធ្វើយ៉ាងណា ឲ្យកូននៅក្នុងផ្ទៃមានសុខភាពល្អកើតមក ដោយសុវត្ថិភាព នេះហើយជាទឹកចិត្តអ្នកម្តាយគ្រប់រូប ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ