(ភ្នំពេញ)៖ តារាកំប្លែង​ អ្នកនាង ប៉េង ប៉ោង ត្រូវជាកូនរបស់តារាកំប្លែង​ជើងចាស់ លោកតា វី​តាមីនសេ ក្រោយពីចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសាជំងឺលើសឈាម និ​ងឡើងជាតិស្ករអស់រយៈ ពេលប្រមាណមួយសប្តាហ៍មកនោះ ឥឡូវត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យវិលត្រឡប់មកផ្ទះវិញហើយ។

បើតាមប្រភពពីផេចសិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា បានសរសេរភ្ជាប់ ជាមួយរូប​ថត៣ឬ៤សន្លឹកថា «ថ្ងៃនេះយកថវិកា​មកជូនតារាកំប្លែង អ្នកនាង ប៉េង ប៉ោង នៅមន្ទីរពេទ្យកាល់មែត្រ ដែលជាការឧបត្ថម្ភ​របស់កញ្ញា Mouy Mouy Eu ចំនួន៥០ដុល្លារ ។ សូមបញ្ជាក់ផងដែរថា អ្នកនាងប៉េ​ង ប៉ោង ចេញពីមន្ទីពេទ្យ នៅរសៀលថ្ងៃនេះ (៣១ ខែតុលា) នេះសូមបងប្អូនមេត្តា ជ្រាបជាដំ​ណឹ​ង»។

សូ​មបញ្ជាក់ថា តារាកំប្លែងអ្នកនាង ប៉េង ប៉ោង ត្រូវជាកូនស្រីបង្កើត របស់តារាកំប្លែងជើងចាស់​លោ​ក​តា វី​តាមីន​សេ កាលពីថ្ងៃទីរសៀលថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៦ ត្រូវបានក្រុមគ្រួសារប​ញ្ជូ​ន​ ទៅ​សង្គ្រោះ​បន្ទាន់​​នៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈដែលកម្រិតជាតិស្ករ ដែលមាននៅក្នុងខ្លួ​ននាង​ឡើង លើស​កំណត់ ព្រមទាំងរលាកបំពង់ករ ហើយសម្ពាធឈាមក៏ឡើងផងដែរ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាកំប្លែង ប៉េងប៉ោង ចូលបន្ទប់សង្គ្រោះបន្ទាន់ទាំងយប់ ។ គួររំលឹកផងដែរថា តារាកំប្លែង អ្នកនាង ប៉េង ប៉ោង ដែលត្រូវគេដឹងថា ជាកូនស្រីនាយវីតាមីនសេ បានចូលមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិត កាលពីយប់សប្តាហ៍មុនកន្លងទៅ។

បើយោងតាមទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានរៀបរាប់ថា អ្នកនាង ប៉េងប៉ោង បានចូលបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែ លើសឈាម និងពិបាកដកដង្ហើម។ ប៉ុន្តែក្រោយពីបានយកចិត្តទុកដាក់ពីលោកគ្រូពេទ្យ ស្ថានភាពរបស់ អ្នកនាង ប៉េងប៉ោង បានត្រឡប់មកជាធម្មតាបន្តិចវិញ ព្រមទាំងបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។ ចំពោះអាការៈជាតិស្ករឡើងដល់៤០០ រលាកបំពង់ក និងសម្ពាធឈាម ក៏បានចុះវិញហើយដែរ​ តែរូបនាងនៅតែដាក់អ៊ុកស៊ីសែននៅឡើយ។

ជាមួយគ្នានោះដែរ ក៏មានតារាមួយចំនួន បានទៅសួរសុខទុក្ខ អ្នកនាង ប៉េងប៉ោង ដោយផ្ទាល់ នៅឯមន្ទីរពេទ្យ មានដូចជា លោក អ៊ឹម ជីវ៉ា កញ្ញា សួង សុខារ៉ានីត និង លោក គង្គារ ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉េងប៉ោង