ភ្នំពេញ៖ ពិធីការិនី និងតារាសម្តែង កញ្ញា សូដា នីតា បានដួលប៉ះទង្គិចត្រូវក្បាល បណ្តាលឲ្យនាង ចូលមន្ទីរពេទ្យភ្លាមៗ។

បើក្រឡេកមើលតាមគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានសរសេររៀបរាប់ថា "ទើបចេញពីពេទ្យ! ទោះជារវល់យ៉ាងណា សូមថែរក្សាសុខភាពទាំងអស់គ្នា កុំគិតច្រើន ញ៉ាំឲ្យបានច្រើន កុំឲ្យដួលដូចខ្ញុំ ឥឡូវឈឺក្បាលខ្លាំង ព្រោះដួលត្រូវក្បាលដែរ"

ទឹកមុខស្លេកស្លាំង និងព្រមទាំងមានស្នាមរបួសពេញជើង បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ ពីស្ថានភាពសុខភាពរបស់កញ្ញា សូដា នីតា ដែលប្រហែលជានាង អស់កម្លាំងនឹងការងារពេក ទើបធ្វើឲ្យដួលបែបនេះ ហើយពួកគេ ក៏បានជូនពរឲ្យនាងឆាប់ជាសះស្បើយក្នុងពេលឆាប់ៗផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា សូដានីតា បានបង្ហាញអារម្មណ៍ទប់ទឹកភ្នែកមិនជាប់ ពេលពេលដែលកុមារកំព្រា សុំឱបនិងចង់ បានភាពកក់ក្តៅពីនាង

គេសង្កេតឃើញថា មានវត្តមានសិល្បករ-សិល្បការិនី ជាច្រើន បានងាកមកធ្វើការងារ មនុស្សធម៌ ដើរចែកអំណោយ ផ្តល់ក្តី ស្រលាញ់ ដល់ក្មេងៗកំព្រា និងចាស់ជរា។ ជាក់ស្តែង តារាសម្តែងនាង សូ ដានីតា រួមជាមួយមិត្តរួមការងារ បានចុះទៅមណ្ឌល កុមារកំព្រា ចែករំលែក ក្តីស្រលាញ់ និងសម្ភារៈមួយ ចំនួនដល់កុមារកំព្រា នៅស្ទឹងមានជ័យ នៅក្នុងនោះនាងបានបង្ហាញ អារម្មណ៍រំភើបទប់ទឹកភ្នែក មិនជាប់ ពេលដែលកុមារកំព្រា សុំឱបនិងចង់ បានភាពកក់ក្តៅពីនាង ។

នៅក្នុង Facebook របស់នាង ដែលបានបង្ហោះ បានបង្ហាញឲ្យឃើញ ពីអារម្មណ៍ ក្តុកក្តួល ស្ទើរស្រក់ទឹកភ្នែកថា « ពួកគេសួរខ្ញុំថា បងស្រី តើខ្ញុំសុំអោបបងបានទេ ? ព្រោះខ្ញុំស្រលាញ់បង ហើយខ្ញុំអត់មានបងប្អូនទេ? ខ្ញុំលឺហើយទឹកភ្នែក ស្ទើរតែហូរស្រក់មក អាណិតណាស់ ! ក្រៅពីទំនេរពីរ កាងារសិល្បៈ នាងខ្ញុំនឹងមិត្តសិល្បករ ១ចំនួន បានចែករំលែក នូវពេលវេលា សម្ភារៈសិក្សា និងថវិកាខ្លះ ដល់ប្អូនៗកុមារកំព្រា នៅស្ទឹងមានជ័យ ទោះមិនមានច្រើន តែយើង ខ្ញុំសប្បាយក្នុងការចែករំលែក ជាពិសេសគឺការចែករំលែក ក្តីស្រលាញ់ដល់ពួកគាត់ ចង់ប្រាប់ពួកគាត់ថា ទោះឪពុកបោះបង់ចោល រឺ មិនមានឪពុកម្តាយក៏ដោយ តែពួកគាត់នៅយើងខ្ញុំ នៅចាំចែករំលែកភាពទុក្ខសោក និង ផ្តល់ក្តីស្រលាញ់ទៅអ្នកទាំងអស់គ្នា ស៊ូៗណាប្អូនៗដើម្បីអនាគតរៀងៗខ្លួន » ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា