លោក Tom Cruise ក៏ជាតារាប្រុសដែលមានតម្លៃខ្លួនថ្លៃ ក៏ព្រោះតែលោកហ៊ានសំដែងឈុតឆាកគ្រោះថ្នាក់ នៅក្នុងរឿងកន្លងមកដោយមិនចាំបាច់ត្រូវការ Stunt នេះក៏ជាផ្នែកមួយដែលធ្វើឲ្យ លោកទទួលបានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ។

ជឿជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់លោក Tom Cruise ដែលជាតួអង្គម្នាក់នៅក្នុងរឿង Mission Impossible ផងដែរ។ ចំនុចមួយទៀតនោះគឺលោក Tom Cruise នៅតែមានភាពស្រស់សង្ហា ទោះបីជាលោកមានវ័យចំណាស់ក៏ដោយ។ និយាយអំពីសាច់រឿងវាយប្រហារនេះវិញធានាថា នឹងមិនខកបំណងនោះទេព្រោះមានឈុតឆាកវាយប្រហារតាំងពីដើម នៃសាច់រឿងតែម្តង។ កាលពីឆ្នាំ២០១២ Jack Reacher បានចេញភាគទី១របស់ខ្លួនម្តងរួចមកហើយ មានហ្វេនមួយចំនួនធំបាននិយាយថា ភាគទី២នេះល្អមើល ជាងកាលពីភាគ១ទៅទៀត។ រឿងបែបសើបអង្កេតវាយប្រហារបែបនេះ ពិតជាត្រូវចិត្តទស្សនិកជន នៅប្រទេសកម្ពុជាជាក់ជាមិនខាន។ កុំភ្លេចណា Jack Reacher មានចាក់បញ្ចាំងនៅ គ្រប់រោងភាពយន្តហើយ។

ទស្សនា trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅកាន់ ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់ អាទិត្យ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]