ជាការឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនទីផ្សារយាន្តយន្តនៅក្នុងប្រទេសកម្ពុជា Mazda Motor Corporation ប្រទេសជប៉ុន បានផ្តល់សិទ្ធិស្របច្បាប់ អោយក្រុមហ៊ុន HGB Auto Co., Ltd ធ្វើជាតំណាងចែកចាយ ផ្ដាច់មុខថ្នាក់ជាតិមួយនៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០១៣ មក ក្រុមហ៊ុន HGB Auto Co., Ltd បានធ្វើការនាំចូលនូវរថយន្ត Mazda ជាច្រើនប្រភេទ និងជាបន្តបន្ទាប់ទៅតាមតំរូវការទីផ្សារ និងការប្រើប្រាស់របស់អតិថិជនដូចជា Mazda Pick Up Model BT-50, Mazda CX-5 និង Mazda CX-9 (ជាប្រភេទ SUV មាន 5 កៅអី និង 7 កៅអី) Mazda 6, Mazda 3, Mazda 2 ជាប្រភេទ Sedan និង Mazda MX-5 ជាប្រភេទរថយន្តស្ព័រ ដែលមានរូបរាងដ៏ស្រស់ស្អាត និងបំពាក់ដោយបច្ចេកវិទ្យាទំនើបរបស់ Mazda។ ជាថ្មីម្តងទៀត ក្រុមហ៊ុន HGB និង Mazda ជប៉ុនមានកិត្តិយសសូម ណែនាំនូវរថយន្ដថ្មី មួយប្រភេទទៀតគឺរថយន្ត Mazda CX-3 ដែលជារថយន្តប្រភេទ SUV របស់ក្រុមហ៊ុន Mazda ដែលជាម៉ូឌែលដែលលក់ ដាច់ជាងគេបន្ទាប់ពីការបង្ហាញ។

ការកើនឡើងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថានភាពសង្គមរបស់ ប្រជាជនកម្ពុជានៅសព្វថ្ងៃនេះ គឺមើលទៅលើរថយន្ដ ដែលមានគុណភាព ដែលជាហេតុផលធ្វើឲ្យក្រុមហ៊ុន HGB Auto នាំយករថយន្ដម៉ាក Mazda ពីប្រទេសជប៉ុនមក។

Mazda បានអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយធ្វើការផ្តល់នូវយុត្តិសាស្រ្ត "Zoom-Zoom" ជារថយន្ដ ដែលបើកបរដោយអារម្មណ៍រីករាយ។ នៅក្នុងគោលបំណង ដើម្បីសម្រេចបាននូវ គោលដៅនេះ Mazda បានបង្កើនសំណុំនៃបច្ចេកវិទ្យា ច្នៃប្រឌិតថ្មីដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យមានសុវត្ថិភាពក្នុងការបើកបរ និង មានផាសុខភាពដែលយើងហៅថាជាបច្ចេកវិទ្យា SKYACTIV ដែលបានបំពាក់ជាមួយរថយន្ត Mazda ដូចជា Mazda MX-5, Mazda 2, Mazda 3, Mazda 6, Mazda CX-5, Mazda CX-9 & Mazda CX-3 ។

បច្ចេកវិទ្យារបស់ SKYACTIVE ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំង ក្នុងការវាយចូលទីផ្សារនៃវិស័យរថយន្ត ដែលត្រូវបានទទួលការកោតសរសើរ ចំពោះភាពរហ័សទាន់ចិត្តជាមួយនឹងការបើកបររថយន្ត ចំណាយសាំងតិច លក្ខណៈពិសេសនៃសិល្បៈរចនាដែលមានតំលៃសមរម្យ និងមានការទាក់ទាញ ជាខ្លាំងសំរាប់អ្នកបើកបរ និង អ្នកដំណើរ។

នៅទូទាំង ១៣០ ប្រទេស MAZDA Motor Corporation បានផ្ដោតទៅលើការរចនារបស់ខ្លួនបែបទាន់សម័យ និងជាបចេ្ចកវិទ្យាតែមួយគត់ ដែលធ្វើអោយមានទំនុកចិត្ត និងរីករាយក្នុងការបើកបរ ជាមួយនឹងការរចនាបែបថ្មីបំផុតរបស់ KODO-Design ដែលប្រកបដោយភាពរស់រវើក។ ការរចនាបែបថ្មីរបស់ Mazda មើលទៅពោរពេញទៅដោយអំណាច និងភាពស្រស់ស្អាត ដែលបង្ហាញនូវភាពរស់រវើក។ ហើយទាំងអស់នេះនឹងត្រូវបានដាក់បញ្ចូលទាំងអស់ នៅក្នុងម៉ូឌែលថ្មីនាពេលខាងមុខនេះវា គឺបង្ហាញនូវភាពលេចធ្លោបែបទាន់សម័យ និងមានសុវត្ថិភាព។

ជាមួយបចេ្ចកវិទ្យាដ៏ពេញលេញនៃ SKYACTIVE និងការរចនា KODO ត្រូវបានរួមបញ្ចូលទាំងអស់ក្នុង MAZDA CX-3 សេរីថ្មីនេះ។ សំរាប់ម៉ូតដែលថ្មីស្រទ្បាងនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដោយរួមបញ្ចូលជាមួយនិង បច្ចេកវិទ្យា Sky-Avtive ដែលទំនើប និងចុងក្រោយរបស់ Mazda។ លើសពីនេះទៅទៀត Mazda CX-3 បានបំពាក់ប្រព័ន្ធសុវត្ថិភាពពិសេស ដូចជា (Anti-Lock Brake System), EBD (Electronic Brake Force Distribution), DSC (Dynamic Stability Control) and ESP (Electronic Stability Program), i-Stop ដែលជាលក្ខណៈពិសេសក្នុងការការពារសុវត្ថិភាពសំរាប់អ្នកដំណើរ។  

Mazda CX-3ទទួលបានចំណាត់ថ្នាក់មួយនៃ ការផ្ដល់ពានរង្វាន់ពីបណ្ដាប្រទេសផ្សេងៗ ខុសពីគ្នារួមបញ្ចូលទាំងកា រជាប់ចំណាត់ថ្នាក់ជារថយន្ដប្រចាំឆ្នាំ២០១៦។ ទន្ទឹមនឹងនោះដែរ CX-3 ក៏ទទួលបាននូវចំណាត់ថ្នាក់ កំពូលពីការវាយ តំលៃដ៏តឹងរឹង និងសុក្រិតបំផុតទៅលើគុណភាព នៃភាពរឹងមាំពីអាមេរិក និងអ៊ឺរ៉ុប។

ជាមួយនឹងការជឿជាក់នៅក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការរីកចំរើនលើគុណភាពនៃការផលិត រួមទាំងបច្ចេកវិទ្យាថ្មីនោះ ក្រុមហ៊ុន HGB Auto បានធ្វើការសំរេចចិត្តមួយក្នុងការធ្វើវិនិយោគ ដើម្បីបង្កើតនូវសេវាកម្មទាំងបីគឺ (ការលក់ ជួសជុល និងគ្រឿងបន្លាស់) ដែលល្អផ្ដាច់គេនៅក្នុងរាជធានីភ្នំពេញ ដែលមានពីរទីតាំង ដែលទីតាំងទីមួយស្ថិតនៅអាគារលេខ 379 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ កាកាប ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ និង ទីតាំងទីពីរ នៅអាគារលេខ 757 មហាវិថីព្រះមុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយលើសពីនេះទៀត មានបំរើជូននូវម្ហូបអាហារបែបជប៉ុន ឥតគិតថ្លៃដូចជា Susi, Shasimi, អាហារសំរន់មួយចំនួនទៀត រូមជាមួយនិង ភេសជ្ជៈគ្រប់ប្រភេទ Coffee គ្រប់មុខ ព្រមទាំងកន្លែងក្មេងលេង កន្លែងកំសាន្តដូចជាព្យាណូផងដែរ។ ម្យ៉ាងវិញទៀតយើងនឹងមានគំរោងបើកសាខា ជាច្រើននៅតាមខេត្តផ្សេង ទៀតនៅក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីស្វាគមន៍និងការបម្រើដល់អតិថិជនជាមួយនឹងសេវាកម្មដ៏ល្អរបស់យើង។

សូមចូលទៅកាន់គេហទំព័រ www.mazda.com.kh ឬអញ្ជើញទៅទស្សនាផ្ទាល់នៅ Showroom Mazda ទាំងពីរសាខា រៀងរាល់ថ្ងៃ និង ម៉ោងធ្វើការ ឬទាក់ទងមកយើងខ្ញុំតាមរយះទូរស័ព្ទ 095 999 699 / 095 999 599 / 023 995 567 / 023 988 881 ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]