(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែតុលាម្សិលមិញនេះ ដែលជាថ្ងៃទី០៥ នៃការប្រកួតកីឡាជាតិ លើកទី១ គឺក្រុមអត្តពលិកនៃរាជធានីភ្នំពេញ បានដណ្ដើមកៅអីកំពូលតារាង នៃការដណ្ដើមបានមេដាយបានច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្ររបស់កម្ពុជានេះហើយ គ្រាដែលក្រុមអត្ដពលិកខេត្តកំពត ដែលឈរលេខ១ រយៈពេល ៤ថ្ងៃកាលពីថ្ងៃបើកឆាកប្រកួតដំបូងនោះ បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ។

យោងតាមការបូកសរុបលទ្ធផល ដែលឲ្យដឹងអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា មកទល់ពេលនេះក្រុមអត្តពលិករាជធានីភ្នំពេញ ដណ្ដើមបានមេដាយសរុប ២៣គ្រឿង ក្នុងនោះមានមេដាយមាស៩ មេដាយប្រាក់១០ និងមេដាយសំរឹទ្ធ៥ ហើយតាមពីក្រោយដោយក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ ដែលដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស៩ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៥ ។

ដោយឡែកក្រុមអត្ពលិកកីឡានៃខេត្តកំពត ដែលធ្លាក់ពីកំពូលតារាងមកឈរលេខរៀងទី៣ គឺដណ្ដើមបានមេដាយសរុប ១៥គ្រឿង ក្នុងនោះមានមេដាយមាស៧ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ៤ ។ រីឯខេត្ត-ក្រុង និងក្រសួងចំនួន ១៤ស្ថាប័នផ្សេងទៀត ក៏ដណ្ដើមបានមេដាយជាបន្ដបន្ទាប់ផងដែរ គ្រាដែលកីឡា ២ប្រភេទ ត្រូវបានបញ្ចប់ គឺកីឡាវាយកូនឃ្លីលើតុ និងកីឡាតេក្វាន់ដូ ហើយការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ការប្រកួតកីឡាជាតិ លើកទី១ បានបញ្ចប់ថ្ងៃទី២ ដោយជោគជ័យជាមួយនឹងការប្រកួតលើ ៦ប្រភេទ​កីឡា រួម​មាន​កីឡា​បាល់​ទាត់​បុរស បាល់​បោះ​បុរស បាល់​ទះ​ក្នុង​សាល តេក្វាន់ដូ វាយកូនឃ្លីលើតុ និងកីឡាប្រដាល់សកល-គុនខ្មែរ ដែល​ទើប​បញ្ចប់​ការ​ប្រកួត​នៅ​លើ​ទី​លាន​ផ្សេងៗ​គ្នា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦​ កន្លងទៅនេះ​។

ខាងក្រោមនេះ គឺជាលទ្ធផលនៃការប្រកួតទាំង ៦ប្រភេទកីឡាកាលពីម្សិលមិញ ប៉ុន្ដែមានកីឡា ៩ប្រភេទទៀត នឹងធ្វើការប្រកួតជា​បន្ដ​បន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ខណៈ​ពិធី​បើក​ការ​ប្រកួត​ផ្លូវ​ការ នឹងធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ ក្រោម​អធិបតី​ភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]