ថៃ៖ សម្រាប់តារាសម្តែងស្រីនាង Tangmo Pattaratida ទោះបីជាពេលនេះ នាងរស់នៅឯកោម្នាក់ឯងកំព្រារងាបេះដូចគ្មានគូរស្នេហ៍បណ្តើរដូចគេក៏ដោយ ក៏ប៉ុន្តែនាងនៅតែអាចបន្តដំណើរជីវិតរបស់ខ្លួនឯងទៅមុខទៀតបានយ៉ាង រលូនជាមួយក្រុមគ្រួសារ។ ហើយនៅក្នុងឱកាសនៃការប្រារព្ធធ្វើពិធីបុណ្យសព របស់ព្រះចៅ ភូមិបុល អាប់ឌុលយ៉ាដេត នាងបានចូលរួមធ្វើកិច្ចការងារសង្គម ដោយបានទាញកង់មួយគ្រឿងយកមកជិះ ដើម្បីធ្វើដំណើរទៅប្រមូលសំរាម នៅតាមទីធ្លាសាធារណៈជុំវិញព្រះបរមរាជវាំង​ ដែលកំពុងប្រារព្ធធ្វើពិធីបុណ្យ ឧទ្ទិសកុសលថ្វាយព្រះរាជារបស់ខ្លួន។

សកម្មភាពនេះត្រូវាបានឪពុករបស់នាង ទម្លាយឱ្យដឹងតាមរយៈបណ្តាញសង្គម យ៉ាងដូច្នេះថា៖ « ២៧ តុលា ទាហានតូចចេញទៅធ្វើការ។ Tangmo ប្រាប់ខ្ញុំកាល ពីម្សិលមិញថា ថ្ងៃនេះនឹងចេញទៅជិះកង់ប្រមូលសំរាម នៅមុខព្រះបរមរាជវាំង ជាមួយក្រុមអ្នកស្ម័គ្រចិត្ត ព្រមទាំងមានណាត់ជួបជាមួយមិត្តភក្តិជាច្រើននាក់ទៀត ទៅជាមួយគ្នា។ ខ្ញុំក៏បានយកកង់ដាក់នៅលើរថយន្ត ដឹកយកទៅមុខព្រះបរមរាជវាំង ដើម្បីឱ្យកូនស្រីជិះទៅប្រមូលសំរាម។ ខ្ញុំពិតជាសប្បាយចិត្ត និងមានអំណរជាខ្លាំង នៅពេលដែលបានឃើញកូនស្រី ធ្វើរឿងដ៏ល្អៗបែបនេះនៅក្នុងជីវិត»។

ក្រៅពីនេះឪពុកនាងក៏បានចូលរួមប្រមូលសំរាមជាមួយគ្នាផងដែរ ដើម្បីជា ការដឹងគុណទៅដល់ស្តេចរបស់ខ្លួន ដែលបានសោយទិវង្គតទៅ និងជាពិសេស គឺដើម្បីមនុស្សរស់នៅក្នុងសង្គមទាំងអស់គ្នា។  ពិតជាគួរឱ្យសរសើរមែននាង   Tangmo Pattaratida មិនបានប្រកាន់ខ្លួនទេ បានចូលរួមធ្វើការជួយសង្គម យ៉ាងពេញដៃពេញជើងដោយមិនត្អូញត្អែមួយម៉ាត់៕

តោះទៅមើលនាង Tangmo Pattaratida បន្តិចមើល៍ ប្រមូលសំរាមបានច្រើនកម្រិតណាដែរ?

នាង Tangmo Pattaratida និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]