ភ្នំពេញៈ ពិធីការិនី អ្នកនាង គង់ សុជាតិ បានប្រាប់ឲ្យដឹងថា ស្វាមីរបស់អ្នកនាង កាលពីពេលថ្មីៗនេះ លោកបានចូលមន្ទីរពេទ្យ​ ធ្វើការវះកាត់ឆ្អឹង នៅប្រទេសវៀតណាម ហើយរហូតមកដល់ពេលនេះ ស្វាមីរបស់អ្នកនាង បានវះកាត់រួចរាល់ហើយ ដោយទទួលបាន ជោគជ័យផងដែរ ។

អ្នកនាង គង់ សុជាតិ បានប្រាប់ឲ្យដឹងថា «មូលហេតុស្វាមីបង ចូលវះកាត់នោះ គឺដោយសារតែឆ្អឹងត្រង់ចង្កេះគាត់ បុកសរសៃឆ្អឹងខ្នង ហើយកន្លងមកពួកខ្ញុំ ធ្លាប់បានពិភាក្សាជាមួយគ្រូពេទ្យ ច្រើនប្រទេសមកហើយ ដោយគ្រូពេទ្យប្រាប់ថា ឆ្អឹងនេះទុកមិនបានទេ ទើបសម្រេចចិត្តធ្វើការវះកាត់ ​ហើយការវះកាត់នោះទៀតសោត គឺវះកាត់ នៅប្រទេសវៀតណាម» ។

អ្នកនាងបានប្រាប់ឲ្យដឹងទៀតថា ពេលនេះការវះកាត់ ទទួលបានជោគជ័យ ហើយស្វាមីរបស់នាង ក៏កំពុងតែរៀនដើរ និងថែទាំសុខភាពរបស់ខ្លួន ឲ្យឆាប់រឹងមាំ ។ នៅក្នុងនោះអ្នកនាងក៏ បានប្រាប់ឲ្យដឹងទៀតថា ពេលស្វាមីឈឺបែបនេះ អ្នកនាង គឺមានការលំបាកណាស់ ព្រោះពេលនេះ ពោះរបស់អ្នកនាង ​ក៏កាន់តែធំ ហើយម្យ៉ាងជិតដល់ ថ្ងៃរៀបមង្គលការប្អូនទៀត រវល់ខ្លាំងណាស់ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា លោក ជា វិបុល ដែលជាពិធីករប្រុសដ៏ល្បីឈ្មោះម្នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យភរិយារបស់គាត់ អ្នកនាង គង់ សុជាតិ ព្រួយបារម្ភជាខ្លាំង។

ក្រោយពីសម្រាកព្យាបាលនៅទីនោះ អ្នកនាង គង់ សុជាតិ បានធ្វើដំណើរស្កាត់ទៅជួបស្វាមី ទោះជាមមាញឹកនឹងការងារដល់កម្រិតណា ដើម្បីមើលថែ ទាំងខ្លួនកំពុងតែពរពោះកូនជិត ៧ខែហើយនោះ។ សម្រាប់សកម្មភាពមួយនេះ បានធ្វើឲ្យលោក ជា វិបុល រំភើបចិត្ដ​ និងបង្ហាញពីអារម្មណ៍តាមបណ្ដាញសង្គមថា អាណិតណាស់ខំធ្វើដំណើរយ៉ាងឆ្ងាយ មកមើលថែផ្ដល់កំលាំងចិត្ដប្ដី ទាំងខ្លួនពរពោះជិតគ្រប់ខែទៀត។

យ៉ាងណាមិញ មិនត្រឹមតែលោក ជា វិបុល រំភើបចិត្ដនោះទេ សូម្បីតែអ្នកលេងបណ្ដាញសង្គម ក៏នាំគ្នារំភើបជំនួស និងសរសើរពីទឹកចិត្ដអ្នកនាង គង់ សុជាតិ ហើយនឹងជូនពរឲ្យលោក ជា វិបុល ជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ