(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិ លើកទី១ បានបញ្ចប់ថ្ងៃទី២ ដោយជោគជ័យជាមួយនឹងការប្រកួតលើ ៦ប្រភេទ​កីឡា រួម​មាន​កីឡា​បាល់​ទាត់​បុរស បាល់​បោះ​បុរស បាល់​ទះ​ក្នុង​សាល តេក្វាន់ដូ វាយកូនឃ្លីលើតុ និងកីឡាប្រដាល់សកល-គុនខ្មែរ ដែល​ទើប​បញ្ចប់​ការ​ប្រកួត​នៅ​លើ​ទី​លាន​ផ្សេងៗ​គ្នា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦​នេះ​។

ខាងក្រោមនេះ គឺជាលទ្ធផលនៃការប្រកួតទាំង ៦ប្រភេទកីឡាកាលពីម្សិលមិញ ប៉ុន្ដែមានកីឡា ៩ប្រភេទទៀត នឹងធ្វើការប្រកួតជា​បន្ដ​បន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ខណៈ​ពិធី​បើក​ការ​ប្រកួត​ផ្លូវ​ការ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែតុលានេះ ក្រោម​អធិបតី​ភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា សមត្ថ​កិច្ច​​ត្រៀម​កម្លាំង​​នគរ​បាល និង​អាវុធ​ហត្ថ​​ចំនួន​​ជិត​​ ៣០០០​នាក់ ដើម្បី​​ការ​ពារ​​សន្តិ​សុខ ស​ណ្តាប់​ធ្នាប់ ក្នុង​ការ​​ប្រកួត​កីឡា​ជាតិ​​លើក​ទី​១ ។ គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះ​បាន​បើក​កិច្ច​ប្រ​ជុំ ដើម្បី​ត្រៀម​រៀប​ចំ​កម្លាំង​ការ​ពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបើកការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​កម្ពុជា​ថ្ងៃ​ទី​២៨ ខែ​តុលា ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​។

យោងតាមរបាយការណ៍ផែនការសកម្មភាព ការពារសុន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី១​នេះ​បាន​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ត្រៀម​កម្លាំង​នគរ​បាល និង​កម្លាំង​កងរាជអាវុធហត្ថចំនួន ២៨២៣​នាក់ ដើម្បីត្រៀមការពារសន្តិសុខ ជូន​ថ្នាក់​ដឹក​នាំ កីឡាករ កីឡាការិនី ភ្ញៀវ​ជាតិ អន្តរ​ជាតិ​ដែល​ទស្សនា​ព្រឹត្តិការណ៍​កីឡាជាប្រវត្តិសាស្ត្រ លើកទី១នេះ។

ក្រសួងអប់រំបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡា​ជាតិ​លើកទី១នេះ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី​១ ជា​ប្រវត្តិ​សាស្ត្រ​ដែល​នឹង​ចាប់​ផ្ដើម ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់​ចាម​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]