អាមេរិក៖ កាលពីវេលាម៉ោង១២យប់ ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា យប់មិញនេះ ក្រុមហ៊ុន Apple ទើបតែបង្ហាញកុំព្យូទ័រ MacBook ដែលបានរចនាម៉ូតថ្មីសន្លាង រួមជាមួយនឹង App TV ថែមទៀតផង ដើម្បីលុបបំបាត់ចោលនូវបច្ចេកវិទ្យាហួសសម័យមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្តារចុចថ្មីរបស់កុំព្យូទ័រនេះពុំមានរន្ធ USB និងប៊ូតុងចុចមុខងារមួយចំនួនទៀតនោះទេ ដោយវាត្រូវបានជំនួសមកវិញនូវរន្ធ USB-C ដែលតូចជាងមុន និងបច្ចេកវិទ្យា Touch Screen វៃឆ្លាតមួយ ដោយការប្រកាសនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

ក្រុមហ៊ុន Apple ក៏បានចាប់យកគោលដៅទៅលើក្រុមហ៊ុនទូរទស្សន៍ខ្សែកាបមួយចំនួនផងដែរ ដោយពួកគេបានបង្ហាញនូវកម្មវិធីសម្រាប់ទូរទស្សន៍ថ្មីមួយ (TV App) ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកប៉ុស្តិ៍ និងមើលទូរទស្សន៍ផ្សាយផ្ទាល់ ក្នុងកន្លែងតែមួយលើទូរទស្សន៍។

ក្រុមហ៊ុន Apple ក៏បានប្រកាសថា ខ្លួនបានបំបាត់ចោលនូវប៊ូតុងចុចមុខងារមួយចំនួន ដែលតែងតែឃើញមាននៅលើកុំព្យូទ័រយួរដៃ ជំនាន់មុនៗ ដោយជំនួសមកវិញជាមួយស្គ្រីន (Screen)មួយ ឬ Touch Bar ដែលអាចផ្លាស់ប្តូរបានអាស្រ័យលើការប្រើប្រាស់កម្មវិធី (App) ដែលប្រើ។ ប៊ូតុងចុចខុសៗគ្នាលេចឡើង គឺអាស្រ័យលើកម្មវិធី (App) ដែលកំពុងប្រើប្រាស់ ហើយវាថែមទាំងដើរតួនាទីជាឧបករណ៌ស្កេនក្រយៅ​ដៃ​ (fingerprint sensor) ទៀតផង។

តំណាងរបស់ក្រុមហ៊ុន Apple លោក Phil Schiller បាននិយាយថា យើងបានប្រើប្រាស់ប៊ូតុងចុចមុខងារនោះជាយូរណាស់មកហើយ ដូច្នេះពេលនេះពេលនេះយើងនឹងបង្កើតមុខងារថ្មីសម្រាប់ពួកវា ដោយជំនួសមកវិញនូវផ្ទាំង TouchScreen មួយនេះ។ 

បើតាមការចុះផ្សាររបស់សារព័ត៌មាន GSMArena បានឲ្យដឹងថា MacBook Pro ដែលក្រុមហ៊ុន Apple ទើបតែប្រកាសនេះ មានចំនួន ៣ ដោយប្រភេទទី១និងទី២ គឺប្រភេទអេក្រង់១៣អ៊ីញ ដោយមួយជាប្រភេទធម្មតា រីឯមួយទៀតមានបំពាក់ដោយបច្ចេកវិទ្យា Touch Bar នៅផ្នែកខាងលើនៃ Keyboard ។ វាមានទម្ងន់ស្រាលជាង MacBook Air ដោយមានកម្រាស 14.9mm ទម្ងន់ត្រឹម ១,៣៦ គីឡូក្រាម ភ្ជាប់មកជាមួយរន្ធ Thunderbolt 3 ចំនួន២គូ ដំណើរការដោយ CPU ជំនាន់ទី ៦ Intel Core i5 ឬ Core i7 ដែលមានល្បឿន 2 GHz, ក្រាហ្វិក Iris Graphic 540, RAM ទំហំ 8 GB, SSD ទំហំ 256 GB និងជម្រើសពណ៌ ប្រផេះ និង ប្រាក់ ដោយមានតម្លៃ ១ ៤៩៩ ដុល្លារ។

រីឯប្រភេទទី៣ គឺ MacBook Pro ១៥ អ៊ីញ ដែលមាន Touch Bar នៅផ្នែកខាងលើនៃ Keyboard ដូចគ្នា មានកម្រាស 15.5mm និងទម្ងន់ទម្ងន់ ១,៨១ គីឡូក្រាម ភ្ជាប់មកជាមួយរន្ធ Thunderbolt 3 ចំនួន២គូ ដំណើរការដោយ CPU ជំនាន់ទី ៦ Intel Core i5 ឬ Core i7 ដែលមានល្បឿន 2 GHz, ក្រាហ្វិក Intel HD Graphics 530, Radeon Pro 450 with 2GB of GDDR5 Memory, RAM ទំហំ 16 GB, SSD ទំហំ 512 GB និងជម្រើសពណ៌  ប្រផេះ និង ប្រាក់ ដោយមានតម្លៃចាប់ពី២,៣៩៩ ដុល្លារ ទៅ ២,៧៩៩ ដុល្លារ។

ចំពោះ MacBook Pro ដែលមាន Touch Bar ទាំងពីរ មានបំពាក់មុខងារស្កេនក្រយៅដៃ TouchID នៅលើប៊ូតុងបិទ-បើក ដែលវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ច្រើនអ្នកអាចកំណត់ក្រយៅដៃរបស់ពួកគេ នៅលើ MacBook Pro តែមួយ ហើយ MacOS នឹងធ្វើការផ្លាស់ប្ដូរគណនីកុំព្យូទ័រ អាស្រ័យទៅលើក្រយៅដៃនីមួយៗ។ 

គួរបញ្ជាក់ថា រៀងរាល់៤ឆ្នាំម្តង ក្រុមហ៊ុន Apple តែងតែបញ្ចេញរូបរាងថ្មីរបស់ MacBook Pro ហើយសម្រាប់ឆ្នាំ២០១៦នេះ ក្រុមហ៊ុនប្រកាសថា កុំព្យូទ័រ Macbook ថ្មីនេះនឹងចាប់ផ្តើមដាក់លក់នៅក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ទៀត ជាមួយម៉ូដែលថ្លៃបំផុតគឺមានតម្លៃ ២៣៩៩ ដុល្លារ និងថោកបំផុតត្រឹម ១៤៩៩ ដុល្លារអាមេរិក៕  

ប្រភព៖ GSMArena - Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]