បបូរមាត់ពណ៌ផ្កាឈូក ថ្ពាល់ក្រហមព្រឿងៗគួរឱ្យស្រឡាញ់ និងគួរជាទីទាក់ទាញ  ពីមនុស្សនៅជុំវិញខ្លួន គឺជាបំណងប្រាថ្នាសំខាន់ សម្រាប់មនុស្សស្រីគ្រប់ៗរូប។ ភាពស្រស់ស្អាតទាំងនេះ មនុស្សស្រីខ្លះដែលមានសំណាង គឺបានទទួលវាមក ពីធម្មជាតិស្រាប់ដោយមិនចាំបាច់ កែច្នៃតុបតែងច្រើននោះទេ ក៏ស្រស់ស្អាតដែរ ក៏ប៉ុន្តែគួរឱ្យសោកស្តាយដែលភាពស្រស់ស្អាត បានមកពីធម្មជាតិបែបនេះ មនុស្សស្រី គ្រប់គ្នាមិនមែនសុទ្ធ តែមានសំណាង អាចទទួលបានវាមក ដោយងាយៗទេ។ ដូច្នេះមានតែការកែច្នៃតុបតែងបន្ថែម ទើបអាចជួយស្រោចស្រង់បានខ្លះ។

ផ្ទៃមុខរបស់មនុស្ស គឺសំខាន់ណាស់ ព្រោះកាលណាយើងនិយាយ ទៅកាន់នរណាម្នាក់ គឺគេមើលមុខជាមុខសិន បើយើងមានមុខស្អាតភ្លឺរលោង វាក៏ជាអំណោយផងល្អដែរ សម្រាប់បង្កើតទំនាក់ទំនងល្អជាមួយគ្នា។ នោះគឺដោយសារតែ មានវីតាមីនជួយធ្វើឱ្យ ថ្ពាល់មានពណ៌ក្រហមព្រឿង ពីធម្មជាតិដោយមិនចាំបាច់ពឹងលើ ក្រែមម្សៅ ...។

ការ៉ុតមានវីតាមីន C អាចសារធាតុប្រឆាំងអុកស៊ីតកម្ម បានយ៉ាងច្រើនក្រៃលែង ដោយហេតុនេះ ការ៉ុត អាចលើកស្ទួយស្បែករបស់អ្នក ឱ្យមានសភាពស្រស់ស្អាតបាន  ព្រោះវានឹងចូលទៅជួយផលិត ស្រទាប់កូឡាជែនបានល្អជាងគេ។ ប្រសិនបើអ្នក ចង់ឱ្យមានស្បែកពេញដោយរស្មីភ្លឺថ្លា សូមកុំមើលរំលងការ៉ុត ទាំងការទទួលទានឆ្អិន និងទទួលទានស្រស់ៗជាអាហារប្រចាំថ្ងៃ។ ពិសេសជាងនេះទៅទៀត បើចង់ទទួល បានលទ្ធផលឆាប់រហ័សជាងនេះ សូមអ្នកនាំយកការ៉ុតមកផ្សំ ធ្វើជាម៉ាសបិទមុខបន្ថែមទៀត ដើម្បីជួយឱ្យស្បែកមុខ សរលោងភ្លឺថ្លាជាងរាល់ថ្ងៃ ព្រមជាមួយនឹងថ្ពាល់ក្រហមព្រឿងៗ តាមដែលចិត្តអស់លោកអ្នកប៉ងប្រាថ្នាផងដែរ។

#រូបមន្តនោះគឺ៖ គ្រាន់តែនាំយកទឹកការ៉ុត1/2ស្លាបព្រាកាហ្វេ, ទឹកឃ្មុំ១ស្លាបព្រាបាយ, ម្ស៉ៅ Baking Soda 1/4 ស្លាបព្រាកាហ្វេ បន្ទាប់មកយករបស់ទាំង ៣មុខនេះលាយ ចូលគ្នាឱ្យសព្វល្អ ក្លាយជាសាច់មួយ ទើបយកមកលាបម៉ាស្សានៅលើស្បែកមុខ និងក ដែលបានលាងស្អាត និងស្ងួតគ្មានធូលី។ ទុកវាចោលរយៈពេលប្រហែល ជា ២០-៣០នាទី បន្ទាប់មកសឹមទៅ លាងសម្អាតចេញជាមួយ នឹងហ្វូមលាងមុខ ដែល សមស្រមនឹងប្រភេទស្បែកមុខរបស់អ្នកតាមធម្មតា។ ធ្វើបែបនេះជារឿយៗស្បែកមុខ របស់អ្នកនឹងមើលទៅ ពេញដោយរស្មីភ្លឺថ្លាអ្នក បន្ថែមទៀតជាងមុនជាមិនខាន។

ក្នុងអំឡុងពេលថ្ងៃនារីៗប្រឈមមុខជាមួយនឹងធូលីផ្សែងជាច្រើន ទើបពេលល្ងាច បានត្រឡប់មកដល់ផ្ទះវិញ។ ដូច្នេះការលាងមុខថែរក្សាស្បែកពិត ជាមិនអាច ធ្វេសប្រហែសបានឡើយ មិនតែប៉ុណ្ណោះ វាក៏អាចជួយបន្ធូរបន្ថយភាពតានតឹង បង្កើនអារម្មណ៍រីករាយ ព្រមទាំងបានទទួលនូវស្បែកមុន ទន់រលោងស ភ្លឺចែងចាំង បន្ថែមទៀតផងជាមួយ នឹងម៉ាសបិទមុខផ្សំមកពីការ៉ុតនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]