បារាំង៖ Lionel Messi មិនត្រឹមជាកីឡាករល្អនៅក្នុងទីលានប៉ុណ្ណោះទេ ថែមទាំងជាស្វាមី និងឪពុកដ៏ល្អទៀតផង ក្រោយពីកីឡាកររូបនេះបានឆ្លៀតពេលនាំប្រពន្ធកូនទៅលំហែកាយរយៈពេលខ្លីនៅប្រទេសបារាំង។ នេះបើយោងតាមប្រភពព័ត៌មាន Mirror របស់អង់គ្លេសបានចុះផ្សាយ។

ក្រោយពីស៊ុតបញ្ចូលទីបាន២គ្រាប់ យកឈ្នះ Valencia កាលពីចុងសប្តាហ៍រួចមក ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានចំនាយពេលវេលាដ៏ខ្លីរបស់ខ្លួន នាំប្រពន្ធនិងកូន ទៅកម្សាន្តនៅ Disney Lands ក្នុងប្រទេសបារាំងកាលពីថ្ងៃពុធ ទី២៦ កន្លងទៅនេះ។ 

ក្នុងនោះដែរ Antonella Roccuzzo ដែលជាភរិយារបស់កីឡាករឆ្នើមរូបនេះ ក៏បានបង្ហោះរូបថតមួយសន្លឹក ដែលស្ថិតក្នុងបរិវេណកន្លែងកម្សាន្ត Disney Land ផងដែរ ដោយនាងបានសរសេរថា « "We love @leomessi Disneyland. Thank you for this beautiful surprise!!!" » ។ នេះបានសបញ្ជាក់ឲ្យឃើញថា Messi បានធ្វើឲ្យភរិយានិងកូនៗ ភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំងចំពោះដំណើរកម្សាន្តដ៏ខ្លីមួយនេះ។

គួរបញ្ជាក់ផងដែរ Messi បន្ទាប់ពីជាសះស្បើយពីរបួសភ្លាម ទម្រង់លេងរបស់កីឡាកររូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយគិតត្រឹម ៣ប្រកួតប៉ុណ្ណោះ Messi ស៊ុតចូលទី៦គ្រាប់។ ចំនែកឯនាចុងសប្តាហ៍នេះវិញ Messi នឹងត្រូវត្រលប់មកចូលក្រុមវិញផងដែរ ដោយត្រូវត្រៀមខ្លួនប្រកួតជាមួយក្រុម Granada នៅយប់ថ្ងៃសៅរ៍រំលងអាធ្រាត ៕ 

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ខ្សែប្រយុទ្ធឆ្នើម Lionel Messi កាលពីពេលកន្លងទៅនេះ ត្រូវបានប្រភពបង្ហាញឲ្យដឹងថា មិនបានចូលរួមក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ ឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនទេ ដោយសារបញ្ហារបួសក្រលៀន កាលពីប៉ុន្មានខែមុន។

ទន្ទឹមនឹងការខកខាននេះ Messi ក៏បានឆ្លៀតឱកាសនាំប្រពន្ធកូន ដើរកម្សាន្តលំហែកាយ និងចូលមើលកុនផងដែរ ដែលហាក់បីដូចជាមានសុភមង្គលណាស់ ចំពោះគ្រួសាររបស់កីឡាករ លំដាប់កំពូលរូបនេះ។ គួរបញ្ជាក់ផងដែរថា ភរិយារបស់ Messi នាង Antonella Roccuzzo បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹង Messi និងកូនៗ កាលពីកន្លងទៅនេះនៅក្នុងរោងកុន ធ្វើឲ្យអ្នកគាំទ្រច្រណែន នឹងគ្រួសាររបស់ពួកគេយ៉ាងខ្លាំង។ 

គួររំលឹកផងដែរថា Messi បានរងរបួសក្រលៀនតាំងពីប្រកួតស្មើជាមួយក្លិប Atl. Madrid កាលពីប៉ុន្មានខែមុនមកម្ល៉េះ ដូច្នេះហើយទើបកីឡាកររូបនេះ បានអវត្តមានជាច្រើនប្រកួតជាមួយក្លិប Barcelona និងខកខានមិនបានជួយក្រុមជម្រើសជាតិក្នុងការប្រកួតជម្រុះ World Cup ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]