ស្រ្តីជនជាតិរុស្សីម្នាក់ឈ្មោះ Olga Kostina បានតុបតែងផ្ទះឈើធម្មតា របស់គាត់ជាមួយនឹងទេពកោសល្យសិល្បៈ ដោយប្រើគម្របដបចំនួនជាង ៣០ ០០០។

តំបន់Siberian Taiga ជាតំបន់មួយក្នុងចំនោមតំបន់ ជីវចម្រុះស្រស់ស្អាតជាងគេ លើពិភពលោក ប៉ុន្តែទីនេះវាមានដង់ស៊ីតេប្រជាជនតែចំនួន ៣នាក់ក្នុងមួយគីឡូម៉ែត្រការេ ដែលមើលទៅដូចជាឯកោណាស់ នៅតំបន់ខ្លះ។

ប៉ុន្តស្រ្តីម្នាក់ដែលរស់ក្នុងតំបន់ជនបទមួយ នៅឯចុងតំបន់ Siberian Taiga នេះ បានរកនឹកឃើញនូវវិធីបំបាត់អផ្សុក ដើម្បីកែរកំសាន្ត នៅពេលដែលគ្មាននរណាម្នាក់ដើម្បីជជែក លេងជាមួយ។ Olga Kostina បានចាប់ផ្តើមប្រមូលនូវគំរបដបជ័រ គ្រប់ប្រភេទពីដបសូដា ហើយនៅពេលដែលនាងគិតថា នាងមានវាគ្រប់គ្រាន់ហើយ នាងក៏ចាប់ផ្តើមប្រើវាដើម្បីតុបតែង ជញ្ជាំងផ្ទះឈើរបស់នាង នៅក្នុងភូមិ Kamarchaga។ រូបភាពដែលគ្របដណ្តប់ផ្ទះរបស់នាង គឺយកគំរូតាមការ រចនាម៉ូតនៃការត្បាញលក្ខណៈប្រពៃណី និង យកតាមរូបសត្វមានជីវិតមួយចំនួន នៅក្នុងព្រៃជិតផ្ទះរបស់នាង។ អ្នកចូលនិវត្តន៍ជនជាតិរុស្សីម្នាក់នេះ ដាក់គម្របទាំងអស់ដើម្បីតុបតែងដោយ ប្រើដៃរបស់នាងផ្ទាល់ និងប្រើញញួរ និងដែកគោលដើម្បីដំវា អោយជាប់បានយូរ។ រហូតមកដល់បច្ចុប្បន្ននេះគឺនាងបាន ប្រើគម្របដបអស់ប្រហែលជាជាង ៣០ ០០០គម្របដបមកហើយ។ ប៉ុន្តែនាងនឹងបន្តធ្វើបែបនេះ ទៀតរហូតដល់ផ្ទះរបស់នាងគឺគ្របដណ្តប់ទៅ ដោយពណ៍ចម្រុះ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]