ភ្នំពេញ៖ តារាចម្រៀងរ៉េប និងអ្នកនិពន្ធវ័យក្មេង លោក ងួន ចាន់ដេវីត ដែលគេស្គាល់ថា ជាម្ចាស់បទ «មនុស្សប្រុសម្នាក់នេះ ចេះឈឺចាប់ហើយ» ថ្មីៗនេះបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយមានជនអនាមិកមួយចំនួនលួច Fake Account Facebook (ក្លែងបន្លំគណនីហ្វេសប៊ុក) របស់លោក ក្នុងបំណង ធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ និងប្រព្រឹត្តិអំពីមិនល្អ នាំឲ្យខូចកិត្តិយសរបស់លោក ទៀតផង។

ជាក់ស្តែង កាលពីម្សិលមិញនេះ ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក ងួន ចាន់ដេវីត បានបង្ហោះនូវសារមួយចំនួន ដែលចង់បញ្ជាក់ប្រាប់អ្នកគាំទ្រទាំងអស់របស់ខ្លួនថា កុំឲ្យចាញ់បោក ជនបោកប្រាស់ដែលបានក្លែងបន្លំ គណនីរបស់លោក យកទៅបង្ហោះរឿងមិនគប្បីមួយចំនួន ដែលធ្វើឲ្យអ្នករាល់គ្នា មានការយល់ច្រឡំ។

ដោយក្នុងនោះលោក បានសរសេរថា៖

«បងប្អូនប្រុងប្រយ័ត្ន account fake មួយដែលគេ fake ខ្ញុំផង គាត់លេងសុទ្ធតែជ្រើសរើសតួសម្តែងអីណាផង ប្រយ័ត្នផងបាទ»

ទន្ទឹមនឹងនេះផងដែរ លោកក៏បានបង្ហោះសារមួយផ្សេងទៀត ដោយមានភ្ជាប់មកជាមួយនឹងរូបថត Screenshot មួយសន្លឹក ដែលបានថតចេញពីគណនីហ្វេសប៊ុករបស់ជនអនាមិកមួយនោះ ។

ដោយក្នុងនោះ លោក ជីដេវីត ក៏បានសរសេរថា៖

«កប់ណាស់

ចង់បោកកូនគេយកទៅលក់មែន

បញ្ចប់ភ្លាមណា»

ការបង្ហោះរបស់ជនអនាមិក ក្លែងបន្លំ Acc

គួរឲ្យដឹងថា ថ្មីៗនេះ លោក ជីដេវីត បានចេញនូវបទចម្រៀងថ្មីមួយទៀត ដែលជាស្នាដៃបទថ្មី បែបញាក់កន្ដ្រាក់អារម្មណ៍ ដែលមានចំណងជើងថា៖ «LET IT GO»។ បទនេះមានច្រៀងលាយភាសាជាតិ និងភាសាអង់គ្លេសរ៉េបបញ្ចូលគ្នា ឡូយអស់ទាស់ ព្រមជាមួយនឹងស្នាដៃនិពន្ធបទថ្មីប្លែកអារម្មណ៍ ក្នុងរសជាតិថ្មីមួយផ្សេង ដែលមិនធ្លាប់មានពីមុនមក ហើយក៏កំពុងតែអង្រួនបេះដូង អ្នកគាំទ្រជាច្រើននាក់ឮហើយចង់ឡើងរាំភ្លែតតែម្តង។

តោះទៅស្តាប់ OFFICIAL TEASER ជាមួយគ្នា៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន តារាសម្តែងស្រីសិចស៊ី ដែលកំពុងតែ ទទួលបានការ ចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook នាង ដេននី បានចេញ ប្រកាសក្តែងៗ ប្រាប់មហាជនថា នាងត្រូវបាន ជនខិលខូចមួយចំនួន បានយកឈ្មោះ និងរូបថតរបស់នាង ទៅបង្កើត Account Facebook ក្លែងក្លាយក្នុងន័យ ទាក់ទាញការចាប់ អារម្មណ៍ពីមហាជន និងធ្វើឲ្យខូចកិត្តិយសរបស់នាង ។

នាង ដេននី មួយរយៈពេលមុននេះ ហាក់បានក្លាយទៅ ជាបុគ្គលមួយ ដែលមានភាពលេចធ្លោ ទៅលើការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ពាក់ព័ន្ធទៅ និងការស្លៀកពាក់សិចស៊ី របស់នាងនោះ នាងក៏បានចេញមុខ ប្រកាសក្តែងៗ ដោយនាងត្រូវបានគេ Fake Account Facebook ថា « នេះមិនមែនជា Account របស់នាងខ្ញុំទេ គឺមានជនខិលខូចលួច Fake Account ដោយប្រើឈ្មោះ នឹងរូបរបស់នាងខ្ញុំ ..ឆ្ងល់ណាស់តើ ធ្វើចឹងដើម្បីអ្វី? កុំស្មានតែខ្ញុំមិនដឹងថាជាអ្នកណា...តែក៏ចង់ប្រាប់ទៅវិញថា បើចង់ឈ្នះខ្ញុំកុំប្រើ ទង្វើថោកទាបចឹងអី ព្រោះវាមិនបានការអីទេ។ ហើយនាងខ្ញុំក៏ចង់ ប្រាប់ទៅមិត្ត ទាំងអស់គ្នាថា នាងខ្ញុំមានតែមួយ Account ទេ..! » ។

ពាក់ព័ន្ធទៅ និងអ្នកដែល Fake Account Facebook របស់នាង នេះដែលត្រូវបាន ម្ចាស់សាម៉ីខ្លួន អះអាងថា ខ្លួនបានដឹងច្បាស់ថា អ្នកណាជាអ្នកបន្លំនិង Fake Account Facebook របស់នាង ប៉ុន្តែនាងមិនបាន បញ្ជាក់ពីជំហចង់ដាក់ ពាក្យប្តឹងទៅលើ បុគ្គលនោះ ឫក៏មានវិធានការ ណាមួយ ទៅលើបុគ្គលនោះឡើយ ។ ដោយនាងគ្រាន់ តែ មានចេតនាចង់ទម្លាយ ជាសាធារណៈឲ្យបុគ្គលដែលបន្លំ Account Facebook របស់នាងនោះ បានដឹងខ្លួន និង បញ្ឈប់ទង្វើរបស់ខ្លួនតែប៉ុណ្ណោះ ។

នាង ដេននី គឺជាអ្នកសិល្បៈមួយរូប ដែលមានភាពលេចធ្លោ និងចាប់ផ្តើមល្បីឈ្មោះ ដោយសារ តែការស្លៀកពាក់ បញ្ចេញសាច់ ដើមទ្រូងមូលក្លំ ស្លៀកពាក់សិចស៊ី និងការចេញមុខតតាំង គ្រប់ការរិះគន់ដែល បានលេចឮ មកលើនាងនា ពេលកន្លងមកមិនថា នាងត្រូវបានអ្នកណារិះគន់ទេ គឺនាងតែងតែចេញមុខ តបតមិនឈប់មិនឈរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត