ភ្នំពេញ៖ នារីវ័យក្មេង ស្រស់ស្អាតម្នាក់ស្រវឹងស្រា បើករថយន្តរេចង្កូតពេញផ្លូវ ជ្រុលទៅបុកបង្គោលចិញ្ចើមផ្លូវស្ថានទូតចិន បណ្ដាលឲ្យបាក់អស់៤កង់ សំណាងល្អ មិនបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៤៥នាទី រំលងអធ្រាត្រ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចជាប់របងស្ថានទូតចិន ផ្នែកខាងជើង តាមបណ្ដោយផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មាននារីម្នាក់ស្រវឹងស្រា ហើយបានបើករថយន្តបង្ក ម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3117 តាមបណ្ដោយផ្លូវ១៧៣ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន និងរេចង្កូតពេញផ្លូវផងនោះ ក៏ជ្រុលឡើងលើខឿន បុកបង្គោលថ្មជាប់របងស្ថានទូតចិន បណ្ដាលឲ្យបាក់អស់៤កង់ និងបណ្តាលឲ្យរថយន្តខូចខាត តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្រោយពីកើតហេតុរួច គេសង្កេតឃើញមានខាងក្រុមគ្រួសារជនបង្កហេតុបានមកដល់ និងរៀបរំដោះអ្នកបង្កចេញ តែភ្លាមៗខាងសមត្ថកិច្ចមូលដ្ឋានបានចុះមក និងឃាត់ខ្លួនជនបង្កបាន រួមទាំងទំនាក់ទំនងទៅជំនាញ ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កនិងអ្នកបើករថយន្ដ ទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

បុរសស្រវឹងម្នាក់បើករថយន្តសេរីទំនើប មួយគ្រឿងម៉ាក Range Rover 2R-4777 ក្នុងល្បឿនលឿនដល់ផ្លវកោងមិនប្រយត្ន័ជ្រុល ទៅបុកឃឿនផ្លូវក្រឡាប់ជាច្រើនត្រឡប់ ខូចរថយន្តតែមនុស្សរងរបួសស្រាល។

ហេតុការណ៌នេះបានកើតឡើង នាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុេគបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover (Mini) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2R-4777 ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងសំដៅទៅកាន់រង្វង់មូលវត្តភ្នំ លុះបើកមកដល់ចំណុចកើតហេតុ ដែលមានផ្លូវោងត្រង់រង្វង់មូលនោះ​ អ្នកបើកបរបង្កខាងលើមិនបានបន្ថយល្បឿននោះទេភ្លាមៗនោះធ្វើឲ្យរថន្តជ្រុលទៅបុក និងឃឿនចិញ្ចើមផ្លូវយ៉ាងពេញទំហឹង​ ដែលណ្តាលឲ្យរថយន្តហោះទៅមុខក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាតស្ទើរទាំងស្រុង តែមិនបណ្តាលឲ្យអ្នកបើកបរព្រហើនរូបនោះរងរបួសធ្ងន់នោះទេ​ ព្រោះបានពោងសុវត្ថិភាពជួយកាពារ។

ក្រោយកើតហេតុរថយន្តត្រូវបានខាងជំនាញស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរសចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]