ជប៉ុន៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថា ព្រះបិតុលារបស់អធិរាជជប៉ុន Akihito ព្រះអង្គម្ចាស់ មីកាសា (Mikasa) បានចូលទិវង្គតហើយ នៅថ្ងៃទី២៧ ខែតុលានេះ ក្នុងព្រះជន្ម១០០វស្សា នៅឯមន្ទីរពេទ្យក្រុងតូក្យូ។

ប្រភពព័ត៌មានបានឲ្យដឹងថា ព្រះអង្គម្ចាស់ មីកាសា (Mikasa) គឺជាសមាជិករាជវង្សជប៉ុន ដែលចាស់ជាងគេ ហើយព្រះអង្គគឺជារជ្ជទាយាទលំដាប់ទីបួនសម្រាប់រាជបល្លង្គជប៉ុន ផងដែរ។ 

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មីកាសា (Mikasa) ត្រូវបានគេស្គាល់ថាជាអ្នកប្រាជ្ញផ្នែកប្រវត្តិសាស្ត្រអាស៊ីបុរាណ។ ព្រះអង្គជាប្រធានកិត្តិយសមជ្ឈមណ្ឌលវប្បធម៌មជ្ឈិមបូព៌ា និងជាប្រធានកិត្តិយសសមាគមន៍ជប៉ុន-តួកគី ផងដែរ។

ប្រភពព័ត៌មានបន្តថា ព្រះអង្គ មានបញ្ហាបេះដូង និងធ្លាប់បាន វះកាត់ជម្ងឺនេះ តាំងពីឆ្នាំ២០១២មកម្ល៉េះ។ ប្រភពពីរាជវាំងបញ្ជាក់ថា បើទោះជាព្រះរោគបានធូរស្រាលក្ដី ស្ថានភាពសុខភាពព្រះអង្គម្ចាស់អង្គនេះ នៅតែមិនប្រសើរ ហើយស្ថានភាពនេះក៏កាន់តែអាក្រក់រហូតមក៕ 

ប្រភព៖ Reuters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]