ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ពិតជាមានភាពមមាញឹកខ្លាំង ចំពោះការហាត់សមសម្តែង សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១ នៅថ្ងៃស្អែកទី ២៨ តុលា ២០១៦ ខាងមុខនេះ។

ក្នុងនោះផងដែរ កាលពីម្សិលមិញនេះ គេក៏ឃើញថា មានវត្តមានលោក ព្រាប សុវត្ថិ តារាចម្រៀងលំដាប់លេខ១ ប្រចាំប្រទេសកម្ពុជា ក៏បានអញ្ជើញមកធ្វើការហាត់សមសម្តែង សម្រាប់ព្រឹត្តិការណ៍ជាតិនេះផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺគេសង្កេតឃើញ មានវត្តមានកូនប្រុសសង្ហាទាំង ៣ដួងរបស់លោក គឺ សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និង សុវត្ថិ សិរីវុធ រួមនឹងក្មួយប្រុស ឆៃដា ពិសិដ្ឋ ក៏បានមកចូលរួមសម្តែង ធ្វើជាអ្នករាំពីក្រោយជាមួយនឹងក្រុមរាំ របស់លោក ព្រាប សុវត្ថិ ផងដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលសកម្មភាព កូនប្រុសទាំង៣ របស់លោក ព្រាប សុវត្ថិ បង្ហាញក្បាច់រាំ នៅក្នុងអំឡុងពេលកំពុងហាត់សមសម្តែងវិញ គេអាចដឹងថា ពួកគេពិតជាមានទេពកោសល្យ មិនចាញ់លោកឪពុកឡើយ ដោយក្បាច់រាំពួកគេ គឺពោរពេញទៅដោយកំលាំង និងរាំបានល្អ ដែលមើលទៅពិតជាជក់ចិត្តមែនទែន៕

ដូចនេះ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម ដែលបានដកស្រង់ចេញពីហ្វេសប៊ុក The Fame Cambodia ទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកគាំទ្រជាច្រើន ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ពិសេសអ្នកគាំទ្រនារីៗតែម្តង បាននាំគ្នា ចែកចាយបន្តនូវរូបថតកូនប្រុសច្បង របស់លោកព្រាប សុវត្ថិ តារាចម្រៀងលំដាប់លេខ១ ប្រចាំប្រទេសកម្ពុជា ។

ក្នុងរូបភាពនោះ យើងឃើញថា កូនប្រុសច្បងរបស់លោក កំពុងតែអង្គុយ នៅមុខក្បាលរថយន្តទំនើប យ៉ាងសង្ហាជាមួយនឹងឈុតអាវធំ ដោយក្នុងដៃកាន់នូវ ភេសជ្ជៈមួយកែវ ព្រមទាំងនិយាយថា «Let's try some taste at Preap Sovath hair cut» តោះមកសាកល្បងរសជាតិថ្មី នៅហាងកាត់សក់ព្រាប សុវត្ថិ។

មិនថាយ៉ាងណា ប្រិយមិត្តមួយចំនួន ប្រាកដជាមិនទាន់ជ្រាបច្បាស់ទេថា តាមពិតទៅ តារាចម្រៀងលំដាប់លេខ១ រូបនេះមានកូនប្រុសចំនួន៣នាក់ ដែលសុទ្ធសឹងតែមានរូបរាងសង្ហាៗ ព្រមទាំងមាន ទេពកោសល្យ ខាងតន្ត្រី ដូចជាលោកប៉ាអញ្ចឹងដែរ។ 

ដោយកូនប្រុសច្បង មានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ 

កូនទី២ មានឈ្មោះថា សុវត្ថិ មុន្នីនាគ 

និងកូនប្រុសពៅមានឈ្មោះថា សុវត្ថិ សិរីវុធ

គួរឲ្យដឹងថា មុន្នីវណ្ណ ត្រូវបានមហាជនជាច្រើន បាននិយាយកោតសរសើរថា មិនត្រឹមតែមានរូបរាងស្រស់សង្ហា កាត់តាមលោកឪពុក តែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងពូកែលេង នូវឧបករណ៍តន្ត្រីថែមទៀតផង ដោយក្នុងនោះចេះទាំង ការលេងព្យាណូ វៃស្គម និងលេងហ្គីតាផងដែរ។ លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ មុន្នីវណ្ណ ពិតជាច្រៀងបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងពិរោះថែមទៀតផង។

ដូចនេះ ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ